Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឱ្យពិន័យធ្ងន់ អ្នកស្រវឹងបើក បរបង្កគ្រោះថ្នាក់

រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឱ្យពិន័យធ្ងន់ អ្នកស្រវឹងបើក បរបង្កគ្រោះថ្នាក់

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានដាក់ចេញការណែនាំឱ្យបង្កើនការដាក់ពិន័យ ឱ្យធ្ងន់បន្ថែម ទៀត ចំពោះអ្នកស្រវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស។

ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី២ ឆ្នាំ២០២១ -២០៣០ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន លើកឡើងថា តាមការសង្កេតឃើញថា ៥៤ភាគរយ នៃចំនួនអ្នកដែលមានគ្រោះថ្នាក់បង្កឱ្យស្លាប់ ភាគច្រើន នៅពេលយប់ ហើយភាគច្រើនសុទ្ធតែគ្រឿងស្រវឹងទាំងអស់ បង្កឱ្យបាត់បង់ជីវិតអ្នកដទៃ ឬអ្នកជិះជាមួយខ្លួន។លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា អត្រានៃការគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនលើអ្នក ប្រើប្រាស់ ម៉ូតូ នៅពេលយប់ ហើយសុទ្ធតែប្រើប្រាស់នូវគ្រឿងស្រវឹងនៅពេលបើកបរ ដូច្នេះលោកស្នើឱ្យដាក់ពិន័យ ឱ្យធ្ងន់បន្តិច លើអ្នកដែលប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា “៥៤ភាគរយ នៃចំនួនអ្នកដែលមានគ្រោះថ្នាក់បង្កឱ្យស្លាប់នេះ ភាគ ច្រើន ពេលយប់ ភាគច្រើនសុទ្ធតែគ្រឿងស្រវឹងទាំងអស់ បង្កឱ្យបាត់បង់ជីវិតអ្នកដទៃ ឬអ្នកជិះជាមួយខ្លួន អ៊ីចឹងហើយ នេះជាបញ្ហាប្រឈម ដោយសារតែឥឡូវយើង ឃើញថា បញ្ហាក្រេបគ្រឿងស្រវឹងនេះ មាន ភាពទូលំទូលាយ។ ដូច្នេះខ្ញុំសូមស្នើឱ្យគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិសេសក្រសួងសាធារណ ការនិងដឹកជញ្ជូន ក៏ដូចជាក្រសួងមហាផ្ទៃ មេត្តាពិនិត្យក្នុងការដាក់ពិន័យឱ្យធ្ងន់បន្តិច អ្នកដែលប្រើប្រាស់ គ្រឿងស្រវឹង ដែលបង្ក ឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ”។

គួរបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបរម៉ូតូ មានចំនួន ៤៩២គ្រឿង៕

RELATED ARTICLES