ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហាញខ្លួនក្នុងថ្ងៃមង្គលការលោកលី សេងថៃ ដែលជាប្អូនប្រុសរបស់គូស្នេហ៍នាងលោកលី សេងហួរ កាលពីថ្ងៃទី១៣ ខែធ្នូ ហើយនាងចាត់ទុកលោកសេងថៃ ជាប្អូនថ្លៃរបស់នាងទៅហើយ ខណៈដែលសកម្មភាពនិងកាយវិការរបស់ស្រីនាថ គឺប្រៀបដូចជាក្រុមគ្រួសារតែមួយរបស់គូស្នេហ៍ ព្រោះនាងឈទទួលភ្ញៀវដូចសង្សារនាងដែរ។អ្វីដែលគូរឲ្យចាប់អារម្មណ៍អ៊ីវ៉ា និងសង្សារបានបង្ហាញអារម្មណ៍ដូចគ្នាថាការប្អូនសប្បាយប៉ុណ្ណឹងហើយ ចុះទម្រាំមង្គលការរបស់ពួកគេតើនឹងសប្បាយយ៉ាងណាទៅ ?
អ៊ីវ៉ា ថ្លែងសារថា”ការប្អូនសប្បាយប៉ុណ្ណឹង ចុះទម្រាំការអ៊ីវ៉ា ដឹងសប្បាយយ៉ាងណាទីណ៎ ? ដោយឡែកគូស្នេហ៍របស់ស្រីនាថ គឺលោកលី សេងហួរ វិញក្រោយឃើញកំពូលស្នេហ៍វាចាបែបនេះលោកតបទៅវិញថា”ការប្អូនខ្ញុំសប្បាយប៉ុណ្ណឹង ចាំមើលការខ្ញុំម្ដងណា៎”។
អ៊ីវ៉ា ត្រូវបានគូស្នេហ៍កៀកកើយនៅថ្ងៃការលោកសេងថៃ នោះមើលទៅអ្នកទាំងពីរដូចគ្នាទៅនិងគូស្នេហ៍ប្ដីប្រពន្ធរៀបការហើយថ្មោងថ្មីអីចឹង ហើយលោកសេងហួរ ថែមទាំងបានដឹកដៃស្រីនាថ ទៅថតរូបជាមួយមិត្តភក្ដិលោកមួយចំនួនទៀតក៍ដូចជាណែនាំឲ្យគេស្គាល់ថាម្ចាស់ចិត្តលោកគឺជាតារាចម្រៀងដ៍ល្បីរូបស្រស់ម្នាក់នេះ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះរាល់សកម្មភាពរបស់អ៊ីវ៉ា នៅថ្ងៃមង្គលការប្អូនប្រុសលោកនោះលោកសេងហួរ ជាCamera man ថតរូបនាងគ្រប់ប្លង់ទាំងអស់ ព្រោះលោកមិនចង់ឲ្យអ្នកផ្សេងថតឲ្យខ្លាចឃើញរូបគូស្នេហ៍អត់ច្បាស់ស្អាត។
ចំណែកFan របស់អ៊ីវ៉ា ក្រោយឭតារាសាន់ដេរូបនេះចង់សប្បាយម៉ាអស់ដៃនៅថ្ងៃមង្គលការរបស់ខ្លួនបែបនេះពួកគេភាគច្រើនជម្រុញឲ្យនាងឆាប់ដឹកដៃគូស្នេហ៍ចូលរោងការ ព្រោះតែទាំងនាងនិងគូស្នេហ៍ពេលនេះអារម្មណ៍ដូចគ្នាពោលគឺរងចាំថ្ងៃពិសេសមកដល់យ៉ាងអន្ទះសារតែម្ដង។ហ្វេសបុកឈ្មោះSky Blue បានខមិនថា”រៀបការថ្ងៃណាអាយដល ចាំហ្វេនចងដៃ “។ហ្វេសបុកឈ្មោះKen LyLy ខមិនថា”ការខ្លួនឯងហត់ពេក លែងសប្បាយហើយIdol “។
តាមព័តមានថាអ៊ីវ៉ា និងលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាយធីត បានភ្ជាប់ពាក្យជាមួយគ្នាជាច្រើនខែមកហើយពោលគឺតាំងពីមុនពួកគេសម្រេចចិត្តបណ្ដើរគ្នាជាចំហកាលពីខែឧសភាឆ្នាំ២០២៣ តែទាំងពីរនាក់មិនទាន់បញ្ចេញរូបភាពភ្ជាប់ពាក្យនិងគ្នាឲ្យគេឃើញនោះទេ។ប៉ុន្ដែអ៊ីវ៉ា ជាតារាពូកែលាក់បាំងស្នេហាបានយូពោលគឺសាងស្នេហ៍និងថៅកែក្លឹបបាល់ទាត់វ័យក្មេងរូបនេះបានដល់ទៅ៧ឆ្នាំ ទើបលោកសេងហួរ ចង់បើកស្នេហាមួយនេះជាចំហ លែងបន្ដស្នេហាលាក់លៀមទៀតហើយអ៊ីវ៉ា នាងព្រមសម្របខ្លួនតាមគូស្នេហ៍។ប្រសិនបើគ្មានអ្វីប្រែប្រួលទេអ៊ីវ៉ា និងលោកសេងហួរ នឹងរៀការនៅឆ្នាំ២០២៤ ខាងមុខនេះហើយ ព្រោះថាក្រុមគ្រួសារលោកសេងហួរ មិនចង់ពន្យាពេលរៀបចំពិធីនេះតទៅទៀត។ចំណែកស្រីនាថ វិញនាងកាន់តែពិបាករកលែសជាមួយឪពុកនាងលោកអ៊ូ វ៉ាវ ដែលចង់ឲ្យកូនស្រីរៀបការតាំងពី៣ឆ្នាំមុន ដើម្បីបានកូនប្រសារមករ៉ាប់រងការងារជំនួសដៃជើងលោកនោះគឺជូននាងទៅច្រៀងសម្ដែងគ្រប់ឆាកតន្រ្ដីទាំងឡាយដែលកិច្ចការនេះលោកបានបំពេញតួនាទីរយៈពេលជាង១០ឆ្នាំមកហើយ។អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ ពោលគឺនៅឆ្នាំ២០២៣ ព្រោះនាងគិតថាមនុស្សស្រីអាយុប៉ុណ្ណេះរៀបការប្ដីល្មមដោយសារតែមិនចាស់ពេក ឬក្មេងពេក។តែពេលនេះនាងបានពន្យាពេលអស់១ឆ្នាំរឿងគ្រងឈុតកូនក្រមុំមែនទែន ដោយសារតែខ្លាចប៉ៈពាល់ដល់អាជីពចម្រៀង ទើបធ្វើឲ្យលោកវ៉ាវ កាន់តែឈឺក្បាល។
គូរបញ្ជាក់ថាក្រៅពីអ៊ីវ៉ា តារាដែលព្យាយាមលាក់បាំងស្នេហាជាច្រើនឆ្នាំ តែទើបបែកធ្លាយនៅឆ្នាំ២០២៣ នេះក៍មាននាងហ៊ិន ច័ន្ទនីរ័ត្ន ម្នាក់ទៀតដែរដែលនឹងត្រៀមរៀបការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះហើយ ។មានការព្យាករណ៍ថាមង្គលការរបស់អ៊ីវ៉ា អាចនឹងធ្វើនៅផ្ទះវីឡាររបស់នាងនៅខេត្តកំពង់ស្ពឺ ឬនៅសៀមរាបភូមិគ្រឹះរបស់គូស្នេហ៍នាងហើយរៀបចំទ្រង់ទ្រាយធំបំផុត ទើបស្រីនាថ ថាថ្ងៃនោះហើយនាងនឹងសប្បាយចិត្តខ្លាង ជាងមង្គលការប្អូនថ្លៃរបស់នាងទៅទៀត ។តាមព័តមានថាអ៊ីវ៉ា នឹងត្រូវគូស្នេហ៍បើកដៃឲ្យនាងបន្ដអាជីពចម្រៀងជាធម្មតាក្រោយរៀបការរួច ព្រោះលោកសេងហួរ ក៍ជាអ្នកស្រលាញ់សិល្បៈម្នាក់ផងដែរដោយថ្មីៗនេះលោកទើបបានថតសម្ដែងMV ជាមួយស្រីនាថ បទ”ម្ដេចយកប្រពន្ធចោលអូន? “៕