Monday, November 18, 2024
Homeតារាខ្មែរតារាសម្ដែងស៊ីនឌី នៅពីក្រោយខ្នងសម្លៀកបំពាក់ បុរាណខ្មែរច្នៃមកសម័យបច្ចុប្បន្ន ”រាត្រីចងចាំ លើក​​ទី៤ ឆ្នាំ​២០២៣ “

តារាសម្ដែងស៊ីនឌី នៅពីក្រោយខ្នងសម្លៀកបំពាក់ បុរាណខ្មែរច្នៃមកសម័យបច្ចុប្បន្ន ”រាត្រីចងចាំ លើក​​ទី៤ ឆ្នាំ​២០២៣ “

សៀមរាប៖សិល្បករជាច្រើនដួងបានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់បុរាណប្រពៃណីខ្មែរច្នៃមកសម័យបច្ចុប្បន្នយ៉ាងស្រស់ស្អាតក្នុងព្រឹត្តិការណ៍”រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣ “រៀបចំនៅបរិវេណព្រះលានជល់ដំរី ខេត្ត​សៀមរាប កាលពីរាត្រីថ្ងៃព្រ​ហស្ប​ត្តិ៍​​ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលសម្លៀកបំពាក់​របស់ខ្មែរមើល​ទៅពិតជាគូរ​ឲ្យទាក់ទាញ​ហើយ​សាក​សមជាមួយកម្មវិធីដ៍អស្ចារ្យនោះខ្លាំងណាស់ ព្រោះឆ្លុះបញ្ចាំងពីភាពដ៍ស្រស់ស្អាត​របស់​ឈុតបុរាណរបស់ខ្មែរច្នៃរនាសម័យបច្ចុប្បន្ន បន្ដមកដល់កូនចៅបច្ចុប្បន្ន​និងតទៅ​ជំនាន់​ក្រោយ ដែលមហា​ព្រឹត្តិ​ការណ៍​នេះរៀបចំដោយក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ​គោលបំណង​បំផុសស្មារតីជូនដល់កុលបុត្រកុលធីតា គ្រប់រូបចូលរួមចងចាំពីអត្តសញ្ញាណជាតិ និងអបអរ​សាទរខួប៣១ឆ្នាំ នៃការដាក់បញ្ចូលតគំបន់​រម្យនីយដ្ឋាន​អង្គរជាបិតិកភណ្ឌពិភពលោក។

    តើអ្នកណាជាអ្នកនៅពីក្រោយខ្នងនៃឈុតបុរាណរបស់ខ្មែរច្នៃមកសម័យបច្ចុប្បន្ននូវព្រឹត្តិការណ៍”រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣” ?

 ពិតហើយទស្សនិកជនពិតជាបានស្គាល់តារាសម្ដែងលោកស៊ីនឌី ដែលជាម្ចាស់ហាង​សំអាងការស៊ីនឌី ព្រោះ​លោកនេះហើយដែលជាអ្នកដឹកនាំរៀបចំ​និងសម្រិតសម្រាំង​ឈុត​សម្លៀកបំពាក់បុរាណរបស់ខ្មែរច្នៃមកសម័យ​បច្ចុបន្នគ្រងនៅលើដងខ្លួនតារាប្រុសស្រីជាច្រើនដួងបង្អួត បង្ហាញសម្រស់ក្នុងរាត្រីនោះមើល​ទៅពិតជាលេច​ត្រដែត និងទាក់ទាញបំផុតក្នុង​ព្រឹត្តិ​ការណ៍ដ៍អស្ចារ្យនេះ។លោកស៊ីនឌី ថាលោកមានមោទនភាពខ្លាំងដែល​បានធ្វើការជាមួយ​ក្រសួងវប្បធ័មនិងវិចិត្រសិល្បៈ ក្នុងកម្មវិធីថ្នាក់ជាតិដ៍ធំនេះ ព្រោះលោកជាអ្នក​ស្រលាញ់​នូវឈុតបុរាណខ្មែរច្នៃមកបច្ចុប្បន្ន និងចង់អភិរក្សសម្លៀកបំពាក់ប្រពៃណីខ្មែរ ក៍ដូច​ជាបំផុសឲ្យយុវជនយើង​ចងចាំនិងជួយថែរក្សារ ហេតុនេះហើយលោកបានធ្វើ​ការមួយនេះ​ដោយ​រីករាយបំផុត បើទោះជាមានការហត់​នឿយ​យ៉ាងណាក៍មិនធុញទ្រាន់ដែរ គឺមានតែកំ​លាំងចិត្ត ព្រោះធ្វើការដោយបេះដូង។តារាសម្ដែងរូបនេះបន្ថែមថាសំអាងការស៊ីនឌី របស់​លោក​មានឈុតបុរាណខ្មែរជាច្រើនឈុតសម័យកាល និងច្នៃមកសម័យបច្ចបុបន្ន និងគ្រឿង​អលង្ការបុរាណចម្រុះ ព្រោះការដែលលោកបានបើកសម្អាងការស៊ីនឌី នេះឡើង​ដោយសារ​តែលោកស្រលាញ់សម្លៀកបុរាណរបស់ខ្មែរ និងចង់ឲ្យកូនខ្មែរចេះ​ស្រលាញ់​សម្លៀក​បំពាក់​ខ្មែរដូចលោកដែរ ។

 លោកស៊ីនឌី បន្ថែមទៀតថាសិល្បករដែលគ្រងឈុតបុរាណខ្មែរ​ច្នៃ​មកបច្ចុប្បន្ន​ទាំងអស់​ក្នុងព្រឹត្តិ​ការណ៍​”រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣ “ នោះពិតជាលើក​សម្រស់ពួកគាត់​កាន់តែស្រស់ស្អាត​បំផុតសាកសម​ជាមួយកម្មវិធីដ៍អស្ចារ្យនោះខ្លាំងណាស់ ។លោកថា​នៅពេលតារាម៉ូដែលរបស់ខ្មែរគ្រងឈុត​ប្រពៃណី​ខ្មែរ​បែបនេះគឺស្អាតបែបខ្មែរ ហើយបរទេស​គេបានឃើញសរសើរគ្រប់គ្នាថាខ្មែរអស្ចារ្យ! ហេតុនេះលោកគាំទ្រ​ចំពោះ​ការដែលក្រសួង​វប្ប​ធ័មបង្កើតព្រឹត្តិការណ៍នេះឡើង ក៍ដូចជាបន្ដធ្វើកម្មវិធីបែបនេះ​ឲ្យបានជាញឹក​ញាប់ថែម​ទៀត​ដើម្បីជាការដឹងគុណដល់បុព្វបុរសខ្មែរដែលសាងអង្គរវត្ត ក៍ដូចជាបំផុសម្លៀក​បំពាក់បុរាណ​ខ្មែរច្នៃមកបច្ចុប្បន្នភាពនេះឡើងឲ្យទាំងភ្ញៀវជាតិ និងអន្ដរជាតិបានទស្សនា​។លោកស៊ីន​ឌី សង្កត់ថា​សូមឲ្យ​កូនខ្មែរគ្រប់រូបស្រលាញ់អ្វីដែល​ខ្មែរមាននិងចូលរួមអភិរក្សទាំងប្រា​សាទ​ខ្មែរ និងឈុតសម្លៀកបំពាក់បុរណខ្មែរ​ទាំងអស់គ្នាឲ្យបានគង់វង្សតទៅ ៕

RELATED ARTICLES