Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកកាសែតកាប់រានព្រៃ ជាប់គុក

អ្នកកាសែតកាប់រានព្រៃ ជាប់គុក

ខេត្តស្ទឹងត្រែង ៖ អ្នកកាសែតអនឡាញម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ បញ្ជូនខ្លួនតាមដីការបស់សាលាដំបូងខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុម ព័ទ្ធកាន់កាប់ដីព្រៃ រួចបញ្ជូនទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនត្រូវចោទដែលត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន មានឈ្មោះគឹម ដែន ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ជននេះ ត្រូវបានចោទប្រកាន់ពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅភូមិ ណាអួង (វាលប៉ារ៉ា) ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ កថាខណ្ឌ១ ចំណុច៦ នៃច្បាប់ ស្តីពីព្រៃឈើ។

តុលាការ បានសម្រចដាក់ទោសឱ្យជាប់ពន្ធនាគារ កំណត់៥ឆ្នាំ គិតចាប់ពីសាលក្រមចូលជាស្ថាពរ រឹបអូស ជាសម្បត្តិរដ្ឋ នូវដីដែលមានទំហំ ៣២២៩ម៉ែត្រការ៉េ ព្រមទាំងរោងទំហំ ៣ម៉ែត្រ គុណនឹង ៣ម៉ែត្រ ចំនួន១ខ្នង ត្រង់ចំណុចនិយាមការ UTM (624245-1539797) ក្នុងភូមិណាអួង (វាលប៉ារ៉ា) ឃុំស្រែសំបូរ ស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង។ក្រោយអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរួចមក កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនជនត្រូវ ចោទខាងលើ ទៅពន្ធនាគារតែម្តង៕

RELATED ARTICLES