Monday, November 18, 2024
Homeតារាខ្មែរយុគ ចិន្ដា ៖ពង្រីកមុខជំនួញ មុនរៀបការ

យុគ ចិន្ដា ៖ពង្រីកមុខជំនួញ មុនរៀបការ

ភ្នំពេញ៖មុននេះមានការសង្ស័យថាអ្នកនាងយុគ ចិន្ដា ក្ស័យធនទើបបិទតំណើរការភោជ​នីយ​ដ្ឋានស្លឹកឈូក និងហាងកាត់ដេរអម នៅតាមបណ្ដោយផ្លូវប៉ាស័រ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូន​ពេញ ដែលហាងបាយនោះ​អ្នក​នាងទិញពីលោកព្រាប សុវត្ថិ ។ប៉ុន្ដែនៅថ្ងៃទី១២ ខែធ្នូ អ្នកនាង​ចិន្ដា បានបង្ហាញទីតាំងហាងថ្មីនៅមិន​ឆ្ងាយ​ពីហាងចាស់ឡើយ ព្រមទាំងមានការរៀប​ចំយ៉ាង​ប្រ​ណិតដោយដេគ័រគូឲ្យទាក់ទាញជាងហាងចាស់ទៅទៀត​។តែអ្នកនាងចិន្ដា មិនប្រាប់ថា​ការបើកហាងថ្មីរក្សារឈ្មោះចាស់នោះប្រើទុនអស់ទឹកប្រាក់ប៉ុន្មានឡើយ ដោយ​នាងគ្រាន់​តែ​អះអាងថាលក់ដាច់ណាស់ភ្ញៀវមកពេញៗហើយពេលថ្ងៃនិងល្ងាចទាល់តែកក់មុន​បានមានកន្លែង​អង្គុយ…។

ការបោះទុន១ប្រាវទៀតរបស់អ្នកនាងចិន្ដា នាពេលនេះបញ្ជាក់ថាការធ្វើជំនួញ​នៅតែជាជាជំហ៊ានទី១​របស់​នាង​បើទោះជាបច្ចុប្បន្នវិបត្តិសេដ្ឋកិច្ចកំពុងវាយលុកក្ដី ប៉ុន្ដែ​នាង​មិនរាថយឡើយ ខណៈដែលតាមព័តមានថា​នាង​មាន​ផ្ទះជួល និងធីធ្លីតម្លៃសែនដុល្លារ​នៅ​ខេត្ត​កោះកុងនិងតំបន់មួយចំនួនទៀត។ដោយឡែកដំណឹងនាងគ្រោងនឹងរៀបការជាមួយម្ចាស់ស្នេហ៍ជាអ្នកជំនួញម្នាក់នោះក៍កាន់តែខិតចូលមកជិតដល់ផងដែរ ព្រោះបើគ្មានអ្វីប្រែប្រួលទេ អ្នកនាងចិន្ដា នឹងរៀបការនៅដើមឆ្នាំ២០២៤ ។នេះបើតាមជំនួយការរបស់អ្នកនាងចិន្ដា លោក​ជីមមី បានប្រាប់អ្នកយកព័តមានយើងនាពេលកន្លងមក​ថាតាម​ពិត​ពិធីការិនីជើងចាស់​រូបនេះ​ត្រូវ​រៀបការនៅខែមីនា ឆ្នាំ២០២៣ ប៉ុន្ដែដោយសារតែពេលនោះអ្នកនាង​នៅតែ​កាន់ទុក្ខ​ម្ដាយ​ដែល​ទទួលមរណភាពនៅឡើយ ទើបជាហេតុធ្វើឲ្យនាងមិនអាចធ្វើកម្មវិធីសប្បាយៗ​បានទេ​គឺលើកពេលមកគិតគូរនៅឆ្នាំ២០២៤ ខាងមុខនេះវិញ។ទីប្រឹក្សាអ្នកនាងចិន្ដា រូបនេះថែម​ទាំង​ថា​រាល់ការរៀបចំ​ទីតាំងអាគារប្រាពពិធី តុបតែផ្កាភ្ញី និងសម្អាងការជាដើមថ្ងៃមង្គល​ការអ្នក​នាង​ចិន្ដា គឺលោកជាអ្នករៀបចំចាត់​ចែងទាំងអស់ នៅពេលដែលកម្មវិធីពិសេសរបស់​មេ​លោក​រូបនេះ​ត្រូវបានកំណត់ជាក់លាក់។

 គូរសម្គាល់ថាអ្នកនាងយុគ ចិន្ដា ត្រូវបានគេចាត់ទុកថាជាសេដ្ឋីនីម្នាក់ក្នុងពិភព​សិល្បៈ​ទោះជានាងមិនដែល​ទម្លាយ​ពីទ្រព្យសម្បត្តិសរុបឲ្យគេបានដឹងដូចលោកព្រាប សុវត្ថិ ក្ដី ប៉ុន្ដែ​ក្នុងចំណោមតារាស្រីដែលមាន​ទ្រព្យ​សម្បត្តិច្រើន​នាពេលបច្ចុប្បន្នមានដូច​ជាអ្នក​នាងគង់ សុ​ជាតិ ,ខាត់ សុឃីម និងកែវ ស្រីនាង ជាដើមនោះអ្នក​នាងចិន្ដា ស្ថិតនៅលំដាប់​ជូរ​មុខគេ។​ពិធីការិនីយុគ ចិន្ដា រក្សារបានភាពល្បីល្បាញរយៈពេលជាង២០ឆ្នាំ​ទៅ​ហើយ​​គឺដូចគ្នាទៅនិង​អ្នកនាងគង់ សុជាតិ ដែរ។ប៉ុន្ដែអ្នកនាងចិន្ដា ​មិនសូវជោគជ័យរឿងស្នេហាទេ ហើយរយៈ​ពេល​ចុងក្រោយនេះនាងបានសម្រេច​ចិត្តជ្រើសគូ​ស្នេហ៍ជាបុរសដែលមានវ័យចំណាស់ជាងខ្លួន បើ​ទោះជាមាន​តារាខ្លះបានឲ្យយោបល់នាង​ថា​គូរតែយកប្ដីក្មេងជាងខ្លួនឲ្យដូចគង់ សុជាតិ ឬទ្រី ដាណា ជាដើមក្ដី តែនាងមិនខ្ចី​ស្ដាប់​​ឡើយ។ចំពោះ​គម្រោងរៀបការរបស់អ្នកនាងចិន្ដា នៅឆ្នាំ​២០២៤ នេះអាចគ្មានឧបស័គ្គសម្រាប់​នាងទៀត​ទេ ហើយអ្វីដែលពិសេសនោះ​នាងថាចង់រៀប​ការនៅពេលកូនស្រីនាង”ស្រីអម”ពេញវ័យក្រមុំដើម្បីបានធ្វើជា​អ្នកកំ​ដឲ្យ​ម្ដាយផ្ទាល់តែម្ដងនោះពេលនោះកញ្ញាយុគ ដាពេជ្រ ហៅស្រីអម នៅឆ្នាំ​២០២៤ ខាងមុខនេះពេញ​វ័យ១៩ឆ្នាំ​ទៅហើយ។

ក្រៅពីអ្នកនាងយុគ ចិន្ដា តារាដែលបើកភោជនីយដ្ឋានមានដូចជាលោកព្រាប សុវត្ថិ ,សុគន្ធ និសា និងពេជ្រ សូលីកា ជាដើម ។ចំពោះអ្នកនាងចិន្ដា វិញឲ្យតែនាងព្រមរៀប​ការនៅ​ឆ្នាំក្រោយនេះនោះមានន័យថាតារា​មាត់ចាប មាត់ព្រាប ដែលធ្លាប់តែនិយាយដៀម​ដាមដាក់​នាង​ថាជារៀមច្បង”ដែលជោគជ័យតែការងារសិល្បៈ និងជំនួញ ប៉ុន្ដែស្នេហាសូន្យ”នោះ​នឹង​ចាប់ផ្ដើមស្ងាត់​ទៅវិញបន្ដិចម្ដងៗជាមិនខានឡើយ ។

 សូមបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា មុនធ្លាយដំណឹងត្រៀមរៀបការនៅឆ្នាំ២០២៤ នាង​បាន​ពិសោធន៍ស្នេហ៍​ជា​មួយ​បុរសអ្នកជំនួញ៤ទៅ៥ឆ្នាំមកហើយ និងមិនដែលមានភាពរកាំ​រកូស​គ្នា​ទេ ហើយតារាភាគច្រើន​បានមើល​ឃើញថាអនាគតស្វាមីអ្នកនាងចិន្ដា មានភាព​ចាស់​ទុំគំនិត និងស្របតាមនាងជានិច្ច ព្រមទាំស្រ​លាញ់កូនស្រី​ពិធីការិនីរូបនេះដូចជាកូនបង្កើត​របស់​លោក​ដែរ។ ប្រភពបានឲ្យដឹងថាមុនរៀបការអ្នកនាងយុគ ចិន្ដា នឹងគូ​ស្នេហ៍​រស់​នៅយ៉ាងមានក្ដីសុខនៅផ្ទះ​វីឡារ​យ៉ាងប្រណិតបុរីអង្គរភ្នំពេញ (គម្រោងទី២) សង្កាត់ឃ្មួញ ខ័ណ្ឌ​សែនសុខ ក្រុងភ្នំពេញ ៕

RELATED ARTICLES