Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនផ្កាយ២ ករណីរំលោភទំនុកចិត្ត

ចាប់ខ្លួនផ្កាយ២ ករណីរំលោភទំនុកចិត្ត

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនលោក ឧត្តម សេនីយ៍ទោ ប៉ិ វ៉ាន់ ដែលជានាយកសាលានគរបាលជាតិភូមិភាគ៥ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត ខណៈលោកផ្កាយ២នគរបាលរូបនេះ បានធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់ ១កន្លែង នៅស្រុកសំឡូត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា លោកប៉ិ វ៉ាន់ ហៅគ្រូឡុង មានឋានន្តរស័ក្តិឧត្តម សេនីយ៍ទោ និងមានតួនាទីជានាយកសាលានគរបាលជាតិភូមិភាគ៥ ដែលមានទីតាំងនៅចំណុចទូលម្កាក់ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ។

ប្រភពដដែល បន្តថា លោកផ្កាយ២ រូបនេះ សម្បូររឿងអាស្រូវ ជាពិសេសសំណុំរឿងដីធ្លី នៅស្រុកសំឡូតត្រូវ បានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវនិងឃាត់ខ្លួនតាមដីកា បង្គាប់ឱ្យ ចាប់ខ្លួនឃុំខ្លួន លេខ៧ ដកឧ/២៣ ចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសា លាឧទ្ធរណ៍ភ្នំពេញ លោកសួស សំអាត។

តាមប្រភពព័ត៌មានពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ថា ជនជាប់ ចោទឈ្មោះប៉ិ វ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាល ត្រូវបានចាប់ខ្លួនពីបទ “រំលោភលើទំនុកចិត្ត” ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១ បិង៣៩២នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ត្រូវបានសមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោយបញ្ជូនដល់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ៕

RELATED ARTICLES