Sunday, March 16, 2025
Homeព័ត៌មានជាតិចូល​ឆ្នាំចិន ឆ្នាំរកា ២០១៧ គ្រូចិនសែ ប្រាប់វិធីកែឆុង​៥ឆ្នាំកំណើត

ចូល​ឆ្នាំចិន ឆ្នាំរកា ២០១៧ គ្រូចិនសែ ប្រាប់វិធីកែឆុង​៥ឆ្នាំកំណើត

បន្ទាប់ពីចូលូឆ្នាំសាកល ២០១៧ រួចពិធីបុណ្យចូលឆ្នច្នាំនិ ឆ្នរ្នាំកា តំណាងដោយសត្វ មាន់ នឹងចូលមកដល់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៧ នេះ ហើយជនជាតិចិន និងជនជាតិ ខ្មែរ ជាប់សែស្រឡាយចិន នឹងរៀបចំពិធីសែន ចូលឆ្នាំចិន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

ស្របពេលចូលឆ្នាំថ្មីប្រពៃណីចិននេះ គ្រូចិនសែ បានឱ្យដឹងថា ចូលឆ្នាំរកា (មាន់) ២០១៧ នេះ មានឆ្នក្នាំណើត៥ ដែលប្រឈមគ្រោះឆុង និងជាន់ឆ្ន្នាំ តែក៏មានវិធីកែឆុង និងរំដោះគ្រោះ បាន។

យោងតាមបណ្តាញព័ត៌មាននបបររទេស បានឱ្យដឹងថា គ្រូចិនសែល្បីឈ្មោះមួយរូបបាន និយាយថា នៅថ្ងៃទី២៨ ខែមករា ឆ្ន្នាំ២០១៧ នេះ ជាថ្ងៃចូលឆ្នាំចិន ឈាននចូលឆ្នាំថ្មី ឆ្នាំរកា (ឆ្នម្នាំនា់) ធាតុភ្លើង ឆុងនឹងឆ្នាំថោះ (ទន្សាយ) ខ្លាំងជាងគេ។ ក្រៅពីនេះអ្នកកើតឆ្នាំ៤ទៀត ក៏ប្រឈមនឹងគ្រោះឆុងដែរ រួមមានឆ្នាំរកា (គ្រោះជាន់ឆ្នាំ) ឆ្នាំជូត ឆ្នាំមមី និងឆ្នាំច នេះ បើតាមក្បួនតម្រាចិនសែ ហុងកុង ម៉ាកាវ ដែល ទាយថា អ្នកកើតឆ្ន្នាំថោះ ក្នុងឆ្នាំថ្នាំ្ម ឆ្នាំរកា នេះ ជាឆ្នង្នាំឆុងខ្លាំង ត្រូវប្រយ័ត្នរឿង ឧបសគ្គស្មុគស្មាញមករារាំងផ្លូវជីវិត និងការងារជាពិសេស ប្រយ័ត្នមានការប្រែប្រួលផ្នែកច្រើនណាស់។ ចំពោះបញ្ហាសុខភាព ក៏ត្រូវប្រយ័ត្នគ្រោះអាច មានការឈឺថ្កាត់បានងាយ។

ចំណែកអ្នក្នកើតឆ្នាំជូត មមី រកា និងច ទោះបីមិនឆុងខ្លាំងដូចឆ្នាំថោះ តែរឿងដែល ត្រូវប្រយ័ត្នបំផុត គឺទំនាស់។

អ្នក្នកើតឆ្នាំជូតប្រយ័ត្នត្រូវគេរិះគន់និន្ទា។ អ្នកកើតឆ្នម្នាំមី ប្រយ័ត្នរឿងទំនាស់ អាចកើត មានការប្តឹងផ្តល់គ្នាមានការបែកបាក់ប្រេះឆា។ រីឯអ្នកកើតឆ្នាំរកាប្រយ័ត្នបញ្ហាឧបសគ្គរាំងស្ទះ មានរឿងស្មុគស្មាញខ្វល់ខ្វាយចិត្ត។

ទោះជាយ៉ាងណាតាមក្បួនចិនសែ បាន ប្រាប់ពីវិធីកែឆុង និងរំដោះគ្រោះដល់អ្នក្នកើត ឆ្នាំទាំង៥ខាងលើ រួមមានការធ្វើបុណ្យដាក់ទាន សន្សំកុសល ដូចជាការដាក់បាត្រ ឬធ្វើសង្ឃទាន លែងសត្វបក្សីត្រី៘ ប្រការសំខាន់ គឺត្រូវ ព្យាយាមធ្វើបុណ្យសាងកុសលជានិច្ច ពុំមែន តែក្នុងឱកាសបុណ្យចូលឆ្នាំចិននេះទេ ព្រោះ ការធ្វើបុណ្យពេញ១ឆ្នាំ មិនចំពោះតែថ្ងៃបុណ្យ ទានណាទេ គឺជារឿងល្អណាស់ គួររកឱកាសទៅ ធ្វើបុណ្យដាក់ទាននៅវត្ត ឱ្យព្រះសង្ឃ ស្រោចទឹក លើករាសី និងរំដោះគ្រោះចង្រៃផ្សេងៗ ពោលគឺ ការសាងអំពើល្អជួយឱ្យអ្នកបានទទួលផលានិសង្ឃចៀសផុតគ្រោះទាំងឡាយ មិនថាគ្រោះ ឆុងឆ្នាំ គ្រោះជាន់ឆ្នាំ ឬគ្រោះផ្សេងៗ។

គ្រូចិនសែ បានបញ្ជាក់បន្ថែមថា មុនចូល ឆ្នាំថ្មី ឆ្នាំរកានេះ គួរធ្វើការសម្អាត ឬប្តូរឆ្នាំង ដាំបាយថ្មី ប្តូរកាបូបលុយថ្មី ដើម្បីឱ្យីរកស៊ីមាន បានមានលុយកាក់ហូរចូលមោនជោគលាភ (ហេង) សុខភាពល្អគ្រប់គ្នា។ ការសុំលាងសម្អាត ឆ្នាំងបាយ ឱ្យស្អាតមុនពេលចូលឆ្នាំចិន ដើម្បី ទទួលពរជ័យពីទេវតាចង្ក្រានឱ្យមានសិរីមង្គល ក្នុងឆ្នាំថ្មី មានអាហារហូបចុកមិនខ្វះ។ ម៉្យាង ទៀត អាចទិញឆ្នាំងដាំបាយថ្មី មកប្រើក៏កាន់ តែល្អ។

ក្រៅពីនេះ ក្នុងពិធីបុណ្យចូលឆ្នាំចិន រឿង ដែលសំខាន់មួយទៀត គឺការរៀបចំសែនកុងម៉ា និងទេវតាឆ្នាំថ្មី ដែលនឹងយាងចុះមកនៅថ្ងៃទី ២៧ ខែមករា ឆ្ន្នាំ២០១៧។ ចំពោះគ្រឿងសំណែន សម្រាប់ចូលឆ្នាំចិន រួមមាន ៖ ជ្រូកខ្វៃ មានខ្វៃ ឬមាន់ស្ងោរមីនំពណ៌ក្រហម ទឹកក្រូច ស្រា ឬ ស្រាបៀរ ៥ពែង ទឹកតែ ៥ពែង សម្លឆ្នាំងភ្លើង ឬសម្លចាប់ឆាយ (ត្រូវមានដាច់ខាត) និងក្រដាស សែនមិនក្រោម១២សន្លឹក ធូប៣សរសៃ ឬ៥ សរសៃ ទៀនពណ៌ក្រហម ថូផ្កា និងផ្កាស្រស់ ច្រើនពណ៌ បាយ សម្ល (ចៀសវាងសម្លការី) និងឆា៥មុខ (រួមមានផ្សិតិចិន ផ្សិតត្រចៀក កណ្តុរ ផ្កាចេក មីសួ តៅហ៊ូ) និងផ្លែឈើ៣មុខ ឬ៥មុខ ដូចជាចេក ក្រូច ទំពាំងបាយជូរ ម្នាស់ ផ្លែប៉ោម៘

ក្នុងឆ្នថ្នាំ្មី ឆ្នាំរកា (មាន់) នេះសម្រាប់ អ្នកកើតតឆ្នរ្នាំកា ក្រៅពីវិធីរំដោះគ្រោះជាន់ ឆ្នាំខាងលើ គួរចៀសវាងប្រើពណ៌ក្រហម លេខ ១៣ និង៩ ហើយបើអាចចៀសវាងបានកុំទៅ ទិសខាងកើត។ ចំពោះលេខ ដែលនាំសំណាង ល្អគួរប្រើក្នុងឆ្នាំនេះ គឺលេខ ៥,៧ និងង៨។ ពណ៌នាំសំណាងគឺពណ៌មាស ត្នោត និងលឿង។ រីឯទិសដែលល្អគឺទិសខាងត្បូង និងទក្សិណ៕ ខៀវទុំ

RELATED ARTICLES