Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានចុះស្ពានកោះនរា បុករះសួនច្បារខ្ទេច

បើកឡានចុះស្ពានកោះនរា បុករះសួនច្បារខ្ទេច

ភ្នំពេញ ៖ បុរសជាជនជាតិបរទេសម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ចុះពីស្ពាន កោះនរា មិនប្រយ័ត្ន ធ្វើឱ្យរេចង្កូតទៅបុករះដើមឈើ និងបង្គោលភ្លើងបណ្តាលឱ្យបាក់មួយដើម រាបដល់ដី ចំណែករថយន្ត ខ្ទេចមួយកំណាត់មុខ សំណាងអ្នកបើកបររថយន្តបង្កហេតុ មិនមានរបួសអ្វីធ្ងន់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចបរិវេណគល់ស្ពានកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បាន ឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-0037 ចុះពីលើស្ពានកោះនរា ក្នុងទិសដៅពីលិច ទៅកើត បោះពួយយ៉ាងលឿន ខណៈបើកមកដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេងដៃ បុករះសួនច្បារ និងដើមឈើមួយចំនួន ហើយរថយន្ត នៅមិនទាន់អស់ល្បឿន បានបន្តទៅបុកបង្គោលភ្លើង បាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច សំណាង ល្អដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកអ្នកបើរថយន្តបង្កហេតុ ត្រូវបានសន្តិសុខប្រចាំការ នៅស្ពានកោះនរា ឃាត់ខ្លួនបាន ទុកប្រគល់ជូនខាងជំនាញ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់ ពិនិត្យជុំវិញ ទីតាំងកើតហេតុ រួចធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ រង់ចាំឱ្យភាគីម្ចាស់រថយន្តដោះស្រាយនៅពេល ក្រោយ៕

RELATED ARTICLES