Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនគ្រូពេទ្យម្នាក់ ពីបទឆបោក

ចាប់ខ្លួនគ្រូពេទ្យម្នាក់ ពីបទឆបោក

ភ្នំពេញ ៖ បុរសជាគ្រូពេទ្យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក។ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិ ចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសំ សីណា ភេទប្រុស មុខរបរពេទ្យ លំនៅបច្ចុប្បន្ន ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះសំ សីណា នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅរាជ ធានីភ្នំពេញ កាលពីឆ្នាំ២០២១។

បុរសខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ ការតាមនីតិវិធី៕

RELATED ARTICLES