Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងផលិតថ្នាំញៀន វ៉ៃខ្នោះ៤៩នាក់

បង្ក្រាបទីតាំងផលិតថ្នាំញៀន វ៉ៃខ្នោះ៤៩នាក់

ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃផលិត ជួញដូរ រក្សាទុកចាត់ ចែងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៩នាក់ ដកហូតថ្នាំញៀន ជាង១៥គីឡូក្រាម និងកាំភ្លើង ៣ដើម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ថា ដោយអនុវត្តតាម បទបញ្ជាដ៏ម៉ឺង ម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេ នីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោកហួត វិចិត្រ និងលោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសា លាដំបូងខេត្តស្វាយរៀង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយា ល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដឹកនាំដោយលោកអែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង កម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៩ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងកែច្នៃផលិត ជួញដូរ និងរក្សាទុក ចាត់ចែងសម្រួលឲ្យប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំ សេវដោយគ្មានការអនុញ្ញាត នៅចំណុចអគារផ្ទះសំណាក់ ខារ៉ាអូខេ ណានយ៉ាង៨៩ ស្ថិតក្នុងបុរីសមសួន ភូមិបា វិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ច បន្តថា ជាលទ្ធផល ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ សរុប ចំនួន៤៩នាក់ ក្នុងនោះ ស្រី១២នាក់ មាន៣សញ្ជាតិ (ជនជាតិវៀតណាមចំនួន៤៣នាក់ ស្រី១១នាក់ ជនជាតិចិន តៃវ៉ាន់ ចំនួន៥នាក់ និងជនជាតិខ្មែរ ចំនួន១នាក់ (ស្រី)។

ដោយឡែក វត្ថុតាងដែលដកហូតបាន រួមមាន ១-សារធាតុញៀន សរុបទម្ងន់ ១៥ ៣០៨,៧៤ក្រាម (១៥គីឡូ ៣០៨,៧៤ក្រាម) ក្នុងនោះមាន ៖ ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៥៦៨៨,១៩ក្រាម (៥គីឡូ៦៨៨,១៩ក្រាម)។ ថ្នាំញៀនប្រភេទអិចស្តាស៊ី ទម្ងន់ ៧១៤៩,៣៤ក្រាម (៧គីឡូ១៤៩,៣៤ក្រាម)។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៤៩២,០៨ក្រាម។ ថ្នាំប្រភេទនីមេតាហ្សេប៉ាម ទម្ងន់ ១៩៥១,៥២ក្រាម។ ថ្នាំប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ១៦,៣១ក្រាម និងម្សៅចម្រុះពណ៌ (MDMA) ទម្ងន់ ១១,៣១ក្រាម។ ២-រុក្ខជាតិក្រៀម ទម្ងន់ ៣៥០,៨១មក្រាម។ ៣- សារធាតុមិនច្បាស់លាស់ ទម្ងន់ ៤២ ១៤៣,១១ក្រាម។ ៤-សារធាតុគីមី ១០៣២ក្រាម។ ៥-សារធាតុគីមីផ្សំ ៥៥០០ក្រាម។ ៦-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន១៤គ្រឿង។ ៧-ម៉ាស៊ីនកែច្នៃផលិត និងម៉ាស៊ីនវេច ខ្ចប់ រួមជាមួយឧបករណ៍សម្ភារៈមួយចំនួនទៀត។ ៨- អាវុធខ្លី ចំនួន៣ដើម គ្រាប់ចំនួន១៥០គ្រាប់។ ៩-លិខិតឆ្លង ដែន ចំនួន១៩ក្បាល។ ១០-រថយន្ត ចំនួន៥គ្រឿង និង១១-ទូរស័ព្ទដៃ ចំនួន ៤៥គ្រឿង។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES