Monday, November 18, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ខាតជាង១០ម៉ឺនដុល្លារ

ឱក សុគន្ធកញ្ញា ៖ខាតជាង១០ម៉ឺនដុល្លារ

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ត្រូវផ្អាកពីឆាកតន្រ្ដីដល់ទៅ៤ខែ(ខែ១១ ឆ្នាំ២០២៣ ដល់ខែ២ ឆ្នាំ​២០២៤) ដើម្បីត្រៀម​សម្រាលកូន​នៅអំឡុង​ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ដែលនាង​ជ្រើសរើស​យកមន្ទីសម្ភពមួយនៅប្រទេសថៃ ។បើតាម​ការសន្និដ្ឋានការមិនអាចចេញច្រៀង​សម្ដែងពេញ​រយៈពេល៤ខែនារដូវក្ដៅ នេះសុគន្ធកញ្ញា ត្រូវខាត​លុយ​យ៉ាងហើចណាស់​ក៍ខ្ទង់ចំនួន១២ម៉ឺន​ដុល្លារដែរ នេះបើគិតត្រឹមក្នុង១ខែនាងចេញច្រៀងតែ​១០ឆាកហើយ​ក្នុង១​ឆាកតម្លៃខ្លួនតែ​៣ពាន់ដុល្លារ។ការសម្អាងបែបនេះដោយសារតែនៅខែធ្នូឆ្នាំ២០២៣ នេះតារាចម្រៀងមាស សុខសោភា​ ដែលមានទីផ្សារចម្រៀងត្រដុំត្រសងជា​មួយ​ឱក សុគន្ធកញ្ញា ដែរបានបង្ហាញនូវ​កាលវិភាគ​(Schedule)​ដែលនាងត្រូវចេញច្រៀង​សម្ដែងនៅខែនេះគឺ​ចំ​នួន​៩កម្មវិធីផ្សេងគ្នា ពោលគឺបើច្រៀង១កម្មវិធីស៊ីថ្លៃ​៣​ពាន់ដុល្លារនោះមានន័យថាសោភា រក​បាន​ជិត៣ម៉ឺន ដុល្លារ ដែរ ហើយសុគន្ធកញ្ញា ក៍ដូចគ្នាឬមានន័យ​ថា​មានតែលើសសោភា ផង​ក្នុងការទទួល បាន Concerts ព្រោះស្វាមីនាងលោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រង​និងដឹក​នាំការ​ប្រ​គុំ​តន្ត្រីធំៗ ទាំង អស់របស់ហង្សមាស ហេតុនេះចង់ឲ្យភរិយាលោកច្រៀង​នៅឆាកមួយណា​របស់​​ហង្ស​មាស​ក៍បាន។

 យ៉ាងណាការយកកូនបន្ដពូជជារឿងសំខាន់ជាងលុយទើបឱក សុគន្ធកញ្ញា សម្រេច​ចិត្ត​ពពោះយកកូនទី២ ហើយ​បំណងចង់បានកូនស្រីពេលនេះបានសម្រេច ដែលគេជឿរថា​ក្រោយសម្រាលកូនរួចកញ្ញា នឹងទទួលបាន​សុភមង្គលទ្វេដង ចំណងស្នេហាក៍កាន់តែរឹងមាំជា​មិនខានហើយលុយអាចរកបានតាមក្រោយ។ប៉ុន្ដែមុនសម្រាលកូន៣ខែនេះសុគន្ធកញ្ញា ដែល​មានផ្ទៃពោះកាន់តែរីកធំនោះក៍នៅតែបន្ដរកប្រាក់ចំណូល​សិល្បៈ​​ជាប្រចាំនោះគឺតាម​រយៈ​ស្ពត​ពាណិជ្ជកម្មទាក់ទងការប្រើប្រាស់ផលិតផលទារក និងLive លក់ផលិត​ផល​ជាដើម ។ប្រភព​បានឲ្យដឹងថាសុគន្ធកញ្ញា អាចរកប្រាក់ចំណូលពីស្ពត លក់កាបូប និងផលិតផល​របស់​នាង​ដែល​ទំនេរពីការច្រៀងសម្ដែងនោះក៍បានចូលម៉ឺនដុល្លារដែរក្នុង១ខែៗ បើទោះជា​មិនដូច​ការ​ចេញច្រៀង​សម្ដែង​ក្ដី ។

 អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់ថាទោះជាពេលនេះឱក សុគន្ធកញ្ញា មានកូន២ហើយមែន ប៉ុន្ដែ​ក្រោយ​សម្រាលកូនរួចបើធ្វើបទត្រូវគឺនៅតែល្បីដូចមុន ព្រោះ​លោក​ថាសម្ថភាពសុគន្ធកញ្ញា ល្អ ហើយតារាសំ​ខាន់នៅលើសុខភាព និងការរៀបចំខ្លួន​សាក​សម​ជា​តារា មិនមែននៅលើរឿងថាមានប្ដីកូន​ហើយលែង​ល្បីនោះ​ទេ គឺកូន៤ឬ៥នាក់ក៍​ដោយនៅតែ​អាចល្បីបាន។ចំណែកមជ្ឈដ្ឋានមហាជនមើលឃើញថាទោះជាសុគន្ធកញ្ញា ត្រូវបាត់មុខពី​ឆាក​តន្រ្ដីដល់ទៅ៤ខែក្ដី ក៍តារាស្រីផ្សេងៗទៀតនៅហង្សមាសនៅតែគ្មានម្នាក់​ណាអាច​ឡើង​ទៅវ៉ា ឬនាំមុខសុគន្ធកញ្ញា បានដដែល ហេតុនេះហើយប្អូនថ្លៃថៅកែហង្សមាស​នេះបន្ដ​ជា​តួឯកតទៅទៀត ទោះជា​ក្រោយនាងរៀបការជាង៤ឆ្នាំនេះលែងសូវមានបទ​ល្បីៗដូចមុន​ក៍​ដោយ​ ។

 សូមបញ្ជាក់ថាឱក សុគន្ធកញ្ញា ស្ថិតក្នុងចំណោមតារាចម្រៀងស្រីលំដាប់Grade A ដែលអាចរក​ប្រាក់ចំណូល​ពីអាជីពចម្រៀង និងស្ពតរាប់សែនដុល្លារក្នុង១ឆ្នាំៗ ហើយនាង​មានឥទ្ធិពលបំផុតនៅហង្សមាស​ព្រោះស្វាមី​នាង​លោកអ៊ឹង សុខលី ជាអគ្គនាយកទូរ​ទស្សន៍​ហង្ស​មាស និងបងថ្លៃនាងលោកឧកញ៉ាអ៊ឹង ឆៃងួន អគ្គនាយក​ផលិត​កម្ម​ហង្សមាស។មិនមែន​តែបាត់ប្រាក់ចំណូល៤ខែអស់ជាង១០ម៉ឺនដុល្លារនោះទេ តែសុគន្ធកញ្ញា ក៍អាកខានថត​សម្ដែង​ភាពយន្ដជាលើកដំបូងរបស់ខ្លួននៅហង្សមាសផងដែរអំឡុងពេលពពោះ ហើយតាម​ព័ត​មាន​​ថាតំណែង​ជាគណៈកម្មាការCambodian Idol រដូវកាលទី៥ខាងមុខនេះនាងក៍ផ្អាក១រដូវ​កាល​ផងដែរ ។ ទោះជាយ៉ាងណាទាំងការថតភាពយន្ដជាតួឯក ឬតំណែងគ្រូបង្វឹក និងគណៈ​កម្មា​ការ​ប្រលងចម្រៀងធំៗ​របស់​ហង្សមាសនោះសុគន្ធកញ្ញា ចង់បានវានៅពេលណាក៍បាន ដោយ​សារតែស្វាមីនាងជាអ្នកគ្រប់គ្រង​និងដឹកនាំ​បញ្ជារលើថ្នាក់ដឹកនាំកម្មវិធីខាងលើទាំងមូល ។

 ក្រៅពីឱក សុគន្ធកញ្ញា តារាដែលពពោះយកកូនឆ្នាំនេះមានដូចជាស៊ឹម សូលីកា និង​គង់ ច័ន្ទរដ្ឋា ជាដើម ។ទស្សនិកជនរងចាំមើលថាតើសុគន្ធកញ្ញា ដែលត្រៀមវិល​មករកឆាក​តន្រ្ដីវិញនាអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខនេះនាងនឹងធ្វើអ្វីមុនគេដើម្បីស្ដារមុខមាត់​ឡើងវិញ ?

RELATED ARTICLES