ជាការពិតណាស់ ការស្វែងយល់ពីចិត្តរបស់បុរសម្នាក់ថា តើគេគិតយ៉ាងណាមកលើអ្នក តាមរយៈទង្វើស្តែងចេញតែសម្បកក្រៅនោះ។ វាគឺជាការលំបាក ពិសេស បើចង់ដឹងថា គេមានបំណងចង់រៀបការជាមួយអ្នកដែរឬទេ? វិធីខាងក្រោមនេះអាចជួយអ្នកបាន…។
ជាដំបូង ចូរសម្គាល់អំពីការបែងចែកពេលវេលារបស់មិត្តប្រុសអ្នក។ តើគាត់នៅតែរក្សា ពេលវេលាចំពោះអ្នកក្នុងការដើរកម្សាន្តជាញឹកញាប់ដូចកាលពីពេលមុនឬមួយយ៉ាងណា?
- នាំយកកូនក្មេងឲ្យសន្ទនាឬស្តីរកគាត់។ហើយប្រាប់មិត្តប្រុសរបស់អ្នកថាអ្នក ចង់បានកូនហើយចូរកត់សម្គាល់ពីការឆ្លើយតបរបស់មិត្តប្រុសអ្នក។ បុរសដែលបាននិងកំពុងគិតអំពីរឿងរៀបការជាធម្មតាគឺគាត់នឹងគិតថាមានកូនជារឿងល្អ។ ប្រសិនជាសរុបមកគាត់មានការមិនពេញចិត្តនិងគំនិតនេះ នោះគាត់ប្រហែលជាមិនបានត្រៀមខ្លួនឬចង់រៀបការជាមួយអ្នកនោះឡើយ។
- យកចិត្តទុកដាក់សង្កេតមើលថាតើគាត់ចំណាយប្រាក់របស់គាត់យ៉ាងម៉េច។ ការចំណាយប្រាក់ច្រើនក្នុងការទិញរបស់របរថ្លៃៗ ដែលគាត់ត្រឹមតែសប្បាយចិត្តតែ ម្នាក់ឯង គឺជាទូទៅបង្ហាញឲ្យឃើញថាបុរស ម្នាក់នោះមិនបាន ត្រៀមខ្លួនរៀបការ នោះឡើយពីព្រោះថាគាត់មិនបានត្រៀមខ្លួនក្នុងការចែករំលែក។ស្តាប់មិត្តប្រុសអ្នក គាត់ប្រហែលជា បញ្ចេញឬប្រលយ ពាក្យណាមួយតាមវាចា គ្រប់ពេលអំពីអារម្មណ៍ ពិតរបស់គាត់ចំពោះការរៀបការនោះ។
- រំលឹកឡើងវិញនូវដើរឆ្លងកាត់នៃទំនាក់ទំនងរបស់អ្នក។តើអ្នកចំណាយពេលយូរអង្វែងជាមួយគ្នាក្នុង អំឡុងពេលដំណើរកម្សាន្តដែរឬទេ? ដំណើរកម្សាន្តប្រភេទនោះពង្រឹងនូវទំនាក់ ទំនងមួយដោយសារតែអ្នកទាំងពីរបង្កើតនូវ បរិយាកាសនៃការជឿជាក់មួយ។ប្រសិនជាគាត់មិនត្រៀមខ្លួនចំពោះភាពស្និទ្ធិស្នាលទេនោះ គាត់មិនចង់រៀបការជាមួយនិងអ្នកឡើយ។
- យកចិត្តទុកដាក់ អំពីអារម្មណ៍របស់អ្នកនៅពេល អ្នកនៅជាមួយគាត់ គឺវាមិនត្រឹម តែជាការប៉ងប្រាថ្នា របស់អ្នកនោះឡើយ។តើគាត់ធ្វើឲ្យអ្នក មានអារម្មណ៍បែបណា? តើគាត់មានតិទៀនអ្នកឬ មួយធ្វើឲ្យអ្នកយំឬអត់?ប្រសិនជាមិត្តប្រុសអ្នក មិនលើកពីគុណវិបត្តិ ឬចំណុចខ្វះខាត របស់អ្នកទេនោះ គាត់ពិតជា មិនចង់ភ្ជាប់ទំនាក់ទំនង យូរអង្វែងនិងអ្នកឡើយ៕