Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងភ្លើងទិញម៉ូតូចោរ ជាប់ខ្នោះ

ជាងភ្លើងទិញម៉ូតូចោរ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាជាងភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ក្រោយទិញម៉ូតូ ១គ្រឿង ដែលជាប់ពាក់ព័ន្ធអំពើលួច។ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ១៦ (ផ្ទះជួសជុលម៉ូតូ) តាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរ៉េត ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ៦០៨ ក្រុមទី៧៨ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (មានសារធាតុ ញៀន)។ រីឯជនរងគ្រោះ មានឈ្មោះជាង គឹមស្រស់ ភេទស្រី អាយុ៣២ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាក ធូដេ ពណ៌បៃតង លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-1560 លេខតួ 1088149 និងលេខម៉ាស៊ីន 1077530។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល ៤និង៣០នាទីរសៀល ថ្ងៃទី២០  ខែធ្ន ឆ្នាំ២០២៣ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះរ៉េត ចំរើន ក្រោយពីជនសង្ស័យរូបនេះ បានទិញម៉ូតូ ១គ្រឿង ដែលជាប់ពាក់ព័ន្ធនឹងករណីទទួលផល ចោរកម្ម (ទិញម៉ូតូចោរ) ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ 41E1 ផ្លូវលេខ៥៦៦ ក្រុមទី៤០ ភូមិ១០ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES