Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួងសង្សារក្មេងរួមភេទបាន២ឆ្នាំ គំរាមបង្ហោះ រូបស្រាត ជាប់ខ្នោះ

លួងសង្សារក្មេងរួមភេទបាន២ឆ្នាំ គំរាមបង្ហោះ រូបស្រាត ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាអ្នកលក់-ទិញអចលនទ្រព្យម្នាក់ បានលួចលាក់ទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់ រហូតដល់ធ្លាប់ល្បួងក្មេងស្រីទៅរួមភេទនៅតាមផ្ទះសំណាក់ អស់រយៈពេលជាង២ឆ្នាំមកហើយ ដោយ ប្រើវិធីលួងលោមទិញសម្លៀកបំពាក់និងទូរស័ព្ទឱ្យផង គំរាមបង្ហោះរូបអាក្រាតផង។ ទីបំផុតរឿងរ៉ាវបែកធ្លាយដឹងដល់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមក ចាត់ការតាមច្បាប់។

ករណីលួងលោមរួមភេទជាមួយក្មេងស្រីនេះ បានកើតឡើង តាំងពីអំឡុងឆ្នាំ២០២១ មកម៉្លេះ ពោលគឺ តាំងពី ក្មេងស្រីរងគ្រោះទើបនឹងមានអាយុ១២ឆ្នាំ។ លុះរឿងរ៉ាវបែកធ្លាយ ត្រូវម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន ជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ូ ហៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអ្នក លក់-ទិញអចលនទ្រព្យ ស្នាក់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកើតហេតុខាងលើ។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងដោយយោង តាមពាក្យ បណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដែលបានប្តឹងចូលមកសមត្ថកិច្ច ចោទប្រកាន់ទៅលើឈ្មោះអ៊ូ ហៃ ថាបានលួងលោមកូនស្រីរបស់គាត់ជាអនីតិជន ទើបនឹងមានវ័យ១៤ឆ្នាំ រួមភេទជាបន្តបន្ទាប់ ច្រើនឆ្នាំ ហើយ បានគំរាមបង្ហោះរូបអាក្រាតអាសអាភាសដែលធ្វើឱ្យប៉ះពាល់សិទ្ធិបុគ្គលទៀតផង។

ប្រភពដដែល បន្តថា តាមការបញ្ជាក់ពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដោយសង្កេតឃើញថា មួយរយៈនេះ កូនស្រីមានទឹកមុខមិនសូវល្អ ណាមួយមានរបស់របរប្រើបាស់និងសម្លៀកបំពាក់ថ្មីប្លែក ទើបគាត់បាន ឈ្លេចសួរកូនស្រី រហូតដល់បែកធ្លាយថា មានប្រុសម្នាក់ (ជនសង្ស័យឈ្មោះអ៊ូ ហៃ) ជាអ្នកទិញឱ្យ ជាថ្នូរនឹងការលួងលោមរួមភេទ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីអំឡុងឆ្នាំ២០២១ មកម៉្លេះ ហើយចុងក្រោយនេះ ជនសង្ស័យថែមទាំងបានគំរាមបង្ហោះរូបអាក្រាតរបស់កូនស្រីគាត់ទៀតផង។ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ូ ហៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នាំមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែល ក្មេងស្រីរងគ្រោះចោទប្រកាន់មែន ដោយខ្លួនធ្លាប់បានលួងលោមក្មេងស្រីរងគ្រោះ ទៅរួមភេទនៅផ្ទះសំណាក់ តាំងពីឆ្នាំ២០២១ មកម៉្លេះ និងតែងនាំទៅរួមភេទជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ព្រមទាំងទិញទូរស័ព្ទ និង សម្លៀកបំពាក់ឱ្យនាង ជាថ្នូរនឹងរួមភេទ និងបំបិទមាត់កុំឱ្យប្រាប់រឿងនេះឱ្យអ្នកណាបានដឹង ហើយខ្លួនក៏ធ្លាប់ បានគំរាមបង្ហោះរូបអាក្រាតរបស់នាងផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES