Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញឡានដឹកដី ប្អូនទម្លាក់បែន សង្កត់បងស្លាប់

ទិញឡានដឹកដី ប្អូនទម្លាក់បែន សង្កត់បងស្លាប់

ភ្នំពេញ ៖ បុរស ២នាក់ ត្រូវជាបងប្អូនថ្លៃ បាននាំគ្នាឡើងមកពីស្រុក ទិញរថយន្តបែនដឹកដី ១គ្រឿង បំណងយក ទៅរកស៊ីដឹកដី លុះទិញបានហើយ នាំគ្នាត្រឡប់ទៅវិញ តែពេលឈប់ហូបបាយតាមផ្លូវ បុរសជាបងថ្លៃបាន បែនសាកមើល ស្រាប់តែពេលប្អូនថ្លៃទៅទម្លាក់បែនចុះវិញ សង្កត់បងថ្លៃ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអា ធ័ម។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៩និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវលេខ១៥១ ក្នុងភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។បុរសរងគ្រោះដែលត្រូវបែនរថយន្តសង្កត់ស្លាប់ មានឈ្មោះនិន ឈន់ ភេទប្រុស អាយុ៥១ឆ្នាំ មុខទិញ-លក់រថ យន្តបែនដឹកដី រស់នៅភូមិទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកបុរសជាប្អូនថ្លៃ ដែល ត្រូវសមត្ថកិច្ចនាំយកទៅសាកសួរ មានឈ្មោះស៊្រន់ ហ៊ាត អាយុ៤៥ឆ្នាំ រស់នៅភូមិទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ បុរស២នាក់បងប្អូនថ្លៃខាងលើ បានធ្វើដំណើរមកពីស្រុក ទៅទិញរថយន្តបែនដឹកដី ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0783 ពីម្តុំភ្នំប្រ សិទ្ធិវង្ស ក្នុងតម្លៃជាង ៨ពាន់ដុល្លារ រួចធ្វើដំណើរទៅត្រឡប់ទៅស្រុកវិញ ។

ប្រភពដដែល បន្តថា លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ទាំង២នាក់បងប្អូនថ្លៃ បានឈប់រថយន្ត ចុះ ហូបបាយ និងបានបែនរថយន្តសាកទុកចោល រួចក៏បានចូលទៅហូបបាយ។ លុះពេលបាយរួច បុរសជាបង បានឱ្យប្អូនឡើងបើករថយន្ត និងទម្លាក់បែនចុះ តែជាអកុសល បង មិនបានឡើងរថយន្តភ្លាមៗទេ តែបែរជា ដើរទៅអើតមើលគ្រឿងរថយន្ត រួចក៏ត្រូវបែនធ្លាក់មកសង្កត់ជាប់ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។បន្ទាប់ពីកើតមានគ្រោះថ្នាក់ខាងលើ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួនបុរស ជាប្អូន ដើម្បីសាកសួរ។

ទោះបីជាយ៉ាងណា គេពុំដឹងថា សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្អូន ចាត់ការតាមច្បាប់ ឬយ៉ាងណានោះទេ។ តែក្រុមគ្រួសារជនរងគ្រោះ ពុំបានដាក់ពាក្យបណ្តឹងនោះទេ ព្រោះជាបងប្អូន និងចាត់ទុកជាគ្រោះថ្នាក់។សពជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារដឹកត្រឡប់ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES