Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានធំកៀរឡានតូចខ្ទេចមុខ សង៩០០ដុល្លារ

ឡានធំកៀរឡានតូចខ្ទេចមុខ សង៩០០ដុល្លារ

ខេត្តបាត់ដំបង ៖ រថយន្តដឹកទឹកធុនធំ របស់ក្រុមហ៊ុនធ្វើផ្លូវមួយ បានបើកវ៉ាជែងនិងបត់ខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យជ្រុលទៅកៀររថយន្ត ម៉ាក KIA Carnival ១គ្រឿង បណ្តាលឱ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ បន្ទាប់ មកភាគីទាំងសងខាងបានធ្វើការចរចាសម្របសម្រួលបញ្ចប់រឿង ដោយភាគីរថយន្តដឹកទឹកបានសងសំណង ទៅភាគីរថយន្ត KIA ចំនួន៩០០ដុល្លារ ដើម្បីបញ្ចប់រឿង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្បែររង្វង់មូលសេះស ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក KIA Carnival ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ 2AE-8157 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តដឹកទឹកធុនធំ ១គ្រឿង ពណ៌ខៀវ របស់ក្រុមហ៊ុនធ្វើ ផ្លូវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-3402 បើកបរដោយយុវជនម្នាក់ក្នុង ទិសដៅពីកើត ទៅលិចដូចគ្នា និងបាន ឡើងវ៉ាជែងរួចបត់ពីមុខ ក៏បានកៀរថយន្តម៉ាក KIA Carnival បណ្តាលឱ្យបែកកង់ និងខូចខាតមួយចំហៀង ខាងឆ្វេង យ៉ាងដំណំ ប៉ុន្តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តដឹកទឹក បានសម្រេចសងថ្លៃខូចខាតឱ្យខាងភាគីរថយន្ត KIA Carnival ចំនួន៩០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES