Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ថៃឈ្លោះគ្នា ដុតបន្ទប់ឆេះ រត់ទៅស្រុក ចោទខ្មែរ ចាប់បង្ខាំង

 ថៃឈ្លោះគ្នា ដុតបន្ទប់ឆេះ រត់ទៅស្រុក ចោទខ្មែរ ចាប់បង្ខាំង

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃប្រុសស្រី ១ក្រុម ដែលជាបុគ្គលិកកាស៊ីណូ មួយកន្លែង ជាប់ព្រំប្រទល់ខ្មែរ-ថៃ បានកើតមានជម្លោះនឹងគ្នា រហូតឈានដល់ការដុតបន្ទប់ស្នាក់នៅ រួចនាំគ្នារត់គេចចូលទៅក្នុងទឹកដីថៃ ដោយ ខុសច្បាប់ លុះតម្រួតថៃ ឃាត់សាកសួរ បែរជាថាពួកខ្លួនទាំង៩នាក់ ជាជនរងគ្រោះ ដែលត្រូវកាស៊ីណូ ក្នុងក្រុង ប៉ោយប៉ែត ១កន្លែង ចាប់បង្ខាំង។

គួរបញ្ជាក់ថា  កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃ បានចុះផ្សាយថា សមត្ថកិច្ចថៃបានសង្គ្រោះ ជនជាតិថៃ ចំនួន៩នាក់ ដែលអះអាងថាជាជនរងគ្រោះនៃឧក្រិដ្ឋកម្មជួញដូរមនុស្ស ក្នុងរូបភាពធ្វើការក្នុង កាស៊ីណូ នៅក្រុងប៉ោយប៉ែត ហើយជនជាតិថៃ ទាំងនោះ បានលើកឡើងថា នៅមានមនុស្សយ៉ាងហោច ២០០នាក់ទៀត កំពុងបង្ខាំងក្នុងកាស៊ីណូនោះ ដែលខ្លះត្រូវគេបង្ខំឱ្យប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធអន ឡាញ និងខ្លះទៀតទទួលសេវាផ្លូវភេទ។

បន្ទាប់ពីទទួលបានព័ត៌មានបែបនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាស ព័ត៌មានមួយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យនៃស្នងការ ដ្ឋានន គរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ជ្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃ ចុះផ្សាយថា ជនជាតិថៃ ចំនួន៩នាក់ បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីឱ្យសមត្ថកិច្ចថៃ ជួយសង្គ្រោះ កាល ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថា ត្រូវចាញ់បោកក្រុមបងធំ នាំឱ្យទៅធ្វើការនៅក្នុងកាស៊ីណូ ខុសច្បាប់ នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួន ចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃ ចំនួន ៩នាក់ខាងលើ។

ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូម ជម្រាបជូនថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៩ៈ០០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ ដឹកនាំសមត្ថកិច្ចចម្រុះ មានសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថក្រុង និងអាជ្ញាធរក្រុងប៉ោយប៉ែត ចុះដល់អគារមួយកន្លែង ចំណុចអគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញជនជាតិថៃ ១៧នាក់ (ស្រី១០នាក់) រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត និងចុះត្រួតពិនិត្យកន្លែងកើតហេតុ។ ករណីនេះកើតឡើង នៅបន្ទប់ដេកស្នាក់នៅរបស់បុគ្គលិក លេខ A7 ស្ថិតក្នុងអគារស្នាក់នៅក្នុងកាស៊ីណូ ពូលី មានទីតាំងស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសង្ស័យ ពាក់ព័ន្ធនឹងជនជាតិថៃ ចំនួន៩នាក់ លួចឆ្លងដែនដោយខុសច្បាប់ ចូលប្រទេសថៃ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមលទ្ធផលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញ និងស្តាប់ការបំភ្លឺរបស់អ្នកពាក់ព័ន្ធ ជុំវិញរឿងហេតុខាងលើ ឃើញថាជនជាតិថៃ ៩នាក់ បានឈ្លោះប្រកែកគ្នា ដុតឆេះបន្ទប់ដេក និងបានប្រើអំពើ ហិង្សាលើសន្តិសុខ ពេលចូលឃាត់ ដោយខ្លាចសមត្ថកិច្ច ចាប់ខ្លួនមកអនុវត្តច្បាប់ ទើបនាំគ្នារត់គេចខ្លួនលោត ផ្លោះរបងបន្លាលួស បណ្តាលឱ្យមានរបួស ហើយបានលួចឆ្លងដែនដោយខុសច្បាប់ ចូលប្រទេសថៃ កាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ចំពោះការប្រើអំពើហិង្សានិងបង្ខាំងទៅលើជនជាតិថៃ ៩នាក់នោះ គឺសមត្ថកិច្ចយើង រកពុំទាន់ ឃើញមានភ័ស្តុតាងពាក់ព័ន្ធដូចការចោទប្រកាន់របស់សារព័ត៌មានថៃ បានចុះផ្សាយនោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន»។

ដោយឡែក លោក គង រិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ករណីដែល ខាងភាគីថៃចុះផ្សាយ កន្លងមកនោះ គឺជាព័ត៌មានមិនពិត ព្រោះលោកក៏ស្ថិតក្នុងហេតុការណ៍នោះដែរ។

លោកមេបញ្ជាការរង បញ្ជាក់ថា ក្នុងនាមលោកចុះធ្វើការស្រាវជ្រាវផ្ទាល់ រួមទាំងចាប់យកជនជាតិថៃ និងជន ជាតិចិន ប្រគល់ឱ្យកម្លាំងអធិការដ្ឋានក្រុង តែមុននឹងប្រគល់ លោកក៏បានសាកសួរព័ត៌មានមួយចំនួនដែល ពាក់ព័ន្ធនឹងជនជាតិថៃ រត់ទៅប្រទេសរបស់ខ្លួនវិញដែរ។ តាមពិតអត់មាននរណាធ្វើទារុណកម្មអ្វីឡើយ  ព្រោះ គាត់ចង់បានប្រាក់ខែថ្លៃ ដោយគំនិតគាត់មិនដឹងថា នឹងធ្វើយ៉ាងណា ពួកគាត់រិះរកមធ្យោបាយដើម្បីចាក ចេញពីកន្លែងកាស៊ីណូខាងលើ ដោយកាស៊ីណូខាងលើ បានផ្តល់ប្រាក់ខែ ក្នុងម្នាក់ ១៨ ០០០បាត ស្មើនឹង ប្រាក់រៀល ប្រហែល ២លានរៀល តែមានកន្លែងផ្សេង គេដេញថ្លៃជនជាតិថៃ ទាំងអស់នោះ ក្នុងម្នាក់ផ្តល់ ប្រាក់បៀវត្ស ៣ម៉ឺនបាត ស្មើនឹង ៣លាន៣៥ម៉ឺនរៀល ដូច្នេះគាត់ចង់បានប្រាក់ខែថ្លៃ ដោយចេញពីទីនោះ ទៅធ្វើការកន្លែងផ្សេង តែគាត់មិនមានវិធីអ្វីក្រៅពីវិធីកុហក។ ហើយពាក់ព័ន្ធករណីនោះទៀតសោត មុនពួក ជនជាតិថៃ ទាំង៩នាក់នោះ ចេញពីកាស៊ីណូខាងលើ គាត់បានដុតបន្ទប់ឱ្យឆេះ ហើយលោតចេញតាមរបង ដោយយកលេសថា អគារកាស៊ីណូឆេះ៕

RELATED ARTICLES