Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៧នាក់ ជួញថ្នាំញៀន ៧១កញ្ចប់

វ៉ៃខ្នោះ៧នាក់ ជួញថ្នាំញៀន ៧១កញ្ចប់

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាមុខសញ្ញារក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ក្រុម ត្រូវ បានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ សរុបចំនួន៧នាក់ ដោយដកហូតបានវត្ថុតាង ថ្នាំញៀន ចំនួន៧១កញ្ចប់ ដែលក្រុមនេះ បានចែករំលែកដាក់កូនថង់រួច ជាស្រេច និងបម្រុងនាំគ្នាចេញដើរលក់ តែត្រូវ សមត្ថកិច្ចបង្ក្រាបបានមុន។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។

ជនសង្ស័យទាំង៧នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផាត ម៉ាប់ ហៅបូក ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ ទី២-ឈ្មោះវណ្ណថន ទ្រីយ៉ានុត ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ ទី៣-ឈ្មោះយ៉ន ហេង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ ទី៤-ឈ្មោះទេព មករា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ ទី៥-ឈ្មោះស៊ូ សីហា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់។ ទី៦-ឈ្មោះសែន ណន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ និងទី៧-ឈ្មោះ រើម ថៃ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅ ចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់ នូវសារ ធាតុញៀន ១ករណីក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ បាន៤នាក់ (១-ឈ្មោះផាត ម៉ាប់ ហៅបូក ២-ឈ្មោះវណ្ណថន ទ្រីយ៉ានុត ៣-ឈ្មោះយ៉ន ហេង ៤-ឈ្មោះទេព មករា) ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន៧១ថង់។ ថង់ សម្រាប់រំលែកច្រកគ្រឿងញៀន មួយចំនួន។ សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ ទូរស័ព្ទដៃ ចំនួន៣គ្រឿង (ចាស់)។

ឆ្លងតាមចម្លើយរបស់ជនសង្ស័យទាំង៤នាក់ ខាងលើ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តនីតិវិធី ដោយធ្វើការឃាត់ ខ្លួនមុខសញ្ញា ចំនួន៣នាក់បន្ថែមទៀត (១-ឈ្មោះ ស៊ូ សីហា ២-ឈ្មោះសែន ណន ៣-ឈ្មោះរើម ថៃ) និងដក ហូតវត្ថុតាង រួមមាន  សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ ម៉ូតូ ចំនួន២គ្រឿង។ ទូរស័ព្ទដៃ ចំនួន២គ្រឿង (ចាស់)។

ជនសង្ស័យទាំង៧នាក់ខាងលើ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅផែនជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES