Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្វើតេស្តអ្នកបើកបរពេលយប់ ឃាត់ខ្លួនអ្នកប្រើថ្នាំ ញៀន៧នាក់ 

ធ្វើតេស្តអ្នកបើកបរពេលយប់ ឃាត់ខ្លួនអ្នកប្រើថ្នាំ ញៀន៧នាក់ 

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចជំនាញគ្រឿងញៀន ដោយមានការដឹកនាំពីព្រះរាជអាជ្ញារង បានចុះ អនុវត្តត្រួតពិនិត្យ ធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបរតាមដងផ្លូវ ពេលយប់ បង្ការ ទប់ស្កាត់បទ ល្មើសគ្រឿងញៀន និងក្រុមក្មេងទំនើងដើរលេងពេលយប់ ដែលបង្កចលាចល អសន្តិសុខ ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស ចំនួន៧នាក់ ពាក់ព័ន្ធនឹងសារធាតុញៀន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្នុងភូមិសាស្ត្រ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តជាប់ជាប្រចាំនូវយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារ ប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកម្លាំងក្នុងផែន សហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយមានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសម្រប សម្រួលលើនីតិវិធី និងមានការចូលរួមពីលោកលាង វាសនា អភិបាលក្រុងបាត់ដំបង ផងនោះ បានចុះអនុវត្ត ត្រួតពិនិត្យ ធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបរតាមដងផ្លូវ ពេលយប់ បង្ការ ទប់ស្កាត់បទល្មើស គ្រឿងញៀន និងក្រុមក្មេងទំនើងដើរលេងពេលយប់ ដែលបង្កចលាចល អសន្តិសុខ ក្នុងភូមិសាស្ត្រភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពដដែល បន្តថា ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះ បានត្រួតពិនិត្យលើរថយន្ត ចំនួន២គ្រឿង មនុស្ស ៩នាក់ និងម៉ូតូ ៨៥គ្រឿង មនុស្ស ១១០នាក់ បានធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកនោម លើអ្នកបើកបរ បានចំនួន៩៦នាក់ ក្នុងនោះសមត្ថកិច្ចបានរកឃើញអ្នកបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងញៀន ចំនួន៥នាក់ (ជាអ្នកបើកបរម៉ូតូ) និងរកឃើញជនសង្ស័យរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២នាក់។ជនសង្ស័យទាំង៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES