Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះគូស្នេហ៍ ជក់ថ្នាំក្នុងផ្ទះសំណាក់

វ៉ៃខ្នោះគូស្នេហ៍ ជក់ថ្នាំក្នុងផ្ទះសំណាក់

ខេត្តកណ្តាល ៖ គូស្នេហ៍ ១គូ បានសម្ងំប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ផ្ទះសំណាក់ មួយកន្លែង ត្រូវ បានសមត្ថកិច្ចជំនាញចុះបង្ក្រាប ឃាត់ខ្លួនទាំងពីរនាក់ ដកហូតបានវត្ថុតាង ថ្នាំញៀន ១កញ្ចប់។ការឃាត់ខ្លួនគូស្នេហ៍ជក់ថ្នាំញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់គគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ។

គូស្នេហ៍២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះលី គឹមហៀង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះនី លីដា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបម្រើការខារ៉ាអូខេ ស្នាក់នៅភូមិស្វាយលើ ស្រុកសូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍នគរបាលឃុំគគីរ កាលពីវេលាម៉ោង ៤និង២០នាទី រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើស គ្រឿងញៀនស្រុកកៀន ស្វាយ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ (១-ឈ្មោះលី គឹមហៀង ភេទប្រុស ២-ឈ្មោះនី លីដា ភេទស្រី) នៅចំណុចផ្ទះសំណាក់គគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ពាក់ព័ន្ធករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ដោយដកហូតវត្ថុតាង រួមមាន ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុ ញៀន ម៉ាទឹកកក ចំនួន ១កញ្ចប់តូច។ ២-ទូរស័ព្ទ ម៉ាក Oppo ពណ៌ផ្ទៃមេឃ ចំនួន១គ្រឿង។ ៣-ម៉ូតូ ១គ្រឿង ម៉ាក Satria F150 ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល 1S-2730។

ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងដើម្បី ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES