Monday, May 6, 2024
Homeតារាខ្មែរភាពយន្ដ ”កំណើតអរូប” របស់ផលិតកម្ម Wonder Film ប្រកាសនាំចេញទៅចាក់បញ្ចាំង ចំនួន ១៥ ប្រទេស

ភាពយន្ដ ”កំណើតអរូប” របស់ផលិតកម្ម Wonder Film ប្រកាសនាំចេញទៅចាក់បញ្ចាំង ចំនួន ១៥ ប្រទេស

ភ្នំពេញ៖ជាការបោះជំហានមួយទៅកាន់ទីផ្សារភាពយន្តលំដាប់សកល ខ្សែភាពយន្តខ្នាតធំគុណភាពអន្តរជាតិ របស់កម្ពុជាគឺរឿង «កំណើតអរូប» ត្រូវបានប្រកាសជាផ្លូវការក្នុងការនាំចេញទៅចាក់បញ្ចាំងនៅ ទូទាំងអាស៊ីអា គ្នេយ៍ និងប៉ែកអឺរ៉ុប ដល់ទៅ ១៥ ប្រទេសធំៗ។

នេះគឺជាដំណឹងមួយដ៏ល្អសម្រាប់វិស័យភាពយន្តរបស់កម្ពុជាយើង ដែលកំពុងត្រូវប៉ាន់ពីខាងទីផ្សារភាពយន្ត ក្រៅស្រុក ជាពិសេសផលិតកម្ម Wonder Film Entertainment ដែលជាអ្នកបើកទំព័រដំបូងគេក្នុងប្រវត្តិសាស្រ្ត ភាពយន្តកម្ពុជាឆ្ពោះទៅកាន់អន្តរជាតិយ៉ាងច្រើនប្រទេសដូច្នេះ ហើយក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ សម្រាប់ វិស័យភាពយន្តខ្មែរ ដែលឈានជើងចូលទីផ្សារអឺរ៉ុប ជាពិសេសបញ្ចាំងផ្លូវការសុទ្ធតែរោងភាពយន្តលំដាប់ ៗនៅទីនោះ។

ចក្ខុវិស័យរបស់ផលិតកម្ម Wonder Film Entertainment គឺចង់ពាំនាំខ្សែភាពយន្តខ្មែរ ពោរពេញដោយគុណ ភាពពិតប្រាកដនិងបន្តបន្ទាប់ ដើម្បីចូលរួមលើកកំពស់និងផ្សព្វផ្សាយវិស័យវប្បធម៌ តំបន់ទេសចរណ៍ ប្រពៃណី អរិយធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា ដ៍សម្បូរបែបនិងបុរាណយូរលង់ជា ជាកិត្តិនាមរបស់កម្ពុជា ព្រះ រាជាណាចក្រអច្ឆរិយៈ។

អ្នកនិពន្ធ និងដឹកនាំរឿង លោក សែម វិសាល បានថ្លែងឱ្យដឹងក្នុងអង្គពិធីសន្និសីទសារព័ត៌មានស្តីពីការផ្សព្វ ផ្សាយនៅអន្តរជាតិអំពីខ្សែភាពយន្ត «កំណើតអរូប» នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៣ នេះថា៖ យើងបានស៊ីញ៉េ កុងត្រារួចរាល់ចំនួន១៥ប្រទេសមកហើយ ដែលមានថ្ងៃចាក់បញ្ចាំច្បាស់លាស់ និងមានជិត២០ប្រទេសទៀត ដែលបានយល់ព្រមជាមួយគ្នាហើយ ប៉ុន្ដែមិនទាន់ស៊ីញ៉េកុងត្រា។ជាផ្លូវការនាពេលនេះយើងលើកតែ១៥ប្រទេសដែលមានថ្ងៃខែត្រឹមត្រូវក្នុងការកំណត់ថ្ងៃដាក់បញ្ចាំង។លោកថាការយកភាពយន្ដមួយទីផ្សារបរទេស​បានគឺទី១៖នៅលើអត្ថបទ,ទី២៖ស្ដង់ដា បញ្ចេកទេស និងកត្តាជា ច្រើនទៀត ហើយភាពយន្ដនេះមានទាំងតារាខ្មែរនិងបរទេសរួមគ្នាសម្ដែង ផ្សារភ្ជាប់បង្កប់នូវវប្បធមខ្មែរ ដើម្បីចែកចាយទៅសាកលលោក ហើយរឿងនេះបានដាក់បញ្ចាំងនៅខ្មែរកាលពីខែ៤ ឆ្នាំ២០២៣ ទទួលបាន ការគាំទ្រច្រើនលើសលប់ ហើយបានបញ្ចាំងនៅឡាវ នឹងត្រៀមដាក់បញ្ចាំងចំនួន១៥ប្រទេសនោះគឺ នៅអំឡុង ចុងខែ១ ទៅចុងខែ២ ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបន្តថា ការនាំយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសនេះ គឺពុំមានការកែកុនសាច់រឿង ឬបន្ថែមប្លង់ ណាមួយឡើយ គឺគ្រាន់តែសម្រួលផ្នែកបច្ចេកទេសសម្លេងឱ្យកាន់តែទាក់ទាញ និងមានស្តង់ដារអន្តរជាតិ ជាងមុន។ ហើយសមិទ្ធផលថ្មីនេះ នឹងត្រឡប់មកដាក់បញ្ចាំងឱ្យមហាជនកម្ពុជាបានទស្សនាម្តងទៀត។

 លោកវិសាល បន្ថែមថាយើងយល់ពីទីផ្សារភាពយន្ដ យើងមានបណ្ដាញភាពយន្ដ និងក្រុមការងារ ផ្នែកលក់ លើទីផ្សារអន្ដរជាតិដែលជំនាញ ពោលគឺបន្ទាប់ពីយើងមានភាពយន្ដ​ដែល​មានគុណភាពរួច យើងត្រូវមានខាង ទីផ្សារជំនាញទៀតទើបអាចទៅរួច។លោកបន្ថែមទៀតថាគោលដៅរបស់លោកគឺចង់ផ្សព្វផ្សាយពីវប្បធ័ម តំបន់ទេសចរខ្មែរទៅអន្ដរជាតិ ពោលគឺធ្វើអ្វីអាចអាចធ្វើបានក្នុងនាមលោកជាផលិតករភាពយន្ដ។លោកមាន ការរំពឹងថាទស្សនិកជននឹងមានការគាំទ្ររឿង”កំណើតអរូប”ម្ដងទៀត ដើម្បីឲ្យលោកមានទឹកចិត្តក្នុងការ ផលិតភាពយន្ដថ្មីៗដែលមានគុណភាព ហើយនាំយកភាពយន្ដស្ដង់ដាចេញទៅទីផ្សារបរទេសបន្ថែម។

ទន្ទឹមនឹងការកោតសរសើរ ប្រធានសមាគមភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា សម្តែងពីអារម្មណ៍មានមោទក ភាពខ្លាំងបំផុតដែលរឿងខ្មែរអាចធ្វើបានបែបនេះ។

លោកឆាយ បូរ៉ាប្រធានសមាគមភាពយន្តកម្ពុជា បានមានប្រសាសន៍ថាលោកមានមោទនភាពដែលភាព យន្ដរឿង”កំណើតអរូប”ត្រូវបាននាំយកទៅបញ្ចាំងដល់ទៅ១៥ ប្រទេស ព្រោះរឿងនេះបានទទួលជោគជ័យ ខ្ពស់សម្រាប់ទស្សនិកជនកម្ពុជា ហើយលោកថាអត្ថបទរឿង​ល្អ បញ្ចេកទេស,ការថត និងកាត់ត ទាំងសម្លេង និងSpecial Effect ចូលលំដាប់អន្ដរជាតិ។លោកថាក្រៅពីWonder Film នឹងមានខ្សែភាពយន្ដខ្មែរជាច្រើន ទៀតអាចនឹងឈានទៅដល់ទីផ្សារអន្ដរជាតិ ហើយការចែកចាយព័តមាន និងបទពិសោធន៍ជារឿងសំខាន់។ប៉ុន្ដែលោកបូរ៉ា ថាទីផ្សារក្នុងស្រុកហាក់ដូចជាមានទំហ៊ុំទាបតូចនៅឡើយ ​ព្រោះចំនួនរោងភាពយន្ដមានចំនួន តិចមានតែ១០០ ស្គ្រីនទេ គឺចំនួន១០០០០កៅអី ហើយនៅខេត្តផ្សេងៗអត់ទាន់មានរោងភាពយន្ដផង គឺជាហានិ ភ័យសម្រាប់ផលិតករដែលដាក់ទុនធំ មានឧបស័គ្គក្នុងការអភិវឌ្ឍន៍គុណភាព ដែលនេះជាក្ដីបារម្ភរបស់លោក។ម្យាងទៀតលោកថាទីផ្សារភាពយន្ដបរទេសនាំមកចូលច្រើនពេកធ្វើឲ្យពិបាកមានកាលវិភាគបញ្ចាំងភាពយន្ដខ្មែរ ហើយចំណុចមួយទៀតគឺប្រទេសជិតខាងធ្វើតម្រូវទីផ្សារខ្មែរដែរគឺរឿងកំប្លែង និងរឿងខ្មោចដែលនេះជាក្ដី បារម្ភរបស់លោក។

សូមបញ្ជាក់ផងដែរថា រឿង «កំណើតអរូប» បានចាប់ផ្តើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២៣ ដោយទទួលបានការគាំទ្រខ្លាំងយ៉ាងមិននឹកស្មានដល់ពីអ្នក និយមចូលចិត្ត មើលរឿងប្រភេទរន្ធត់ ឬលងបន្លាច ក្នុងរយៈពេលមួយដ៏ខ្លី រហូតដល់មានការចាប់អារម្មណ៍ពីប្រទេស ជិតខាង ដូចជាឡាវ និងថៃ ជាដើម។

សាច់រឿងដ៏ប្លែកមួយនេះ នឹងធ្វើដំណើរ #GOINTERNATIONAL ទៅបណ្តាប្រទេសទាំង ១៥ លើសកលលោក ក្នុងពេលឆាប់ៗនេះ។ ហើយមិនត្រឹមតែ ១៥ ប្រទេសលើទីផ្សារអាស៊ី និងអឺរ៉ុបនោះទេ នឹងបញ្ជាក់ផ្លូវការបន្ថែម ប្រមាណជិត ២០ ប្រទេសទៀត និងក្រោយបញ្ចាំងតាមបណ្ដារោងភាពយន្ត អន្តរជាតិរួចរាល់ នឹងមានក្នុង platform online ធំៗប្រមាណជិត ២០០ ប្រទេសទៀតផងដែរ។

កាន់តែពិសេសជាងនេះទៀតនោះ ខ្សែភាពយន្តថ្មីរបស់ Wonder Film នឹងកាន់តែអស្ចារ្យបន្ថែមទៀត ទាំង បច្ចេកទេស និងគុណភាពលំដាប់អន្តរជាតិ ដែលនឹងចេញជាផ្លូវការចាប់ពី ពាក់កណ្ដាលឆ្នាំ២០២៤៕

RELATED ARTICLES