Monday, May 6, 2024
Homeតារាខ្មែរស៊ឹម សូលិកា ៖សម្រាលកូនប្រុស

ស៊ឹម សូលិកា ៖សម្រាលកូនប្រុស

ភ្នំពេញ៖ស៊ឹម សូលិកា បានសម្រាលកូនប្រុសនៅម៉ោង៩ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយដាក់​ឈ្មោះកូន​ថា”អេង រិទ្ធីការ ហៅរិទ្ធីពល”។ស្វាមីរបស់សូលិកា លោកម៉េង អេង ហៅអេង រិទ្ធី បាននៅកំដនាងនៅមន្ទីពេទ្យ​តាំងពីមុននិងក្រោយសម្រាល​ដើម្បីលើកទឹកចិត្ត​ដល់​ភរិយាលោក ខណៈដែលមុនប្រពន្ធសម្រាលលោករិទ្ធី បានហៅកូនក្នុងផ្ទៃភរិយាលោកថា​ជាកូនទន្សាយតូច ព្រោះការទទួលបានកូននាឆ្នាំនេះនៅឆ្នាំថោះ(ទន្សាយ) ហើយមិនមែន​ការ​ជារឿងយកកូនដោយចៃដន្យនោះទេ តែប្ដីប្រពន្ធតារា១គូនេះបានរៀបគម្រោងផែនការណ៍​ច្បាស់​លាស់ដែលបានព្រមព្រៀងគ្នាទុកជាមុន។

 លោកអេង រិទ្ធី ធ្លាប់បាននិយាយប្រាប់អ្នកយកព័តមានយើងថាលោកនិង​ភរិយាយ​ក​កូន​ទៅតាមគម្រោង​ដែលបានកំណត់ត្រឹមត្រូវ។លោកថាការមានកូនដោយចៃដន្យឬ មិនទៅ​តាម​គោលផែនការណ៍នោះហើយ​ដែលមិនអាចកាត់បន្ថយភាពក្រីក្របានទេ …។ដោយ​ឡែក​ការទទួលបានកូនប្រុស១ក្រោយសូលិកា -រិទ្ធី ចាប់ដៃគ្នាបានជាង៤ឆ្នាំនេះនឹងធ្វើឲ្យចំណងស្នេ​ហារបស់ពួកគេកាន់តែរឹងមាំថែមទៀតជាមិនខាន។ចំណែកតារារួមអាជីពក៍បានខមិនជូនពរសូលិកា និងប្ដីនៅពេលដែលពួកគេទទួលបាន​កាដូធំមិនអាចកាត់ថ្លៃ​បាន​នាមិនដំណាច់ឆ្នាំនេះ​ដែរ។

 ស៊ឹម សូលិកា បានរៀបការជាមួយលោកអេង រិទ្ធី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយអ្នកទាំងពីរ​ក្លាយ​ទៅជាដៃគូគ្នានៅប៉ុស្ដិ៍បាយ័នជាច្រើនឆ្នាំ។បន្ទាប់ពីក្លាយទៅជាប្ដីប្រពន្ធគ្នាតាមរយៈអាពាហ៍ ពិពាហ៍ នោះស៊ឹម សូលិកា បានក្លាយទៅជាជំទាវ ព្រោះលោកអេង រិទ្ធី ឡើងឋានៈជាឯកឧត្តម និងជាអភិបាលរងខេត្តស្វាយរៀង ហើយប្ដីប្រពន្ធគូស្នេហ៍​តារា១​គូនេះ​រស់នៅផ្ទះវីឡារយ៉ាងស្កឹមស្កៃ និងជិះរថយន្ដទំនើបៗឆ្លាស់គ្នាជាច្រើនគ្រឿង ។អ្វីដែលគូរឲ្យ​ចាប់​អារម្មណ៍សូលិកា ដែលជាស្រី្ដមេម៉ាយកូន១មុនរៀបការជាមួយលោករិទ្ធី នាងនិងអតីត​ប្ដី​លោក​វីរៈ បានរាប់អានគ្នាជាធម្មតា ខណៈដែលនៅថ្ងៃភរិយាថ្មីលោកវីរៈ សម្រាលកូនកាល​ពីឆ្នាំ​មុននោះសូលិកា បាននាំប្ដីថ្មីទៅសួរសុខទុកប្រពន្ធថ្មីប្ដីផងដែរ ពោលគឺប្រៀបដូចជាក្រុម​គ្រួសារតែ១អត់យកគ្នាជាសត្រូវទេ ។ចំណែកលោករិទ្ធី បានស្រលាញ់កូនមុនសូលិកា កញ្ញា​វីរៈណុច ដែលពេញវ័យក្រមុំនោះដូច​ជាកូនលោក​បង្កើត​ដែរ។

 សូមបញ្ជាក់ថាស៊ឹម សូលិកា បានផ្ដាច់ខ្លួនពីអាជីពសម្ដែងស្ទើតែទាំងស្រុង​ក្រោយ​នាង​ក្លាយទៅជាជំទាវ​ពោលគឺ​នៅតែចាប់អាជីពជាពិធីការិនីនៅបាយ័នមួយច្រកប៉ុណ្ណោះ ខណៈ​ដែល​ស្វាមីនាងជាប្រធានក្រុមពិធីករ​ពិធីការនីនៅបាយ័ន។សូលិកា អាចនឹងសម្រាកពី​អាជីព​ពិធីការិនីមួយរយៈ ដើម្បីឲ្យបានរឹងរឹងជើងវិញ ហើយ​នាងនឹងវិលវិញនៅអំឡុងដើម​ឆ្នាំ​២០២៤ ខាងមុខនេះ។ការយកកូនឆ្នាំនេះរបស់សូលិកា ដូចគ្នាទៅនិងគង់ ច័ន្ទរដ្ឋា និងឱក សុគន្ធកញ្ញា ដែរ ។គេជឿរថាសូលិកា នឹងត្រូវស្វាមីនាងលោករិទ្ធី កាន់តែថ្នាក់ថ្នមលើសដើម​ជាមិន​ខាន​ក្រោ​យទទួលបានកូនតាមបំណងប្ដី ខណៈដែលតាមព័តមានថានាងក៍ត្រៀមឡើង​ផ្ទះវីឡារដ៍​ធំ​ស្កឹមស្កៃ​នាពេលខាងមុខនេះផងដែរ។

ក្រៅពីស៊ឹម សូលីកា តារានិងអតីតតារាដែលក្លាយទៅជាជំទាវមានដូចជាឱក បូរី ,ស្រី​តូច ចំណាន ,ពេជ្រ ច័ន្ទ​បរមី ,ផាន់ ម៉ូនីកា ,កែវ ពិសី ,នៅ សុនិតា និងអ៊ឹម សុគន្ធា ជាដើម ។ប្រភពបានឲ្យដឹងថាសូលិកា ស្ថិតក្នុងចំ​ណោម​តារាដែលមានទ្រព្យច្រើននាពេល​បច្ចុប្បន្ន​ព្រោះនាងតែងតែបញ្ចេញឲ្យគេឃើញនូវ​រថយន្ដទំនើបៗនិង​គ្រឿង​អលង្ការមាសពេជ្រ ដែល​មាន​តម្លៃកប់ពពក ប៉ុន្ដែគេនៅមិនទាន់ដឹងថានាងមានអាជីវកម្មអ្វីខ្លះក្រៅ​ពីសិ​ល្បៈឡើយ។ចំ​ណែក​លោករិទ្ធី ក្រៅពីមានតួនាទីជាអភិបាលរងខេត្តស្វាយរៀង​លោកមាន​តំណែងក្នុង​ជូរ​យោធា និង​ជាទីប្រឹក្សាសម្ដេចសង្ឃផងដែរ ៕

RELATED ARTICLES