Sunday, March 16, 2025
Homeព័ត៌មានជាតិកំពុង​តែ​​អោប​ថើប​គ្នា​ ឪពុក​មា​មក​ទាន់​ ចោទ​ថា​រំលោភ​

កំពុង​តែ​​អោប​ថើប​គ្នា​ ឪពុក​មា​មក​ទាន់​ ចោទ​ថា​រំលោភ​

​ភ្នំពេញ ៖​ជនសង្ស័យម្នាក់ត្រូវក្រុមគ្រួសារនិងស្រ្តីរងគ្រោះចាប់ប្រគល់អោយសមត្ថកិច្ច​ ខណៈពេលកំពុង​តែ​​អោបថើបគ្នាបម្រុងរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង១០និង៣០ នាទី ព្រឹកថ្ងៃទី២៤ខែ មករា ​នៅចំណុចផ្ទះគ្មានលេខ តាមផ្លូវលំ ស្ថិតនៅភូមិជ្រាយ អំពិល១សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ប៊ុត ធីតា ភេទស្រី អាយុ២៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខ តាមផ្លូវលំ ស្ថិតនៅភូមិជ្រាយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យមានឈ្មោះ ឃិន ថារិន ភេទប្រុស អាយុ៣១ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ តាមផ្លូវលំ ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ​។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថាមុនកើតហេតុគាត់បានដេកនៅក្នុងផ្ទះហើយបើកទ្វារចំហ​ចោលរួចអង្គុយលើកៅអីជ័រស្រាប់តែមានជនសង្ស័យម្នាក់ជាអ្នករស់នៅជិត ខាងគ្នានោះចូលមកក្នុងផ្ទះហើយចាប់ទាញអូសដៃ​ឡើងទៅលើគ្រែហើយខ្លួនក៏ស្រែក អោយគេជួយ បែរជាជនសង្ស័យដោះខោជើងវែងខាងក្រៅ​ចេញក៏ត្រូវឪពុកមាជីដូនមួយ មកពីផ្សារឃើញបានចាប់​ជនសង្ស័យប្រគល់អោយសមត្ថកិច្ចពីបទរំលោភ ។

លោក ប៊ុត សំណាង ​ អាយុ៤៧ឆ្នាំមុខរបររត់រ៉ឺម៉កម៉ូតូស្នាក់នៅ ជាមួយស្រ្តីរងគ្រោះ ត្រូវជាឪពុកមារបស់ស្រ្តីរងគ្រោះជាអ្នកនាំទៅដាក់ពាក្យបណ្ដឹងបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុ​ព្រឹកឡើងគាត់ទៅផ្សារព្រែកឯងទិញម្ហូបនិងដឹកកូនប្រុសស្រីទៅសាលារៀន​ទុក​ឲ្យប្អូនស្រីជីដូនមួយនៅផ្ទះតែម្នាក់ឯង ។ នៅវេលាម៉ោង​១០​ព្រឹកថ្ងៃកើតហេតុខាងលើ គាត់ត្រលប់មកពីផ្សារទិញម្ហូបយកទៅអោយប្អូនស្រីធ្វើម្ហូបតែពេលចូលមកដល់ក្នុងផ្ទះក៏ឃើញជនសង្ស័យចាប់ប្អូនស្រីគាត់បំរុងនិងចាប់រំលាភ​ក៏ចាប់ឃាត់បានហើយទូរស័ព្ទ ប្ដឹងសមត្ថកិច្ច​ដើម្បីចាត់ការតាមច្បាប់មិនអាចសប្របសម្រួលប្រការណាមួយបាន ទេដោយ បំពាន​ធ្វើអោយខូចមុខមាត់ប្អូនស្រីរបស់គាត់យ៉ាងខ្លាំងទោះបីមិន បានសំរេចក៏ដោយ ។

ចំណែកជនសង្ស័យ​បានសារភាពនៅមុខចំពោះអ្នកយកព័ត៌មានថាគាត់ហ៊ានអះអាង​ គឺ គាត់​និងស្រ្តីរងគ្រោះបានស្រលាញ់គ្នាតាំងពីឆ្នាំ២០១៤រហូតមកដល់បច្ចុប្បន្នគឺបានរួម រស់និងរួមរក្ស័ជាមួយគ្នាបានមួយលើកមកហើយ ។ នៅថ្ងៃកើតហេតុដោយសារឪពុកមា មិននៅផ្ទះស៊ីញ៉ូមករូបគេដែលឈរនៅមុខផ្ទះក្បែរគ្នានោះ​អោយ​ចូលក្នុងផ្ទះរបស់នាង ពេលដើរចូលក្នុងផ្ទះក៏អូសដៃស្រ្តីជាគូស្រីស្នេហ៍ឡើងលើគ្រែបំរុងរួមរក្ស័តែពេលស្រាតខោចេញភ្លាមស្រាប់តែអោបថើបមិនទាន់បានស៊ីជំរៅផងក៏ត្រូវឪពុកមាមកទាន់​ស្រែកនិងចាប់ រូប ខ្លួននិងចោទថាចាប់រំលាភក្មួយស្រីគាត់ទៅវិញការពិតរឿងត្រូវវ៉ូងគ្នាសោះ​។

ទោះបីជាយ៉ាងណាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕

គួន ចំរើន

RELATED ARTICLES