Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម១យប់ គប់ឡាន៤ ជាប់ខ្នោះ

១យប់ គប់ឡាន៤ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកដុំថ្មធំៗ ជាច្រើនដុំ ទៅឈរចាំគប់រថយន្តរបស់ អ្នកដំណើរដែលកំពុងបើកតាមបណ្តោយផ្លូវជាតិលេខ២ បណ្តាលឱ្យរងការខូចខាតរថយន្ត ចំនួន៤គ្រឿង និងត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបានភ្លាមៗ។

ករណីគប់កញ្ចក់រថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាម បណ្តោយផ្លូវជាតិលេខ២ ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចេវ ផេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។ រីឯវត្ថុតាងចាប់យក រួមមាន ដុំថ្មចំនួន៤ដុំ។

ជនរងគ្រោះ មានចំនួន៤នាក់ រួមមាន ទី១-ឈ្មោះញាញ់ សុភាព ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានលំ នៅ ភូមិរំលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ទី២-ឈ្មោះនៅ រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិសេរីគន្ធា ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ទី៣-ឈ្មោះអឹម ធារី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង និងទី៤-ឈ្មោះសំអុល សុផានិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

ចំណែករថយន្តដែលរងការខូចខាត មានចំនួន ៤គ្រឿង រួមមាន ១-រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស៊េរីឆ្នាំ ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2J-7844 (បែកកញ្ចក់១ផ្ទាំងខាងមុខ)។ ២-រថយន្តម៉ាក KIA MORNING ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2BD-6915 (ក្រពឹតទ្វារចំហៀងផ្នែកខាងស្តាំ)។ ៣-រថយន្តម៉ាក HYUNDAI PORTER II ពណ៌ខៀវ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ កណ្តាល 2C-8589 (ក្រពឹតទ្វារផ្នែកខាងស្តាំ) និង៤-រថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ខៀវ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ កណ្តាល 2B-7270 (បែកកញ្ចក់ ១ផ្ទាំងផ្នែកខាងមុខ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១០និង៣៥នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះសំអុល សុផានិត បានជិះរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ខៀវ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ កណ្តាល 2B-7270 ចេញពីធ្វើការ រោងចក្រ ជីប ម៉ុង ត្រឡប់មកផ្ទះវិញ តាមបណ្តោយផ្លូវជាតិ លេខ២ ពេលជិះមកដល់កន្លែងកើតហេតុខាងលើ បានឃើញជនសង្ស័យឈរក្បែរចិញ្ចើមថ្នល់ ពេលជនរង គ្រោះជិះមកដល់ ជនសង្ស័យបានយកដុំថ្មគប់មកលើរថយន្តរបស់ជនរងគ្រោះ ចំកញ្ចក់ផ្នែកខាងមុខ បណ្តាល ឱ្យបែក ទើបប្រញាប់បើកទៅរាយការណ៍ជូននគរបាលរដ្ឋបាលសៀមរាប ។

បន្ទាប់មក ជនរងគ្រោះ៣នាក់ទៀត បានបើករថយន្តរបស់ខ្លួនម្នាក់ ១គ្រឿង ចេញរង្វង់មូលកួរស្រូវ មកផ្ទះ ដោយជិះតាមបណ្តោយផ្លូវជាតិលេខ២ លុះដល់ចំណុចកើតហេតុ ត្រូវបានជនសង្ស័យខាងយកដុំថ្មគប់មកលើ រថយន្តទាំង៣គ្រឿងនោះទៀត បណ្តាលឱ្យខូចខាត រួចហើយ ជនរងគ្រោះ បានបើករថយន្តទៅរាយការណ៍ ជូនសមត្ថកិច្ច ហើយបានជួបជនរងគ្រោះឈ្មោះសំអុល សុផានិត ជាម្ចាស់រថយន្តទី១ ទើបនគរបាលរដ្ឋបាល សៀមរាប និងកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បាននាំជនរងគ្រោះទៅកន្លែងកើតហេតុ បានឃើញជនសង្ស័យ កំពុងឈរកាន់ដុំថ្ម ៣ដុំនៅក្នុងដៃ និងឃើញកម្ទេចដុំថ្មរាយប៉ាយពេញដី ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលសៀមរាប និងកម្លាំងផ្នែកព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES