Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងឃ្វាលគោ ជួបគ្រោងឆ្អឹងខ្មោច

ក្មេងឃ្វាលគោ ជួបគ្រោងឆ្អឹងខ្មោច

ខេត្តបន្ទាយមានជ័យ ៖ ក្មេងឃ្វាលគោ ១ក្រុម បាននាំគ្នាចេញទៅឃ្វាលគោ ស្រាប់តែប្រទះឃើញ គ្រោងឆ្អឹងខ្មោចមនុស្ស (រលួសសាច់អស់) នៅក្នុងគុម្ពោតព្រៃមួយកន្លែង ធ្វើឱ្យភ័យឆោឡោ រត់ចូល ភូមិប្រាប់ចាស់ទុំ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ករណីក្មេងឃ្វាលគោប្រទះឃើញគ្រោងឆ្អឹងមនុស្សនេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចគម្ពោធព្រៃ តាមបណ្តោយផ្លូវសានស៊ានហូ ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលបាត់បង់ជីវិត រហូតនៅសល់តែគ្រោងឆ្អឹង មិនត្រូវបានគេដឹងថា ជាមនុស្សប្រុស ឬជា មនុស្សស្រីនោះទេ ហើយក៏មិនទាន់ដឹងថាបាត់បង់ជីវិតដោយសារមូលហេតុអ្វីនៅឡើយដែរ។

សមត្ថកិច្ចជំនាញ បានឱ្យដឹងថា មុនកើតហេតុ មានក្មេងឃ្វាលគោបានប្រទះឃើញគ្រោង ឆ្អឹងមនុស្សម្នាក់ នៅចំណុចខាងលើ ហើយបានរាយការណ៍អាជ្ញាធរភូមិ-សង្កាត់ប៉ោយប៉ែត ដើម្បីរាយការណ៍បន្តទៅ សមត្តកិច្ចជំនាញ ចុះមកពិនិត្យ ឃើញថា ជនរងគ្រោះ បានស្លាប់រយៈពេលជាយូរមកហើយ ទើបរលេះ រលួយសាច់អស់ នៅសល់តែគ្រោងឆ្អឹង និងមានកាបូបលុយ និងទូរស័ព្ទ ១គ្រឿង សោម៉ូតូ១ និងអត្តសញ្ញាណ ប័ណ្ណ ១សន្លឹក តែមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ។

សមត្ថកិច្ច បានបញ្ជាក់ថា កាលពីប៉ុន្មានខែមុន មានម៉ូតូ ១គ្រឿង ត្រូវបានគេយកទៅប្លុងចោល លើផ្លូវក្បែរ គម្ពោតព្រៃដែលប្រទះឃើញគ្រោងឆ្អឹងនោះ ហើយត្រូវបានសមត្តកិច្ចយកទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់ ស្រាប់តែពេលនេះ ប្រទះឃើញគ្រោងឆ្អឹងសាកសពនៅក្បែរគម្ពោតព្រៃ ក្បែរនោះតែម្តង។

ក្រោយចុះពិនិត្យរួច សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ចុះគ្រោងឆ្អឹងជនរងគ្រោះ រក្សាទុកសិន ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារសាច់ញាតិ៕

RELATED ARTICLES