Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់ផ្ទះលួចទូទឹកកក ជាប់ខ្នោះទាំងអ្នកទិញ

គាស់ផ្ទះលួចទូទឹកកក ជាប់ខ្នោះទាំងអ្នកទិញ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាត់សោផ្ទះ ចូលលួចយកសម្ភារៈមួយចំនួន និងបាន យកទូទឹកកក ១គ្រឿង ទៅលក់ឱ្យជាងជួសជុលគ្រឿងអេឡិចត្រូនិកម្នាក់ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនទាំងអ្នកលក់និងអ្នកទិញ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចកាត់សោផ្ទះ យកសម្ភារៈក្នុងផ្ទះ និងទទួលផលចោរកម្មនេះ បានកើតឡើងកាលពី វេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ 324E4 ផ្លូវ១២៨ ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះប៉ែន សាវណ្ណដា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ផ្ទះលេខ 328E5 ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា (លួចសម្ភារៈ) និងទី២-ឈ្មោះវង្ស សុខយ៉ាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលគ្រឿងអេឡិចត្រូនិក មានលំនៅ ផ្ទះលេខ 47(304) ផ្លូវលំ ភូមិភ្នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីទទួលផលចោរកម្ម  (ទិញទូទឹកកកចោរ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួល ផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋានខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវបង្ក្រាបករណី អំពើលួច មានស្ថានទម្ងន់ទោស (លួចកាត់សោផ្ទះ យកសម្ភារៈក្នុងផ្ទះ) និងទទួលផលចោរកម្ម នៅចំណុចផ្ទះលេខ 324E4 ផ្លូវ១២៨ ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះប៉ែន សាវណ្ណដា ២-ឈ្មោះវង្ស សុខយ៉ាន) ព្រមទាំងដកហូត វត្ថុតាងរួមមាន  ទូទឹកកក ចំនួន១គ្រឿង (ប្រគល់ឱ្យម្ចាស់ដើមវិញ)។ ចំណែកសម្ភារៈបាត់បង់ រួមមាន ទូរទស្សន៍ ១គ្រឿង ចង្គ្រានហ្គាស់១ នាឡិកាព្យួរជញ្ជាំង១។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES