Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនចៅតាម៉ាប់ខ្វៃជ្រូក ធ្លាក់កាំជណ្ដើររបួសក្បាល

កូនចៅតាម៉ាប់ខ្វៃជ្រូក ធ្លាក់កាំជណ្ដើររបួសក្បាល

ភ្នំពេញ ៖ បុរសជំនាញខ្វៃជ្រូកម្នាក់ ដែលជាអ្នកធ្វើការងារខ្វៃជ្រូក ឱ្យថៅកែឈ្មោះតាម៉ាប់ជ្រូកខ្វៃ បានដើរចុះ​កាំជណ្តើរមិនប្រយ័ត្ន បណ្តាលឱ្យរអិលជើងដួលបោកក្បាល ធ្លាក់ពីលើកាំជណ្តើរ រងរបួសយ៉ាងធ្ងន់ និងត្រូវបាន​ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ ដែលជាថៅកែជ្រូកខ្វៃ បានឲ្យដឹងថា ជនរងគ្រោះ គឺជាអ្នកជំនាញខ្វៃជ្រូក មាន់​និង​ទា ហើយគាត់បានឱ្យជនរងគ្រោះ មកជួយខ្វៃជ្រូក ឱ្យគាត់ តែទើបមកបាន ២ថ្ងៃប៉ុណ្ណោះ ស្រាប់តែជួបគ្រោះ​ថ្នាក់បែបនេះតែម្តង។

បុរសជាថៅកែជ្រូកខ្វៃ បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅជាន់ឡៅតឿ ដើម្បីងូតទឹក តែភ្លេចយកសាប៊ូ ក៏ចុះមកយកវិញ ស្រាប់តែរអិលជើងធ្លាក់ពីលើកាំជណ្តើរ មកក្រោម បណ្តាលឱ្យរងរបួសបែក​ក្បាលតែម្តង។

ក្រោយកើតហេតុ បុរសជាថៅកែលក់ជ្រូកខ្វៃ បានទាក់ទងហៅរថយន្តសង្គ្រោះ ដើម្បីដឹកជនរងគ្រោះ យកទៅ​សង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ)៕

RELATED ARTICLES