Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនបែកថ្នាំ ដុតផ្ទះម៉ែឆេះហ្មត់

 កូនបែកថ្នាំ ដុតផ្ទះម៉ែឆេះហ្មត់

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ បានប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ចាប់ផ្តើមបង្ករឿង អុកឡុក ក្រុមគ្រួសារ រហូតដល់បែកគំនិតដុតផ្ទះម្តាយខ្លួនឯងចោល បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅខូច ខាតអស់គ្មានសល់ បន្ទាប់មក ក៏រត់គេចខ្លួនបាត់។

ករណីកូនប្រុសបែកថ្នាំដុតផ្ទះម្តាយខ្លនឯងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្រមួងជ្រុំ ឃុំកុមាររាជា ស្រុកបាទី។ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះសង់ពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ ឈ្មោះប៊ូ សាង៉ាត់ ភេទ ស្រី អាយុ៦៣ឆ្នាំ មុខរបរកសិករ មានលំនៅ ផ្ទះកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ គឺកើតឡើងដោយមូលហេតុ កូនប្រុសរបស់ ម្ចាស់ផ្ទះញៀនថ្នាំ បានរកឃើញ ឈ្លោះប្រកែកជាមួយឪពុកម្តាយ រួចក៏ដុតផ្ទះរបស់ម្តាយចោលតែម្តងបង្ក ឱ្យមានអណ្តាតភ្លើងឆាបឆេះបំផ្លាញអស់ រួមមាន ផ្ទះ១ខ្នងទាំងស្រុង ទូ ចំនួន១ គ្រែ ចំនួន១ និងសម្លៀកបំ ពាក់មួយចំនួន។

ភ្លាមៗដោយមានការសហការជាមួយប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ លោកមេភូមិ លោកមេឃុំ ប្រជាពលរដ្ឋ និងប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាទី ចំនួន១គ្រឿង ប្រើប្រាស់ទឹក បាញ់ពន្លត់អស់ចំនួន ១ឡាន ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង ដោយមិនឆេះរាលដាលដល់ ផ្ទះអ្នក ជិតខាងឡើយ និងមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដែរ។

ក្រោយកើតហេតុ ជនបង្កហេតុដែលដុតផ្ទះម្តាយខ្លួនឯងចោល បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES