Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់ឡានដឹកប្រហិតនាំចូលខុសច្បាប់ ជាង២តោន

 ចាប់ឡានដឹកប្រហិតនាំចូលខុសច្បាប់ ជាង២តោន

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បានធ្វើការស្ទាក់ចាប់រថយន្ត ១គ្រឿង ដែលបានលួចលាក់ដឹកប្រហិតខុសច្បាប់ ជាង២តោន ចេញពីព្រំដែនថៃ ឯខេត្តបន្ទាយមានជ័យ សំដៅ ចូលមកលក់និងចែកចាយនៅរាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបប្រហិតខុសច្បាប់ ជាង២តោននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១និង៣០រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រលេខ៧១-៧២ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ។

លោកនួន សុភក្តី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំ ពង់ឆ្នាំង ដោយមានការសម្របសម្រួលរបស់លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចស្ទាក់ចាប់បានរថយន្តធុនដ្រា ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ BM-9649 ដែលដឹកប្រហិតចម្រុះ ជាង២តោន ចេញពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅក្រុងភ្នំពេញ។

ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះពេជ្រ ភារម្យ រស់នៅភូមិបាណន់ ស្រុកសង្កែខេត្ត បាត់ដំបង និងព្រូររថយន្តម្នាក់ទៀត។ វត្ថុតាង និងមនុស្ស ២នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅកាន់មន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្ត តាមនីតិវិធី។

មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការដឹកជញ្ជូនប្រហិតចម្រុះ ខាង លើនេះ គឺខុសច្បាប់ ដែលបានហាមឃាត់ការដឹកជញ្ជូននិងលក់នៅលើទីផ្សារជាដាច់ខាត។ចំពោះវត្ថុតាងដែលត្រូវបានដកហូតបានខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ត្រីជំនាញ នៃការិយា ល័យផលិតកម្មនិងបសុព្យាបាល ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី ដោយមន្ត្រីជំនាញ បាន យកសាច់ប្រហិតទាំងនោះ ទៅធ្វើការដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣៕

RELATED ARTICLES