Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះរោងចក្រ

ទុស្សេខ្សែភ្លើង ឆេះរោងចក្រ

ខេត្តព្រះសីហនុ ៖ អណ្តាតភ្លើងបានឆាបឆេះរោងចក្រមួយកន្លែង នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បាញ់ទឹក ទប់ស្កាត់ទាន់ពេលវេលា។

ហេតុការណ៍អគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចរោងចក្រមួយកន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងភូមិពូធឿន ឃុំបិតត្រាំង ស្រុក ព្រៃនប់។

ជុំវិញករណីអគ្គិភ័យខាងលើនេះ បើយោងតាមប្រភពបឋមពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ចំពោះមូលហេតុ ដែលធ្វើឱ្យមានភ្លើងឆេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង តែមិនធ្វើឱ្យមានការឆេះរាលដាលអ្វីធំដុំនោះទេហើយ ក៏មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ដែរ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាល ចេញអន្តរាគមន៍ភ្លាមៗ និងមានរថយន្តជំនួយពីអង្គភាព៩១១ បានចេញអន្តរាគមន៍ទៅជួយពន្លត់អគ្គិភ័យទាន់ ពេលវេលា។

យ៉ាងណា ចំពោះទំហំនៃការខូចខាតសម្ភារៈនៅក្នុងឃ្លាំងរបស់រោងចក្រខាងលើ នៅពុំទាន់អាចបូកសរុបបាន នៅឡើយ៕

RELATED ARTICLES