Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេកផ្ទះសំណាក់ ភ្លើងឆេះឡានខ្ទេច៣គ្រឿង

ដេកផ្ទះសំណាក់ ភ្លើងឆេះឡានខ្ទេច៣គ្រឿង

ខេត្តក្រចេះ ៖ រថយន្តប្រភេទដឹកអ្នកដំណើរ ១២កៅអី ចំនួន៣គ្រឿង ដែលម្ចាស់បានចតចោលទន្ទឹមគ្នា នៅខាងមុខផ្ទះសំណាក់មួយកន្លែង ចំណែកម្ចាស់កំពុងដេកលក់ក្នុងផ្ទះសំណាក់ ស្រាប់តែត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតទាំង៣គ្រឿង ដោយសង្ស័យផ្តើមចេញពីការឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត។ហេតុការណ៍ភ្លើងឆេះរថយន្តនេះ បានកើតឡើងនៅវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្ទះសំណាក់ មេគង្គដូហ្វីនឡាយ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្រុងក្រចេះ បានឱ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យឆេះរថយន្តនោះ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ រួមមាន ៖ ទី១-រថយន្តម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2U-0364 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសូឡា ត្រូវភ្លើងឆេះខូចខាតទាំងស្រុងផ្នែកខាងក្នុង រួមទាំងសម្ភារមួយចំនួន រួមមាន អាគុយ១០០អំពែរ ចំនួន៨គ្រាប់ ផ្ទាំងសូឡា ចំនួន៨ផ្ទាំង  អាំងវែរទ័រ ចំនួន១គ្រឿង និងសម្ភារដំឡើងរបស់ ក្រុមជាង មួយចំនួន។ ទី២-រថយន្តម៉ាកស្តារិច ពណ៌ទឹកប៊ិកចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9280 ជាកម្ម សិទ្ធិរបស់ ឈ្មោះធូ សារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅឯរាជធានីភ្នំពេញ ត្រូវភ្លើងឆេះខូចខាតទាំង ស្រុង ផ្នែកខាងក្នុង រួមទាំងសម្ភារប្រើប្រាស់មួយចំនួន និងទី៣-រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3816 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនស៊ីអែសធី ចែកចាយ និងលក់ផលិតផលគ្រប់មុខ ត្រូវភ្លើងឆេះ ខូចខាតទាំងស្រុងផ្នែកខាងក្នុងកាប៊ីន រួមទាំងផលិតផលក្នុងរថយន្ត មួយចំនួនផងដែរ។

ករណីខាងលើ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន៣គ្រឿង ដោយប្រើប្រាស់ទឹក សរុបចំនួន៣រថយន្ត ទើបអាចពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍ បាន ទាំងស្រុង នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល។

ជុំវិញហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងថា ផ្តើមចេញពីមូលហេតុឆ្លង ប្រព័ន្ធភ្លើងក្នុងរថយន្ត ទើបបង្កជាអណ្តាតភ្លើងឆាបឆេះឡើង៕

RELATED ARTICLES