Monday, November 18, 2024
Homeតារាខ្មែរតារាសម្ដែងស៊ីនឌី ជួយលើកសម្រស់ហ៊ិន ច័ន្ទនីរ័ត្ន ស្អាតដូចទេពធីតា

តារាសម្ដែងស៊ីនឌី ជួយលើកសម្រស់ហ៊ិន ច័ន្ទនីរ័ត្ន ស្អាតដូចទេពធីតា

ភ្នំពេញ៖លោកស៊ីនឌី បានធ្វើឲ្យស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន មានសម្រស់ស្អាតដូចទេពអប្សរនៅថ្ងៃអាពាហ៍ ពិពាហ៍ របស់នាងជាមួយលោកឌី ពេជ្រ កាលពីថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៣ ។ការបន្ថែមនិងលើកសម្រស់ឲ្យច័ន្ទនីរ័ត្ន បានស្អាតតាំងពីចុងជើងដល់សក់នេះដោយសារតែពិធីការិនីបាយ័នរូបនេះបានជ្រើសរើសឈុតប្រពៃណីខ្មែរគ្រងនៅលើដងខ្លួននាងពីហាងស៊ីនឌី សំអាងការ ទើបលោកស៊ីនឌី មានការសម្រិតសម្រាំងជាពិសេសដល់កូន​ក្រមុំរូបនេះឲ្យកាន់តែមានសម្រស់លេចត្រដែតបំផុតនៅថ្ងៃពិសេសរបស់នាងធ្វើឲ្យភ្ញៀវទាំងឡាយចាប់អារម្មណ៍នាងបំផុតនៅថ្ងៃអាពាហ៍  ពិពាហ៍ របស់ពិធីការិនីល្បីឈ្មោះរូបនេះ។

 លោកស៊ីន ឌី បានប្រាប់ថាឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការពីហាងស៊ីនឌី សំអាងការ របស់លោកពិត​ជាមិនឲ្យច័ន្ទនីរ័ត្ន ខកចិត្តមែន ព្រោះតែលោកសម្រិតសម្រាំងជាពិសេសសបំផុតជូនគាត់ ហេតុនេះហើយនីរ័ត្ន ដែលមានសម្រស់ស្អាតស្រាប់ពីធម្មជាតិកាន់តែស្អាតទ្វេដងពេលគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរ តាមក្បួនខ្នាត គឺស្អាតបែបស្រទន់។លោកស៊ីនឌី បន្ថែមថាឈុតប្រពៃណីពីហាងស៊ីនឌី សំអាងការ មានគ្រប់ម៉ូដទៅតាមអតិថិ​ជនកុម្មង់ជាលំនាំ ប្រពៃណីបុរណ ,ប្រពៃណីច្នៃមកជាសម័យបច្ចុប្បន្នក៍មានដែរ ហើយលោកពិតជាមាន​មោទ​ភាព​ដែលឃើញឈុតទាំងនោះគ្រងលើដងខ្លួនកូនក្រមុំដូចជាហ៊ិន ច័ន្ទនីរ័ត្ន ឬកូនក្រមុំផ្សេងទៀតវាពិត​ជាស្រស់​ស្អាតខ្លាំងណាស់ គឺស្អាតបែបខ្មែរ។លោកថាកូនក្រមុំក្រៅពីស្អាតហើយការជ្រើសរើសសំអាងការ សម្លៀកបំ​ពាក់​​គឺជារឿងសំខាន់ ព្រោះកាលណាយើងរៀបចំឈុតទាំងនោះឲ្យសាកសមជាមួយកូនក្រមុំ​របស់យើងឲ្យត្រឹម​ត្រូវទៅតាមសម្លៀកបំពាក់និងគ្រឿងអលង្ការហើយគឺនឹងធ្វើឲ្យកូនក្រមុំកាន់តែមានសម្រស់ទាក់ទាញឡើងៗជាមួយនិងទំនុកចិត្តកាន់តែខ្ពស់នៅថ្ងៃពិសេសរបស់គាត់ដែលក្នុងមួយជីវិតមានតែម្ដងនោះ។

 គូរបញ្ជាក់ថាមង្គលការរបស់ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយលោកឌី ពេជ្រ កាលពីថ្ងៃទី២២ ខែឆ្នាំ២០២៣ ដែលរៀបចំ​នៅកោះពេជ្រ ៣អគារបញ្ចូលគ្នានោះត្រូវបានគេចាត់ទុកថាជាពិធីរៀបការ​ការធំជាងគេសម្រាប់តារាខ្មែរប្រ​ចាំឆ្នាំ២០២៣ ដោយភ្ញៀវមានទាំងថ្នាក់ដឹកនាំ ,មន្រ្ដីធំៗ ,អ្នកជំនួញធំៗ រួមទាំងតារាល្បីជាច្រើនដួង។ក្នុងឈុតកូក្រមុំដ៍ស្រស់ស្អាតដែលផ្លាស់ប្ដូរជាច្រើនឈុតនោះហ៊ិន ច័ន្ទនីរ័ត្ន ពិតជាមានភាពជឿរជាក់លើខ្លួន​ខ្លាំង​​នៅថ្ងៃអាពាហ៍ ពិពាហ៍ របស់នាងហើយនៅលើហ្វេសបុកនាងក៍បានអរគុណដល់ស៊ីនឌី សំអាងការ ផងដែរ ដែលធ្វើឲ្យនាងក្លាយទៅជាព្រះនាងនៅថ្ងៃនោះ ។

លោកស៊ីនឌី បញ្ជាក់ថាលោកបើកស៊ីនឌី សំអាងការ នេះឡើងដើម្បីចង់រក្សារនូវសម្លៀកបំពាក់បុរាណខ្មែរ និងគ្រឿងអលង្ការពីបុរាណមានដូចជាឃ្នាប កងដៃ កងជើងជាដើមហើយពេលរបស់ទាំង​នោះនៅលើដង​ខ្លួននារី​ខ្មែរគឺពិតជាស្រស់ស្អាត ។ប៉ុន្ដែលោកថាក្នុងនាមជាម្ចាស់ហាងស៊ីនឌី សំអាងការ លោកមិនមែនប្រើ​ឈុតបុរាណទាំងស្រុងគ្រប់ពេលវេលាទេ គឺបុរាណច្នៃមកជាសម័យបច្ចុប្បន្នក៍មាន ពោលគឺទៅតាមអតិថិជន​ចង់បាន ហើយលោកមានតែអរគុណដល់ភ្ញៀវទាំងអស់ដែលជឿរជាក់លើស៊ីនឌី សំអាងការ របស់លោកក្នុង​នោះ​មានទាំងហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីនាងផងដែរ ៕

RELATED ARTICLES