Monday, November 18, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ខួប៣០ឆ្នាំ គ្រងឈុតអាពាហ៍ ពិពាហ៍ ,ចង់រៀបការ ?

ទេព បូព្រឹក្ស ខួប៣០ឆ្នាំ គ្រងឈុតអាពាហ៍ ពិពាហ៍ ,ចង់រៀបការ ?

ភ្នំពេញ៖ទេព បូព្រឹក្ស ៖បានបង្ហាញអារម្មណ៍ចង់សាកចិត្តលោកងួន ចាន់ដេវីត នៅថ្ងៃខួបកំ​ណើតគម្រប់អាយុ​៣០ឆ្នាំ កាលពីថ្ងៃទី២២ ខែធ្នូ ថានាងចង់បានកូនថែម ។ប៉ុន្ដែអ្វីដែល​គូរឲ្យ​ចាប់​អារម្មណ៍បូព្រឹក្ស និងដេវីត ដែល​គ្រងឈុតអាពាហ៍ ពិពាហ៍ ថតជាមួយកូនបុ្រសនាង​Albert ទើបមានអាយុ១០ខែ នោះក៍មានក្មេងបុ្រសម្នាក់​ទៀត​ដែលមានអាយុខ្ទង់៧ឆ្នាំ​ត្រូវគេ​សង្ស័យថាជាកូនបុ្រសរបស់នាងមករួមជាសមាជិក​របស់ពួកគេផងដែរដែល​ធ្វើឲ្យមានការលេច​ឭកាន់តែច្រើនថាតាមពិតបូព្រឹក្ស មិនមែនកូន១ទេ គឺមានកូន២ទៅហើយ ។តែការ​លេច​ឮទាំងនេះមិនទាន់មានការបញ្ជាក់ពីស្រីនិច្ច ផ្ទាល់ទេ បើទោះជានាងតែងតែហៅ​កុមារនោះថា​ជាកូនៗក្ដី។ចំណែកលោកងួន ចាន់ដេវីត វិញបានថ្លែងនៅថ្ងៃខួបកំណើតគូស្នេហ៍នោះ​ថាលោ​កមានមោទនភាពដែល​បានរួមតំណើរជីវិតជាមួយបូព្រឹក្ស រយៈពេលជាង៧ឆ្នាំមកនេះ។

 ងួន ចាន់ដេវីត ថ្លែងសារថាអរគុណប៉ុន្មានឆ្នាំមកនេះដែលកាន់ដៃគ្នារហូត​ទទួល​បាន​សុភមង្គលមួយ​យ៉ាង​ពេញលេញ អ្នកជាមនុស្សស្រីពូកែ រឹងមាំ និងជាមនុស្សស្រីដែលអស្ចារ្យ ជាកតិត្ដិយសខ្ញុំណាស់ ដែល​បាន​រួមដំណើរជីវិតជាមួយអ្នក។Fan ទាំងសងខាង​បានជូន​ពរឲ្យ​គូស្នេហ៍ទេព បូព្រឹក្ស -ងួន ចាន់ដេវីត រឹតតែ​ទទួលបានសុភមង្គលទ្វេដង និងឆាប់បាន​កូនថែម​ដូចក្ដីប្រាថ្នា។ប៉ុន្ដែទន្ទឹមនិងនេះក៍មានអ្នកខ្លះបានដាស់តឿនទៅទេព បូព្រឹក្ស និងដេវីត ថាគូតែ​ដល់ពេលវេលាដែលពួក​គេត្រូវដឹកដៃគ្នាចូលរោងការហើយ ព្រោះបើគិតតែពីរឿងយក​កូន​ថែម អត់ព្រមក្រាបផ្ទឹមបែបនេះ ជាតារា​ល្បីផងនឹងមានFan ច្រើនយកគំរូតាមជាមិនខាន ។

 គូរបញ្ជាក់ថាទេព បូព្រឹក្ស បានបង្កាត់ភ្លើងស្នេហាជាមួយលោកងួន ចាន់ដេវីត កាលពី​ឆ្នាំ២០១៦ ហើយកាល​ពីឆ្នាំ២០១៩ អ្នកទាំងពីរដឹកដៃគ្នាទៅថតរូបPre_Wedding នៅកោះ​ម៉ាល់​ឌីវ និងចង់រៀបការជាមួយគ្នាទៀត​ផង។ប៉ុន្ដែ​ពេលនេះដំណឹងពួក​គេក្រាបផ្ទឹមបាន​សា្ងត់​ទៅវិញ ហើយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បូព្រឹក្ស សម្រាលបានកូនប្រុស១​ដោយដាក់​ឈ្មោះថាទេព បញ្ចាវរាប ហៅAlbert ។បូព្រឹក្ស ធ្លាប់ប្រាប់អ្នកយកព័ត​មានយើង​ថា​រឿងខ្លះ​នាង​អាច​និយាយបានរឿងខ្លះមិនអាចនិយាយបានដែលការវាចាបែប​នេះតបទៅអ្នក​ដែលសួរ​នាង​ថាតើនាងមានធ្លាប់បានចុះអេតាស៊ីវិលជាមួយដេវីត ឬនៅ នឹងមានគម្រោងរៀបការដែរទេ ?​ស្រីនិច្ច និយាយមិនច្បាស់លាស់ឡើយពីរឿងចូលរោងការនេះដោយ​នាងថាអត់អាចកំណត់​បាន។យ៉ាងណាសម្រាប់លោកដេវីត វិញពេលនេះលោកថាមានមោទនភាពដែលបាន​ក្លាយ​ទៅជាប្ដីបូព្រឹក្ស បញ្ជាក់​ថាលោកហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីគូស្នេហ៍ ក្នុង​នោះ​រួមទាំងការចូលរោងការផងដែរ ប្រសិន​បើស្រីនិច្ច ចង់គ្រងឈុតកូនក្រមុំមែនទែន ។

 ចំពោះការវិលមកឆាកតន្រ្ដីវិញរយៈពេល៤ខែរបស់ទេព បូព្រឹក្ស នាពេលនេះគេ​ឃើញ​នាង​ព្យាយាមសម្រកគី​ឡូថែមទៀត បើទោះជាទម្ងន់នាងសល់តែជាង៥០គ.ក្រ ក្ដី។  ស្រីនិច្ច ដែល​មានគេសង្ស័យថានាងមានកូន​២នេះ​មិនបន្ធូដៃក្នុងការលេងក្បាច់រាំឡើយ ពោលគឺ​នៅ​តែ​រាំ​បែប​កាចៗដូចមុនដដែល អត់ខ្លាចទាស់សសៃកូនខ្ចីទេ ក្រោមជំនួយពីគូស្នេហ៍​នាង​លោក​ដេវីត តាមរយៈការបង្ហាញមុខរួម​គ្នា​ច្រើនឆាកតន្រ្ដី ប៉ុន្ដែគេនៅមិនទាន់អាច​សន្និដ្ឋាន​បានថា​តើស្រីនិច្ច នៅតែមានទីផ្សារសិល្បៈ​ដូចកាលនៅមិនទាន់មានកូនឬយ៉ាងណាឡើយ ព្រោះតែ​ការចេញបទចម្រៀងរបស់នាងមិនទាន់​បានដិត​ដល់លើទីផ្សារឡើយ បើទោះជាដេវីត ជាអ្នក​ធ្វើភ្លេង និងនិពន្ធទំ​នុក​ច្រៀងឲ្យនាងក្ដី ។អ្នក​ជំនាញសិល្បៈបានលើកឡើងថាអំឡុង​ពេល​ដែល​​បូព្រឹក្ស ផ្អាកច្រៀងរាំក្រោយ​សម្រាល​​កូននេះតារាដែលលេងក្បាច់រាំសាហាវជំនួស​នាង​នៅហង្សមាសគឺមានតែនាងយូរី តែម្នាក់​ប៉ុណ្ណោះ ហេតុនេះបើស្រីនិច្ច មានគូស្នេហ៍ជាជំនួយ​នៅក្រោយខ្នងបែបនេះមិនយូទេ នាង​អាចនឹងអុកឡុកទីផ្សារ​ចម្រៀងបានម្ដងទៀតជាមិនខាន ប្រសិនបើបូព្រឹក្ស មានអ្វីថ្មីមក​បញ្ចេ​ញ​ហើយបន្ដចាប់ដៃគូស្នេហ៍​ឡើងឆាក​រួមគ្នា ។

 ក្រៅពីទេព បូព្រឹក្ស តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា ,ខាត់ សុឃីម ,សុន ស្រី​ពេជ្រ,ផាត់ ផាន់ណា ,ពេជ្រ សូលីកា ,នៅ សុនិតា ,កែវ ពេជ្រពិសី និងឌុច លី​ដា ជាដើម។គេចាំមើលថាបូព្រឹក្ស នឹងសម្រេចចិត្តយកកូនថែមទៀតឬមួយចង់គ្រងឈុត​កូនក្រមុំពិតដូចក្នុងនៅថ្ងៃខួបគម្រប់អាយុ៣០ឆ្នាំ ធ្វើឲ្យ​នាង​ប្ដូរចិត្តហ៊ានដឹកដៃដេវីត ចូលរោង​ការ​សិន ទើបយកកូនទី៣ ?

RELATED ARTICLES