Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះរឿងបូមខ្សាច់បឹងធម្មជាតិ អភិបាលខេត្តចុះ ពិនិត្យ

ផ្ទុះរឿងបូមខ្សាច់បឹងធម្មជាតិ អភិបាលខេត្តចុះ ពិនិត្យ

ខេត្តពោធិ៍សាត់ ៖ ដីបឹងធម្មជាតិស្វាយស ដ៏ធំមួយកន្លែង ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ដែលលេច ឮព័ត៌មានថា មានភាពមិនប្រក្រតី ទៅលើការបូមខ្សាច់ ត្រូវបានលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យនិងសម្របសម្រួលដោយផ្ទាល់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយតម្រូវឱ្យអាជ្ញាធរនិងស្ថាប័ន ពាក់ព័ន្ធ សហការកែលម្អធ្វើការអភិវឌ្ឍ ដើម្បីបម្រើផលប្រយោជន៍រួម មិនឱ្យបុគ្គលណាម្នាក់ មករំលោភយក ធ្វើជាកម្មសិទ្ធិនោះទេ។

ឆ្លងតាមការពិនិត្យជាក់ស្តែង ឃើញថា ផ្ទៃបឹងទាំងមូល ដែលមានប្រវែងប្រមាណជាង ១០០០ម៉ែត្រនោះ បែក ចែកជា ២ភូមិ គឺភូមិចម្ការអូរ និងភូមិស្រែល្វា ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន មានកន្លែងខ្លះបានកែច្នៃ កាយចាក់ដី ក្លាយជាទីទួលខ្ពស់ បម្រុងយកជាកម្មសិទ្ធិ ធ្វើឱ្យជម្រៅទឹកបឹង កាន់តែគោករាក់ជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ មិនបានបម្រើផលប្រយោជន៍អ្វីដល់សង្គមនោះឡើយ ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នោះតែម្តង ដែលមិនអាចបណ្តែតបណ្តោយឱ្យបន្តកើតមានឡើងតទៅទៀតនោះទេ គឺត្រូវតែ កែតម្រូវឡើងវិញ។

ដោយឡែកចំពោះក្រុមហ៊ុនបូមខ្សាច់ ត្រូវធ្វើយ៉ាងណាឱ្យការយកខ្សាច់នោះ ទៅតាមលក្ខណៈបច្ចេកទេស យោងទៅលើស្ថានភាពជាក់ស្តែង ស្របតាមច្បាប់ដែលបានកំណត់ ចៀសវាងបង្កផលប៉ះពាល់ដល់ប្រយោ ជន៍បងប្អូនប្រជាពលរដ្ឋ គឺក្រៅពីការយកខ្សាច់ ត្រូវគិតពីផលប្រយោជន៍រួម ទាំងនៅក្នុងពេលបច្ចុប្បន្ន និង ទៅអនាគតត។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ ដល់ប្រតិបត្តិករបូមខ្សាច់ អាជ្ញា ធរមូលដ្ឋានភូមិ ឃុំ ស្រុក អង្គភាពស្ថាប័ន មន្ទីរពាក់ព័ន្ធទាំងអស់ រួមនិងបងប្អូនប្រជាពលរដ្ឋ ត្រូវសហ ការគ្នាកែតម្រូវ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យផ្ទៃបឹងទាំងមូល មានសោភណភាពល្អ ស្រស់បំព្រង ប្រកបដោយអនាម័យបរិស្ថាន ជម្រៅទឹកឱ្យបានជ្រៅ សម្រាប់ស្តុកទឹក ដើម្បីបងប្អូនប្រើប្រាស់ក្នុង ជីវភាពប្រចាំថ្ងៃ និងស្រោចស្រពដំណាំផ្សេងៗ។ លើសពីនេះទៀត នឹងបង្កើតឱ្យមានផ្លូវល្អសមរម្យ ដែលធ្វើ ឱ្យបឹងធម្មជាតិមួយនេះ អាចប្រែក្លាយជាកន្លែងទេសចរណ៍មួយក្នុងតំបន់ ទាក់ទាញភ្ញៀវមកកម្សាន្តលេង ស្រូប យកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងទិដ្ឋភាពសម្បូរបែបនៅទីនេះ ដែលបងប្អូនប្រជាពលរដ្ឋ អាចរកប្រាក់ចំ ណូលផ្គត់ផ្គង់ជីវភាព បន្ថែមពីលើមុខរបរប្រចាំថ្ងៃផងដែរ។

លោកអភិបាលខេត្ត បានផ្តល់លេខទូរស័ព្ទ ចំនួន៣ខ្សែ សម្រាប់ទំនាក់ទំនង ដើម្បីដោះស្រាយ រាល់បញ្ហាប្រ ឈម ក៏ដូចជាកង្វល់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ចៀសវាងការភាន់ច្រឡំតាមរយៈការផ្សព្វផ្សាយព័ត៌ មានមិនបានគ្រប់ជ្រុងជ្រោយ ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគោលនយោបាយ ដ៏ត្រឹម ត្រូវរបស់រាជរដ្ឋាភិបាល៕

RELATED ARTICLES