Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូគេជិះ លក់ចាយអស់ ជាប់ខ្នោះ

ខ្ចីម៉ូតូគេជិះ លក់ចាយអស់ ជាប់ខ្នោះ

ខេត្តតាកែវ ៖ បុរស ២នាក់ បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពី ស្រវឹងអស់ ស្រានិង សាច់ក្លែម ទើបបុរសម្នាក់ បានសុំខ្ចីម៉ូតូអ្នកផឹកស៊ីរួមវង់ ថាទៅរកទិញស្រានិងសាច់ក្លែម លុះបានម៉ូតូ ក៏ជិះ យកទៅលក់បានលុយ ដើរស៊ីចាយអស់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ នាំយកទៅចាត់ការតាម ច្បាប់។

ករណីខ្ចីម៉ូតូជិះ យកទៅលក់នេះ បានកើតឡើង តាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិពួនកក ឃុំបា ស្រែ ស្រុកអង្គរបុរី។ រហូតមកដល់វេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅតាមបណ្តោយផ្លូវលេខ១២៣ ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ិញ សុជាតិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។ ចំណែកម៉ូតូដែលជនសង្ស័យស៊ីដាច់នោះ ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Y-9642 ជាកម្មសិទ្ធិរបស់ឈ្មោះជា ណេង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបុរី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ សមត្ថ កិច្ចបានទទួលបពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះជា ណេង អំពីករណីអំពើឆបោក (យកម៉ូតូ) ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Y-9642។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះជា ណេង បានបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ គាត់ (ជនរងគ្រោះ) និងជនសង្ស័យឈ្មោះម៉ិញ សុជាតិ ដែលជាមនុស្សស្គាល់រាប់អានគ្នា បានជួប ជុំគ្នាផឹកស្រានៅផ្ទះរបស់គាត់ (ជនរងគ្រាះ) លុះក្រោយពីផឹកស៊ីបានមួយសន្ទុះ អស់សាច់ក្លែម ស្រាប់តែជន សង្ស័យឈ្មោះម៉ិញ សុជាតិ បានខ្ចីម៉ូតូរបស់គាត់ជិះ ដោយប្រាប់ថា ទៅរកទិញស្រានិងទិញសាច់ក្លែម មកផឹក បន្ត រួចក៏ជិះម៉ូតូរបស់គាត់ចេញទៅបាត់តែម្តង។ លុះក្រោយមក ដោយចាំបាត់ៗមិនឃើញជន សង្ស័យមកម៉ូតូ មកឱ្យគាត់ វិញ ទើបគាត់សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ និងដោយមានការចង្អុលបង្ហាញពីសំណាក់លោក ស្នងការនគរ បាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូង ខេត្តតាកែវ ទើបនៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣  លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបុរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី សហការជា មួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ិញ សុជាតិ នៅចំណុចតាមដងផ្លូវ១២៣ ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស រួចក៏នាំយកមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះជិះ ដោយប្រាប់ថាទៅទិញស្រានិងសាច់ក្លែម រួចយកម៉ូតូជនរងគ្រោះទៅលក់ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES