Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡានដឹកលើសទម្ងន់៦គ្រឿង ពិន័យ និង ឃាត់ទុក១ឆ្នាំ

ចាប់ឡានដឹកលើសទម្ងន់៦គ្រឿង ពិន័យ និង ឃាត់ទុក១ឆ្នាំ

ខេត្តព្រៃវែង ៖ ក្រុមការងារចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារ ណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យយានយន្ត សរុប១៥គ្រឿង ដែលបើកបរលើដងផ្លូវក្នុង ភូមិសាស្ត្រស្រុក ពាមជរ ខេត្តព្រៃវែង ក្នុងនោះក្រុមការងារបានរកឃើញរថយន្តដឹកលើសទម្ងន់ ចំនួន៦គ្រឿង និងបានសម្រេច ធ្វើការពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ។

តាមប្រភពមន្ត្រីជំនាញ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារ ណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹក ជញ្ជូនលើសទម្ងន់ កម្រិតកំណត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ ៣១០ ត្រង់ចំណុចគីឡូម៉ែត្រលេខ៥ ស្ថិតក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជ ខេត្តព្រៃវែង។

ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុប ១៥គ្រឿង ក្នុងនោះរថយន្តដឹកលើសទម្ងន់ ចំនួន៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី៩-២៧តោន ដែលបានដឹកលើស ២០ភាគរយ នៃទម្ងន់ អនុញ្ញាត ត្រូវបានពិន័យនិងឃាត់ទុករយៈពេល១ឆ្នាំ។

ក្រសួងសូមរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ជាថ្មីម្តងទៀតថា ក្រសួង នឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្តីជូនដំណឹងខាងលើយ៉ាង តឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES