Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម លោកកឹម ជាតិ ចូលខ្លួនបំភ្លឺ រឿងទារលុយ ១០ម៉ឺនដុល្លារ

 លោកកឹម ជាតិ ចូលខ្លួនបំភ្លឺ រឿងទារលុយ ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោកកឹម ជាតិ ដែលត្រូវបានព្រះមហាក្សត្រ បញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានចូលទៅបំភ្លឺនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរ បាលជាតិ តាមការកំណត់ និងតាមបណ្តឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ពាក់ព័ន្ធករណីទាមទារប្រាក់ ១០ម៉ឺនដុល្លារ និងស្រា ៤៨ដប។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅពេលចូលទៅដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកកឹម ជាតិ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរទៅតាមនីតិវិធី។

សូមរំលឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោកកឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រ សួងមហាផ្ទៃ។

លោកកឹម ជាតិ ត្រូវបានបញ្ចប់មុខតំណែង បន្ទាប់ពីលេចធ្លាយរឿងអាស្រូវ ត្រូវក្រុមហ៊ុនលក់ស្រា ប្តឹងទៅ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រឿងទាមទារលុយក្រុមហ៊ុន ចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗ ចំនួន៤៨ដប។ ករណីនេះ ក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ច ពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងមួយចំនួន ជាបទល្មើស ព្រហ្ម ទណ្ឌ។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលជាក្រុមហ៊ុនផលិត ស្រាចម្រុះ និងប្រេងកូឡា ប្រេងខ្យល់ បានដាក់ពាក្យបណ្តឹងប្តឹងក្រុមការងាររបស់អង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ លើករណី ទាមទារប្រាក់ចំនួន ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការបើកឲ្យដំណើរការអាជីវកម្មធម្មតាវិញ។

យោងតាមពាក្យបណ្តឹងរបស់មេធាវីតំណាងឱ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានសំណូមពរស្នើសុំដល់ឯក ឧត្តមអគ្គាធិការ ដូចខាងក្រោម ៖

១-ស្នើសុំឱ្យលោកកឹម ជាតិ ប្រគល់ស្រា ចំនួន ៤៨ដប ដែលបានដកហូត មកក្រុមហ៊ុនវិញ។

២-ស្នើសុំឲ្យលោកកឹម ជាតិ ប្រគល់ប្រាក់ចំនួន ១០ម៉ឺនដុល្លារ ឱ្យមកក្រុមហ៊ុនវិញ។

៣-ស្នើសុំឱ្យលោកអគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះលោក កឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើឱ្យប៉ះ ពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ…៕

RELATED ARTICLES