ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បានប្រារពខួបអាពាហ៍ ពិពាហ៍ របស់នាងជាមួយស្វាមីថ្មីលោក Pauly Hap នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ គម្រប់ខួប១៥ឆ្នាំគត់ដែលនាងបានចាប់ដៃគ្នា។តាមរយៈការអះអាងបែបនេះបញ្ជាក់ថាអ្នកនាងទេវី និងលោក Pauly Hap រៀបការតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០០៨ មកម្លេះ មិនមែនការជាមួយគ្នានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ដូចសារព័តមានជាច្រើនធ្លាប់ផ្សព្វផ្សាយទេ បើទោះជាពេលនេះនាងទើបតែមានកូនស្រី១ អាយុជិត១០ឆ្នាំបន្ថែមពីលើកូនប្រុសស្រី២នាក់ដែលនាងចាប់ដៃជាមួយលោកពេជ្រ ភិរុណ រយៈពេល១៦ឆ្នាំ(១៩៩២-២០០៨)ក្ដី ។សារពីតារាធ្លាប់រួមអាជីពនិងFan របស់អ្នក នាងអម្ពរ ទេវី ជាច្រើនបានជូនពរអ្នកនាងទេវី នៅថ្ងៃនាងខួបអាពាហ៍ ពិពាហ៍ឆ្នាំនេះដែលភាគច្រើនចង់ឲ្យនាងនិងប្ដីរក្សារស្នេហាឲ្យបានរឹងមាំថែមទៀត និងខ្លះទៀតជម្រុញឲ្យនាងយកកូនថែម ។
គូរកត់សម្គាល់ថាការប្រារពខួបអាពាហ៍ ពិពាហ៍ របស់អ្នកនាងអម្ពរ ទេវី និងលោក Pauly Hap ឆ្នាំនេះគឺក្រោយ ពេលដែលអតីតស្វាមីអ្នកនាងទេវី លោកពេជ្រ ភិរុណ បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺទើបតែជាង១ខែប៉ុណ្ណោះ ហេតុនេះហើយបានជាគេមិនឃើញនាងបង្ហាញ កម្មវិធីសប្បាយៗជាចំហ ឡើយ ព្រោះមុននេះនាងហាក់អាលោះអាល័យដល់អតីតប្ដីខ្លាំងដោយ បញ្ចេញរូបថតអនុស្សាវរីយ៍ ចាស់ៗរ បស់នាងជាមួយលោកភិរុណ កាលពី២៣ឆ្នាំមុននៅថ្ងៃបុណ្យសពអតីតប្ដីគម្រប់៧ថ្ងៃទៀតផង។
សូមបញ្ជាក់ថាអ្នកនាងអម្ពរ ទេវី បានមកខ្មែរជាលើកចុងក្រោយនៅថ្ងៃទី២០ខែខែកញ្ញា ឆ្នាំ២០២៣ ដើម្បីថតភាព យន្ដរឿង”អប្សរា មហាអង្គរ” ហើយនាងបានវិលទៅអាមេរិកវិញកាលពីថ្ងៃទីកាលពីថ្ងៃទី៩ វិច្ឆិកា ដោយមិន ព្រមទទួលថតសម្ដែងរឿងថ្មីៗដែលផលិតករផ្សេងៗហៅនាងថតនោះទេ ព្រោះតែអ្នកនាងមានហាងអាហារ មួយនៅអាមេរិកដែលត្រូវគ្រប់គ្រងដោយផ្ទាល់។ការមកខ្មែររយៈពេលជាង១ខែនេះអ្នកនាងទេវី ត្រូវបាន ស្វាមីថ្មីជូនមក ហេតុនេះហើយបានជាគេមិនឃើញលោកភិរុណ ទៅទទួលដូចសព្វដងឡើយ ហើយអ្វីដែលគូរឲ្យរន្ធត់ពេលអ្នកនាងទៅដល់អាមេរិកវិញតែជាង២សប្ដាហ៍អតីតប្ដីក៍ទទួលមរណភាពតែម្ដង។
អ្នកនាងអម្ពរ ទេវី បានបង្ហាញឲ្យអ្នកគាំទ្រនាងឃើញថានាងកំពុងរស់នៅយ៉ាងសុខសាន្ដជាមួយគូស្នេហ៍ ថ្មីលើ ដីអាមេរិក តាមរយៈសកម្មភាពដែលនាងនិងស្វាមីយល់ចិត្តគ្នាខ្លាំង ហើយពេលនេះនាងក៍មានចៅ១ទៅហើយ។អ្នកនាងទេវី គឺជាតារាទី២ហើយដែលទៅរស់នៅដល់អាមេរិកជាច្រើនឆ្នាំ តែនៅឆ្លៀតមកថតភាពយន្ដនៅខ្មែរ វិញគឺដូចគ្នាទៅនិងអ្នកនាងសារ៉ាយ សក្ខណា ដែរ ខណៈដែលមុននេះលោកហ្វៃ សំអាង ដែលជាអ្នកដឹកនាំសម្ដែងរឿង”អប្សរា មហាអង្គរ”បានសរសើរពីទេពកោសល្យនាងទេវី ថានៅតែល្អដូចដើម ហើយសាកសមជាកំពូលតារាសម្ដែងដែលតារាស្រកក្រោយគោរពនិងយកគំរូតាម។ប៉ុន្ដែអ្នកនាងទេវី គ្មានតម្រុយរឿងចង់មករស់ នៅស្រុកខ្មែរវិញនាពេលខាងមុខដូចអ្នកនាងនារីរ័ត្ន គន្ធា នោះទេ ព្រោះថាពេលនេះនាងមានអាជីវកម្ម ផ្ទាល់ ខ្លួននៅអាមេរិកដែលកំពុងតែកាក់កបដែរ ហេតុនេះអាចនឹងចុះមកខ្មែរតែពេលណាមានកិច្ចការសំខាន់ឬមកថតភាពយន្ដដែលនាងពេញចិត្តប៉ុណ្ណោះ។
ក្រៅពីអ្នកនាងអម្ពរ ទេវី តារាដែលយកប្ដីជាបុរសអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងគឹម លក្ខិណា ,វ៉េត រតនា ,សូ សុភ័ក្រ្ដ និងសារ៉ាយ សក្ខណា ជាដើម។សម្រាប់អ្នកនាងទេវី ដែលឆ្នាំនេះមាន អាយុ៥៣ ឆ្នាំទៅ ហើយនោះនាងត្រូវបានស្វាមីថ្មីលោក Pauly Hap បើកសិទ្ធិឲ្យនាងលេងសិល្បៈតាមចិត្តចង់ឲ្យតែភាពយន្ដ នោះនាងពេញចិត្តថតហើយតម្លៃខ្លួនត្រូវតាមនាងចង់បាន។តែលោកហ្វៃ សំអាង មិនប្រាប់ថាអ្នកនាងទេវី ស៊ីថ្លៃក្នុងការសម្ដែងរឿង”អប្សរា មហាអង្គរ”នោះប៉ុន្មានឡើយ ប៉ុន្ដែអំឡុងពេលនៅមានជីវិតលោកពេជ្រ ភិរុណ បានប្រាប់អ្នកយកព័តមានយើងថាអ្នកនាងទេវី ស៊ីថ្លៃមួយរឿង១ម៉ឺនដុល្លារ ហើយថ្លៃសំបុត្រយន្ដហោះទៅមក និងការស្នាក់នៅសណ្ឋាគារជាបន្ទុករបស់ផលិតករទើបនាងព្រមថត ។ដោយឡែកទោះជាមិនបានមកបុណ្យ សពអតីតប្ដីលោកពេជ្រ ភិរុណ កាលពីដើមខែធ្នូ នោះមែន តែអ្នកនាងទេវី បានចេញមុខតំណាងឲ្យក្រុម គ្រួសារសព អរគុណដល់អ្នកចូលរួមដោយផ្ទាល់ និងផ្ញើរសាររំលែកទុក្ខក្រុមគ្រួសារអតីតប្ដី។ចំណែកការចុះមកថតរឿងថ្មីរបស់អ្នកនាងទេវី នៅពេលណាម្ដងទៀតនោះមិនទាន់មានដំណឹងលើយ ស្រប ពេលដែលលោកហ្វៃ សំអាង ថានៅថ្ងៃសម្ពោធរឿង”អប្សរា មហាអង្គរ”លោកមិនដឹងច្បាស់ថាអ្នកនាងទេវី នឹងបានចូលរួមដោយផ្ទាល់ឬយ៉ាងណាទេ ព្រោះថាប្លង់តារាផ្សេងៗក្រៅពីអ្នកនាងទេវី នៅថតជាច្រើនខែទៀតទើបចប់ ៕