Monday, November 18, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖ផ្អាកច្រៀង៣០ខែ សង្ស័យ​បញ្ចប់អាជីព

សុខ ស្រីនាង ៖ផ្អាកច្រៀង៣០ខែ សង្ស័យ​បញ្ចប់អាជីព

ភ្នំពេញ៖សុខ ស្រីនាង លែងបង្ហាញខ្លួនទាំងស្រុងនៅលើបណ្ដាញសង្គម៨ខែមកហើយ ដោយ​មិនបានប្រាប់ពី​មូលហេតុ ឬជម្រាបលាFan សូម្បីតែមួយម៉ាត់ ។ប៉ុន្ដែបើតាមលោកសេត គឹម​សឿន អ្នកដឹកនាំការប្រគុំតន្រ្ដី​របស់Ctn បានប្រាប់ថាតាមពិតស្រីនាង លែងទទួលការហៅ​ច្រៀង​សម្ដែង​របស់លោកតាំងពីផ្ទុះកូវីដ(ខែមេសា ឆ្នាំ២០២១)ពោលគឺនាងផ្អាកកាន់​ក្បាលមី​ក្រូ​មកដល់ពេលនេះមានរយៈពេល៣០ខែ(២ឆ្នាំនិង៦ខែ)ហើយ ខណៈដែលមុនបាយបាយ អាជីព​ចាស់​នេះស្រីនាង នៅមានទីផ្សារសិល្បៈនៅឡើយ ពោលគឺច្រៀងសម្ដែង​Concerts ធំៗ​ស៊ីថ្លៃ​ក្បែ២ពាន់ដុល្លារ ហេតុនេះហើយបានជាមានចម្ងល់ថាម៉េចបានជានាង​តស៊ូជាង១០ឆ្នាំ​ហើយ​បែជាមកបោះបង់អាជីពដែលខ្លួនស្រលាញ់នាពេលនេះទៅវិញ ?

 អ្នកយកព័តមានយើងព្យាយាមទាក់ទងទៅលេខទូរស័ព្ទសុខ ស្រីនាង ជាច្រើន​ខែ្សដែលនាង​ធ្លាប់ប្រើ តែមិនអាចទាក់ទងបានឡើយ អំឡុងពេលមានព័តមាន​លេចថា​ស្រី​នាង ត្រូវគូស្នេហ៍​បង្ខំ​ឲ្យចាកចេញពី​អាជីពសិល្បៈ និងខ្លះទៀតសង្ស័យថានាង​មានកូន​ទៀត​ផង​។ការលើក​ឡើង​​បែបនេះដោយសារតែ​កាល​ពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ស្រីនាង បានចេញ​ទៅ​ដើរកម្សាន្ដនៅក្រៅស្រុកជាបន្ដបន្ទាប់ទាំង​នៅតំបន់ប៉ែកអាស៊ី និងអ៊ឺរ៉ុប ហើយ​ស្រាប់​តែ​សប្បា​យអស់ចិត្តក៍លែងអាល័យឆាកតន្រ្ដីតែម្ដង ទើបធ្វើឲ្យ​ស្រីនាង បាត់ខ្លួនដោយ​មិន​ដឹងមូលហេតុ​រហូតមកដល់ពេលនេះ។

 លោកសេត គឹមសឿន និយាយយ៉ាងខ្លីថាស្រីនាង ចង់សម្រាកទើបឈប់ទទួល​ច្រៀង​។ដោយឡែកលោកEco Vak Song អ្នកដឹកនាំសម្ដែងនៅហង្សមាសបានចេញ​មុខការពារ​ស្រី​នាង ជុំវិញមានការលើកឡើងថានាង​ត្រូវប្រុសស្នេហ៍ហួងហែងលែង​ឲ្យច្រៀងរាំនោះ​ថានោះ​ជារឿងមិនពិត ព្រោះតាមលោកដឹងស្រីនាង ឈប់ច្រៀង​ដោយសារតែនាង​ជាប់រវល់រកស៊ី​។តែ​បុរសរូបនេះមិនប្រាប់ថាស្រីនាង រកស៊ីធំឬតូច និងជាមុខរបរអ្វីខ្លះរហូត​ដល់ដកខ្លួនមិនរួច គ្មាន​ពេលមកច្រៀងសម្ដែងតទៅទៀតបែបនេះឡើយ ។

 សូមបញ្ជាក់ថាមុនពេលចាកចេញពីអាជីពចម្រៀងសុខ ស្រីនាង បានចាប់ដៃឱក សុគន្ធ​កញ្ញា សម្ដែងMVជាខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២”ដែលបង្ហាញពី​ការស្រលាញ់ភេទដូចគ្នាធ្វើឲ្យ​ស្រីនាង និងកញ្ញា ពេលជួបគ្នានៅ​ក្រៅឆាកចេះតែអៀនគ្នារៀងៗខ្លួ​ន។ប្រភពបាន​ឲ្យដឹង​ថាស្រីនាង មានក្រុមLesbian តាមស្នេហ៍ច្រើនជាងប្រុស បន្ទាប់ពីនាងហ៊ានលេងឈុត​ពិ​សេ​សនេះជាមួយកញ្ញា ទើបធ្វើឲ្យនាងឈឺក្បាល ហើយចុងក្រោយក៍ចាប់​ផ្ដើមធុញ​ទ្រាន់និង​សិ​ល្បៈតែម្ដង។ប៉ុន្ដែយ៉ាងណាដើមចមធំដែលស្រីនាង ដើរចេញពីអាជីពចាស់មួយនេះត្រូវ​បាន​ប្រភពដែលជិតស្និតនិងសារព័តមានជាច្រើននៅតែដាក់ការសង្ស័យ​ថាអ្នកមេម៉ាយរូបស្រស់នេះផ្គាប់​ចិត្តគូស្នេហ៍ច្រើនជាងហេតុផលផ្សេងនៅពីក្រោយខ្នង ។តែគេនៅមិនដឹងថា ម្ចាស់ចិត្ត​ថ្មី​របស់ស្រីនាង នោះជា​ប្រុសម្នាក់ណាទេ បានជាមានឥទ្ធិពលលើនាងខ្លាំងបែបនេះ ។

 គូររំលឹកថាសុខ ស្រីនាង បានធ្លាក់ខ្លួនមេម៉ាយជិត១៣ឆ្នាំ ក្រោយនាងចែក​ផ្លូវជាមួយ​អតីតប្ដីតារាចម្រៀងស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ហើយនាងជាតារាទី១ ដែលលាក់បាំង​ម្ចាស់​ស្នេហ៍ថ្មីបានរហូតដល់ទៅជាង១ទសវត្សន៍ ពោលគឺមិនដែលបណ្ដើរគូស្នេហ៍ថ្មីជា​សាធារ​ណៈ​ម្ដងណាឡើយ ។មុនចាកចេញពីអាជីពចម្រៀងស្រីនាង ស្ថិតក្នុងចំណោមតារាមេម៉ាយតែ​រក្សារ​​លំនឹងទីផ្សារសិល្បៈបានល្អដូចគ្នាទៅនិងពេជ្រ សោភា ,ពេជ្រ សូលីកា ,សុខ សោម៉ាវត្តី,​ប៉ាច គីមមួយ និងកែវ និសា ជាដើម។យ៉ាងណាការបាត់មុខពីឆាកដល់ទៅ៣០ខែ​របស់ស្រី​នាង អំឡុងពេល​ដែលទីផ្សារចម្រៀងកំពុងតែមានការប្រកួតប្រជែងខ្ពស់នេះ​ត្រូវបាន​អ្នកជំ​នាញសិល្បៈលើកឡើងថា​ស្រីនាង អាចនឹងពិបាកស្ដារមុខមាត់ឡើងវិញ ប្រសិនបើនាងចង់​វិល​វិញ​នាពេលខាង​មុខ ហេតុនេះគេជឿរថា​អតីត​តារាK.H និងសាន់ដេ រូបនេះភាគ​រយខ្ពស់​នឹងមិនថយ​ក្រោយ​ឡើយ​ ។ចំណែករឿងDirector ម្នាក់ថា​ស្រីនាង ជាប់ដៃរកស៊ីធំ គ្មាន​ពេល​ច្រៀងសម្ដែង​នោះ​គ្រាន់តែជាលែស ឬការបង្វែរការចាប់អារម្មណ៍ប៉ុណ្ណោះ ព្រោះថាស្រីនាង អាចរកប្រាក់​ចំណូល​បាន​ក្នុង១ឆ្នាំៗម៉ឺនដុល្លារ ពីអាជីពចម្រៀងអីចឹងក្រៅពីគូស្នេហ៍ តើអ្នក​ណាអាចបញ្ឈប់នាងបានទៅ ?

RELATED ARTICLES