Sunday, March 16, 2025
Homeព័ត៌មានជាតិប្រទះ​ឃើញ​ស្រ្តីម្នាក់ មុខ​ប្រលាក់​សុទ្ធតែ​ឈាម

ប្រទះ​ឃើញ​ស្រ្តីម្នាក់ មុខ​ប្រលាក់​សុទ្ធតែ​ឈាម

ភ្នំពេញ : ប្រទះឃើញស្រ្តីជនអាណាថាម្នាក់មានឈាមនៅលើផ្ទៃមុខ​ដេកគ្លុំក្រទេលជិត ហើយ​ប្ដឹងសមត្ថកិច្ចជួយចុះអន្តរាគមន៍ដោយខ្លាចដេកៗស្លាប់ដោយមិនកំរើកទាល់សោះ កាល​វេលា​​ម៉ោង​៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០១៧នៅចំណុចខាង​ក្រោយ​អាគារ​៤២​​ជាន់ តាមផ្លូវ២៧៨ ក្រុម៣១ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំ​ពេញ ។
ប្រភពពត៍មានពីបុរសម្នាក់រត់ម៉ូតូរឺុកម៉ូតូកង់បីប្រចាំនៅខាងក្រោយអាគារ៤២ជាន់ បានប្រាប់​អ្នកយកពត៍មានយើងថា ដោយប្រទះឃើញស្រ្តីម្នាក់ជនអាណាថាអាយុប្រហែល៣០ឆ្នាំ កាល​វេលាម៉ោង៦និង០០នាទីល្ងាចថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០១៧មិនដឹងមូល​ហេតុអ្វីបានជា​មួយ​ឈាមប្រលាក់និងដៃនិងលើផ្ទៃមុខ ហើយក៏មិនហ៊ានសួរនាំហើយស្រ្តីនោះ​បានដេកនៅ​ក្បែរ​គំនរសំរាមលុះដល់រសៀលនេះ​ ដេកមិនកំរើកសោះហើយក៏តេទូរស័ព្ទរាយការណ៍ជូន​សមត្ថ​កិច្ច​ដោយខ្លាចស្លាប់ក្រោយមក ក៏សមត្ថកិច្ចមកដល់កន្លែងប្រទះឃើញតែម្ដង ។
ប្រភព​ពត៍មានសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់បឹងកេងទី១ ខណ្ឌចំការមន​បានប្រាប់​ថា​បន្ទាប់​ពីមម្លាំងបានរាយការបនរាប់ថា ប្រទះឃើញស្រ្តីមានបែកមុខនិងហូរឈាមក្រោយមក​ក៏ប្រញ្ញាប់​ចុះមកមើលហើយពេលមកដល់ស្រ្តីនេះ មិនមែនគេវ៉ៃទេគឺរបួសដោយសារជំងឺរបស់គាត់ទេ​ដោយរលួចច្រមុះគ្មានសល់ទេ និងដោយមិនបានទៅពេទ្យព្យាបាលផងរិតតែធ្ងន់ធ្ងរថែមទៀត​ក្រោយមកក៏ហៅរថយន្តសង្រ្គោះមន្ទីរពេទ្យកាល់ម៉ែត អោយមកយកទៅព្យាបាលជៀសវាង​ស្លាប់នៅតាមផ្លូវ ៕

RELATED ARTICLES