Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈ្មួញជីកដីដល់ក្បាលប្រេត អាជ្ញាធរស្ងាត់ឈឹង

ឈ្មួញជីកដីដល់ក្បាលប្រេត អាជ្ញាធរស្ងាត់ឈឹង

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរស់នៅភូមិសេរីវន ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានខ្សឹបឱ្យតាម “នគរធំ” ថា ក្រុមឈ្មួញមួយក្រុម កំពុងដាក់គ្រឿងចក្រជីករណ្តៅដីបឹងរបស់រដ្ឋ ដែលមានជម្រៅខុសបទ ដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៍ដីនោះទៀតសោត មិនគ្របឱ្យបានត្រឹមត្រូវនោះទេ ធ្វើឱ្យជ្រុះពាស ពេញផ្លូវ បង្កផលលំបាកដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរ ស្ងាត់ឈឹង គ្មានវិធានការអ្វីសោះ។

ប្រជាពលរដ្ឋរស់នៅភូមិសើរីវន បានខ្សឹបថា ដីបឹងនេះ មានទំហំ៨ហិកតារកន្លះ ជាដីបឹងរបស់រដ្ឋ តែត្រូវបាន ឈ្មួញមានបក្ខពួកជាច្រើននាក់ កំពុងដឹកជីកនិងជញ្ជូនតាមរថយន្តធំៗ យកទៅចាក់លុបដីមានទំហំធំមួយ កន្លែង នៅជិតបណ្តោយផ្លូវជាតិលេខ៤ ធ្វើឱ្យបងប្អូនពលរដ្ឋរស់នៅចំណុចភូមិសាស្ត្រនោះ មានការងឿង ឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់?

ប្រជាពលរដ្ឋ បានខ្សឹបឲ្យឮថា ផ្លូវនេះបានក្រាលកៅស៊ូជាប់ព្រំប្រទល់ផ្លូវជាតិលេខ៤ មានប្រវែង ១គីឡូម៉ែត្រ កន្លះ ដល់ទីតាំងជីករណ្តៅដីបឹង ហើយផ្លូវនេះជាគម្រោងបដិភាគរបស់មន្ទីរសាធារណៈការខេត្តកំពង់ស្ពឺ ដែលបានស្នើសុំថវិកាពីរាជរដ្ឋាភិបាលកម្ពុជា យកមកធ្វើផ្លូវសម្រាប់ពលរដ្ឋធ្វើចរាចរណ៍ មិនមែនឱ្យក្រុម ឈ្មួញមានអំណាចមកដឹកអាចម៍ដី ដឹកលើសទម្ងន់ បណ្តាលឱ្យខូចផ្លូវបែបនេះទេ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា តាមច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម ការជីករណ្តៅដីបឹង គឺឈ្មួញអាចជីករណ្តៅ ដីត្រឹមជម្រៅ ៥ម៉ែត្រ ទៅ៦ម៉ែត្រប៉ុណ្ណោះ មិនអាចលើសពីនេះបានឡើយ ប៉ុន្តែឈ្មួញអាចជីករណ្តៅដី នៅក្នុងភូមិសេរីវន ឃុំមហាសាំង ស្រុកភ្នំស្រួច ស្ទើរតែដល់ក្បាលប្រេតទៅហើយ បែរជាអាជ្ញាធរមូលដ្ឋា រក្សាភាពស្ងៀមស្ងាត់ទៅវិញ។ លើសពីនេះ រថយន្តធំៗដឹកអាចម៍ដីដោយមិនគ្របតង់ឱ្យបានត្រឹមត្រូវ ធ្វើឱ្យ ធ្លាក់អាចម៍ដីរាយប៉ាយ ក្លាយទៅជាធូលីហុយទ្រលោម ប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋានយ៉ាងខ្លាំង។

ប្រជាពលរដ្ឋភូមិសេរីវន បានខ្សឹបឲ្យឮដល់ថ្នាក់ដឹកខេត្តកំពង់ស្ពឺ ជាពិសេសលោកវ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ មេត្តាពិនិត្យឡើងវិញចំពោះក្រុមឈ្មួញដែលកំពុងដាក់គ្រឿងចក្រជីកដីបឹងរបស់រដ្ឋ និងដឹក ជញ្ជូនយកទៅលក់យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ ដោយមិនខ្វល់ពីអ្វីទាំងអស់៕

RELATED ARTICLES