Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលោកកឹម ជាតិ ដួលសន្លប់ ពេលចូលបំភ្លឺរឿង លុយ១០ម៉ឺនដុល្លារ

លោកកឹម ជាតិ ដួលសន្លប់ ពេលចូលបំភ្លឺរឿង លុយ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោកកឹម ជាតិ ដែលបានចូលទៅបំភ្លឺនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ពាក់ព័ន្ធករណីទាមទារ ប្រាក់ ១០ម៉ឺនដុល្លារ និងស្រា៤៨ដប ស្រាប់តែបានកើតមាន អាការខ្សោយកម្លាំង ដួលសន្លប់ អំឡុងពេលសមត្ថ កិច្ចជំនាញកំពុងសាកសួរ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា លោកកឹម ជាតិ បានដួលសន្លប់ ក្រោយពីសមត្ថកិច្ចជំនាញកំពុងធ្វើការ សាកសួរតាមនីតិវិធី ក្នុងពេលកំពុងឆ្លើយបំភ្លឺនៅនាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃពាក់ព័ន្ធ រឿងទារលុយ ១០ម៉ឺនដុល្លារ និងស្រាចំនួន៤៨ដប តាមបណ្តឹងរបស់ ក្រុមហ៊ុនឈីវ ទីម៉ិចគ្រុប។តាមប្រភពពីមន្ត្រីជាន់ខ្ពស់នៃនាយដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា លោកកឹម ជាតិ ពិតជាមាន បញ្ហាសុខភាពមែន។

សូមរំលឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោកកឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រ សួងមហាផ្ទៃ។

លោកកឹម ជាតិ ត្រូវបានបញ្ចប់មុខតំណែង បន្ទាប់ពីលេចធ្លាយរឿងអាស្រូវ ត្រូវក្រុមហ៊ុនលក់ស្រា ប្តឹងទៅ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រឿងទាមទារលុយក្រុមហ៊ុន ចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗ ចំនួន៤៨ដប។ ករណីនេះ ក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពី អគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងមួយចំនួន ជាបទល្មើសព្រហ្មទណ្ឌ៕

RELATED ARTICLES