Sunday, May 19, 2024
Homeសង្គម និងជីវិតអ្នកគ្រូស្រែករកយុត្តិធម៌ ទទួលបានដំណោះ ស្រាយ

អ្នកគ្រូស្រែករកយុត្តិធម៌ ទទួលបានដំណោះ ស្រាយ

ខេត្តបន្ទាយមានជ័យ ៖ រឿងរ៉ាវអ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ ដែលស្រែកទាមទារយុត្តិធម៌ រឿងតស៊ូប ង្រៀន ១៦ឆ្នាំ បែរជាត្រូវការិយាល័យអប់រំក្រុង បញ្ឈប់លែងឱ្យបង្រៀន ដោយជំនួសមកវិញនូវគ្រូក្មេងនោះ បានទទួលយុត្តិធម៌ហើយ ដោយអ្នកគ្រូបង្រៀននេះ អាចចូលបង្រៀនវិញបាន រហូតចូលនិវត្តន៍។ដំណោះស្រាយសម្រាប់អ្នកគ្រូបង្រៀនជាប់កិច្ចសន្យា អឿ មុន្នី បានធ្វើឡើងបន្ទាប់ពីលោកអភិបាលខេត្ត បានចុះសម្របសម្រួល កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា អ្នកគ្រូឈ្មោះ អឿ មុន្នី អាយុ៥៧ឆ្នាំ ជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សាសុខសាន្ត បានធ្វើការតវ៉ា ក្រោយ នាយកសាលាបឋមសិក្សាសុខសាន្ត និងការិយាល័យអប់រំក្រុងប៉ោយប៉ែត បានបញ្ឈប់លែងឱ្យបង្រៀន ក្រោយ បញ្ចប់កិច្ចសន្យារយៈពេល១ឆ្នាំ ហើយត្រូវបាននាយកសាលាបានយកប្អូនប្រុសរបស់ខ្លួនម្នាក់ មកបង្រៀនជា គ្រូជាប់កិច្ចសន្យាជំនួសវិញ។

លោកបានបញ្ជាក់ទៀតថា អ្នកគ្រូ អឿ មុន្នី បានសរសេរសារនិងភ្ជាប់រូបភាពផ្សព្វផ្សាយតាមបណ្តាញសង្គម ហ្វេសបុក ក្នុងគណនីផ្ទាល់ខ្លួន ដោយគាត់សុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយរកយុត្តិធម៌ដែល ខិតខំបង្រៀនសិស្សនៅសាលាបឋមសិក្សាសុខសាន្ត រយៈពេល ១៦ឆ្នាំ ពីឆ្នាំ២០០៦ បានទទួលប្រាក់ខែ ១ខែ ១៣ម៉ឺនរៀល ។ ឆ្នាំ២០២៣ បានទទួលប្រាក់ខែមួយខែ ១លាន១២សែនរៀល ត្រូវបាននាយកសាលា និងការិយា ល័យអប់រំក្រុង បញ្ឈប់ឱ្យបង្រៀន ដោយថា “អ្នកគ្រូចាស់ និងដល់ឆ្នាំបញ្ចប់កិច្ចសន្យា” ហើយលោកនាយក ដាក់សាច់ញាតិជាគ្រូកិច្ចសន្យាដូចគ្នា ដែលមិនមែននៅក្នុងមូលដ្ឋាន មកមង្រៀនជំនួស។

លោកឈូ ប៊ុនរឿង បានបញ្ជាក់ថា ក្រោយអ្នកគ្រូជាប់កិច្ចសន្យា សុំអន្តរាគមន៍លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ រួមជាមួយមន្ត្រីមន្ទីមុខងារសាធារណៈខេត្ត និងមន្ត្រីមន្ទីអប់រំយុវជន និងកីឡាខេត្ត និងការិយា ល័យអប់រំក្រុង បានចុះទៅសម្របសម្រួលឲ្យអ្នកគ្រូ អឿ មុន្នី បានចូលបង្រៀនសិស្សនៅសាលា បឋមសិក្សា សុខសាន្ត ដូចដើមវិញ ហើយឱ្យធ្វើកិច្ចសន្យាបន្តបង្រៀនរហូតដល់ចូលនិវត្តិន៍ និងសាច់ញាតិនាយកសាលា ម្នាក់ ជាគ្រូជាប់កិច្ចសន្យា ឱ្យបន្តបង្រៀនដូចគ្នា៕

RELATED ARTICLES