Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពិនិត្យទីតាំងស្តុកសាច់បង្កក ២កន្លែង រកឃើញ ១៩តោន

ពិនិត្យទីតាំងស្តុកសាច់បង្កក ២កន្លែង រកឃើញ ១៩តោន

ភ្នំពេញ ៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញ នាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹក នាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា បានចុះ បង្ក្រាបករណីសន្និធិនាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កក ចំនួន២ទីតាំង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ទីតាំងទី១-ស្ថិតនៅដីឡូត៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកទីតាំងទី២-ស្ថិតនៅដីឡូត៍គ្មានលេខ ផ្លូវលេខ៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីការឆែកឆេរនិងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាង សាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កក សរុបទម្ងន់ ១៨,៨៤៨គីឡូក្រាម។

វត្ថុតាងខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង បានសម្រេចឱ្យក្រុមការងារបិទឃ្លុំបេកុងតឺន័រក្លាស្សេ ទាំង២ ទីតាំង និងដកហូតសំណាកវត្ថុតាង យកទៅពិនិត្យវិភាគរកមេរោគ នៅអគ្គនាយកដ្ឋានសុខភាព សត្វនិង ផលិតកម្មសត្វ។ ចំណែកម្ចាស់ទីតាំងទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់នាយកដ្ឋានជំនាញ ដើម្បី សាកសួរបំភ្លឺតាមនីតិវិធី៕

RELATED ARTICLES