Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបំពានស្តុប បុកគេ ខ្ទេចមុខខ្លួនឯង

បើកឡានបំពានស្តុប បុកគេ ខ្ទេចមុខខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប ១គ្រឿង បានឆ្លងស្តុបពណ៌ក្រហម ក្នុងល្បឿនយ៉ាងលឿង ជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ដែលកំពុងបើកឆ្លងភ្លើងខៀវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យ ប៉ើងទៅចិញ្ចើមផ្លូវ ចំណែករថយន្តបង្កហេតុ ខ្ទេចមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវព្រះនរោត្តម កែងផ្លូវលេខ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរជា មួយបុរសម្នាក់ទៀត បានបើករថយន្ត ១គ្រឿង ម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ រដ្ឋ10 2-0723 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុក បានបើឆ្លងភ្លើងស្តុបខៀវ លុះឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើប ១គ្រៀង ម៉ាក Lexus LM300h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BV-0123 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាម បណ្តោយ ផ្លូវលេខ២១៤ ក្នុងទិស ដៅពីលិច មកកើត យ៉ាងលឿន បានបើកបំពានភ្លើងស្តុបពណ៌ក្រហម ក្នុងល្បឿនលឿន ជ្រុលមកបុករថយន្ត Mazda ចំពាក់កណ្តាល ពេញទំហឹង ធ្វើឱ្យប៉ើងខ្ទាតទៅចិញ្ចើមផ្លូវ ផ្ទុះពោងសុវត្ថិភាព ខូចខាតធ្ងន់។ ចំណែករថយន្តបង្កហេតុ ខ្ទេចមួយកំណាត់មុខ សំណាងល្អនៅក្នុង ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យកន្លែងកើតហេតុ បានឱ្យភាគីសងខាងសម្រួលគ្នា ដោយម្ចាស់រថយន្ត Lexus LM300h ព្រមចេញសំណងជួសជុលរថយន្ត Mazda ដើម្បីបញ្ចប់រឿងនៅកន្លែង កើតហេតុតែម្តង៕

RELATED ARTICLES