Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់ឡាន៣គ្រឿង ដឹកទំនិញសំពីងសំពោង

 ចាប់ឡាន៣គ្រឿង ដឹកទំនិញសំពីងសំពោង

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌបឹងកេងកង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានស្ទាក់ឃាត់រថយន្ត ចំនួន៣គ្រឿង ដែលដឹកទំនិញសំពីងសំពោងខុសបច្ចេកទេសក្នុងការដឹកជញ្ជូន មកពីតាមបណ្តាខេត្ត ចូលមករាជធានីភ្នំពេញ យកមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងឱ្យយករថយន្ត យកមកផ្ទេរអីវ៉ាន់ចេញ កុំឱ្យសំពីងសំពោង ទើបអនុ ញ្ញាតឱ្យត្រឡប់ទៅវិញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានបញ្ជាកម្លាំងសមត្ថកិច្ច ឱ្យមានការយកចិត្តទុកដាក់ ក្នុងការ ទប់ស្កាត់នូវរថយន្ត-រ៉ឺម៉កដឹកទំនិញសំពីងសំពោង ដែលនាំឱ្យប៉ះពាល់ដល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍តាមដង ផ្លូវ។

រថយន្តទាំង៣គ្រឿង ដែលដឹកទំនិញសំពីងសំពោង និងកែច្នៃខុសបច្ចេកទេស ត្រូវសមត្ថកិច្ចចាប់ឃាត់ រួមមាន ទី១-រថយន្តម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-7820 អ្នកបើកបរឈ្មោះឡាយ លៀង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ទី២-រថយន្តម៉ាក សាំងយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2F-8835 អ្នកបើកបរ ឈ្មោះង្វៀង យ៉ាំងហាយ ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ និងទី៣-រថយន្តម៉ាក សាំងយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2Z-0012 អ្នកបើកបរឈ្មោះប៊ីន មិន ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិ វៀតណាម ស្នាក់នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោក សុខ សម្បត្តិ បានថ្លែងថា គណៈបញ្ជាការឯកភាពខណ្ឌ នឹងបន្តការអនុវត្តឱ្យដូចភ្លៀងរលឹម ដើម្បីទប់ ស្កាត់បញ្ហានេះមិនឱ្យកើតមានតទៅទៀត។ ជាមួយនឹងសកម្មភាពពេលនេះលោកអភិបាលខណ្ឌ សូមអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន និងជាប់ជា ប្រចាំ ដើម្បីការពារអាយុជីវិតយើង អាយុជីវិតគ្រួសារយើង និងអាយុជីវិតអ្នកដទៃ៕

RELATED ARTICLES