Sunday, March 16, 2025
Homeព័ត៌មានជាតិមកពីស្រុកកំណើតរកការងារ​ធ្វើនៅទីក្រុង​ភ្នំពេញ ចាញ់បោក​អ្នក​រត់ម៉ូតូឌុប នំាទៅ​រំលោភ

មកពីស្រុកកំណើតរកការងារ​ធ្វើនៅទីក្រុង​ភ្នំពេញ ចាញ់បោក​អ្នក​រត់ម៉ូតូឌុប នំាទៅ​រំលោភ

យុវតីវ័យក្មេងម្នាក់ ចេញពីស្រុកកំណើតមករងការងារធ្វើនៅក្រុងភ្នំពេញ ស្រាប់តែ​ជួប​អ្នក​រត់​ម៉ូតូ​ឌុប​ចិត្តព្រាននាំនាងទៅរំលោភរហូតបានសម្រេច​២ដង ហើយទុកនាងចោលរត់គេចខ្លួនបាត់ ​បង្ក​ការភ្ញាក់ផ្អើកាលពីម៉ោង១១​ព្រឹកថ្ងៃទី២៨ ខែមករា ​នៅផ្លូវបេតុងខាង​កើត​វត្តអង្គ​តាមិញ ​ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យុវតីខាងលើមានឈ្មោះឆេង ស្រីម៉ៅ អាយុ១៧ឆ្នាំ ស្នាក់នៅ​ស្រុកព្រៃកប្បាសខេត្តតាកែវ ​បាន​ប្រាប់ថា មុនកើតហេតុនាងចេញពីស្រុកកំណើតគោលបំណងមកទីក្រុងភ្នំពេញ មករកការងារ​ធ្វើដោយជិះរថយន្តឈ្នួលមកឈប់នៅក្បាលថ្នល់ ខណៈមកដល់ក៍ហៅម៉ូតូឌុបម៉ាកសង់កូរ៉េ ​ពណ៌ក្រហម ជិះក៏ត្រូវអ្នករត់ម៉ូតូឌុបបានប្រាប់ថា ជូនទៅរកការងារធ្វើក៍ឌុបនាងទៅចំណុចខាង​លើដោយចូលទៅក្នុងដីឡូត៍ទំនេរ ហើយធ្វើសកម្មភាពបង្ខំចាប់នាងរំលោភបានសម្រេច២ដង​ព្រមទាំងគំរាមសម្លាប់​ទៀតផង​។ ក្រោយពីរំលោភនាងហើយជននោះ ក៍ឡើងម៉ូតូជិះ​គេច​ខ្លួន​បាត់​ដោយទុកនាងចោលក្នុងដីឡូត៍ខាងលើម្នាក់ឯង ទម្រាំនាងដើរមកផ្លូវចេញមករកគេជួយ​នាង។

បើតាមសំដីស្ត្រីម្នាក់ឈ្មោះឆាង សាមៀន អាយុ៣៦ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិគោក
ចំប៉ក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា មុនកើតហេតុខណៈដែលគាត់កំពុងលក់ដូរនៅផ្លូវបេតុងខាងលើ ស្រាប់តែឃើញយុវតីនេះ​ ដើរមកកន្លែងគាត់លក់ដូរដោយ​ប្រាប់​ថា​សុំកៅអីអង្គុយមួយភ្លែត ក្រោយពីអង្គុយហើយមានបុរសម្នាក់មកសួរនាំយុវតី​ថា មកពីណាដែល​ពេល​នោះ នាងប្រាប់ថាមកពីខេត្តតាកែវ មករកការងារធ្វើនៅទីក្រុង​ ហើយត្រូវបាន​ម៉ូតូឌុប​ដឹក​មក​ចោលក្នុងដីឡូត៍និងបានចាប់នាងរំលោភថែមទៀតផង។​

ក្រោយពីសាកសួរ ហើយក៍រាយការណ៍ប្រាប់សមត្ថកិច្ច​មូលដ្ឋាន ឱ្យមកដឹកនាងយកទៅកាន់​ប៉ុស្តិ៍នគរបាលរដ្ឋបាកទឹកថ្លាដើម្បីធ្វើការសាកសួរ។

តាមសំដីសមត្ថកិច្ចបានប្រាប់ថា ក្រោយពីយកមកសាកសួរនៅប៉ុស្តិ៍និងទទួលបណ្តឹង​រួចរាល់​សមត្ថកិច្ច​មានការសង្ស័យបានដឹកនារីរងគ្រោះទៅពិនិត្យកន្លែងកើតហេតុនិង​បញ្ជូន​នារីរង​គ្រោះ​ទៅធ្វើកោសល្យវិច័យ ទើបដឹងថាមិនមានករណីចាប់រំលោភទេ គ្រាន់តែជារឿង​កហុកតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានឲ្យប្រាក់២០ដុល្លារធ្វើដំណើរទៅស្រុកកំណើតវិញ ៕

RELATED ARTICLES