Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ១ ផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់

វ៉ៃខ្នោះ១ ផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹង ថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយយោងតាម បណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធការផ្តល់ប្រាក់កម្ចីអនឡាញ ដោយគ្មានច្បាប់អនុញ្ញាត បរិហារកេរ្តិ៍ និងក្លែងឯក សារ ហើយបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសំ ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ។តាមប្រភពពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យ ដឹងថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធនឹងការកម្ចីអនឡាញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ និងដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះសំ ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ពាក់ព័ន្ធការផ្តល់ប្រាក់កម្ចីអនឡាញ ដោយគ្មានច្បាប់អនុញ្ញាត បរិហារកេរ្តិ៍ និងក្លែងឯកសារ ហើយបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត។

ជនសង្ស័យ ឈ្មោះសំ ចាន់ធឿន ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។ជាមួយនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ សូមបន្តក្រើនរំលឹកសាធារ ណជនទាំងអស់ថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋ ដោយគ្មានការអនុញ្ញាត គឺជាបទល្មើសព្រហ្មទណ្ឌ ក្នុងច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ  ដែល អាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។ចំពោះទំនាក់ទំនងសិទ្ធិលើបំណុលម្ចាស់បំណុល នៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុលស្របតាម នីតិវិធីនៃច្បាប់។ ហេតុដូច្នេះ សូមសាធារណជន ចៀសវាងការប្រតិបត្តិការកម្ចីប្រាក់ក្រៅប្រព័ន្ធ ដែលធ្វើឱ្យមាន ហានិភ័យខ្ពស់៕

RELATED ARTICLES