Sunday, May 19, 2024
Homeតារាខ្មែរមាស សុខសោភា ៖ថ្ងៃខួបស្នេហ៍១៤ឆ្នាំ “ក្ដីស្រលាញ់​ពិត គឺជាឪសថទិព្វ”

មាស សុខសោភា ៖ថ្ងៃខួបស្នេហ៍១៤ឆ្នាំ “ក្ដីស្រលាញ់​ពិត គឺជាឪសថទិព្វ”

ភ្នំពេញ៖មាស សុខសោភា បានប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់១៤ឆ្នាំ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ តែមិនបានបង្ហាញសារសរសើរប្ដីពេញៗមាត់ដូចមុនឡើយ គ្រាន់តែទម្លាយសារបែចាក់ដោតដោយ​បញ្ជាក់​ថាពេលនេះនាងកំពុងតែទទួលបានក្ដីស្រលាញ់ដ៍ពិតប្រាកដ ដែលវាប្រៀបបានជាឱសថទិព្វសម្រាប់ជីវិតនាង។សុខសោភា ថ្លែងសារនៅថ្ងៃខួបស្នេហ៍មានអាយុ១៤ឆ្នាំនេះថា”ស្នាមញញឹមនិងក្ដីស្រ​លាញ់ដែលយើង​បានផ្ដល់​ឲ្យគ្នាទៅវិញទៅមក ដោយមិនមានការទាមទារ ការតបស្នងត្រឡប់មកវិញ ពីអ្នកណាម្នាក់នោះ ក្តីស្រលាញ់​ពិតនេះ​ហើយ គឺជាឱសថទិព្វចូលទៅកំចាត់ទុក្ខសោកទាំងឡាយនោះហើយ”។ចំណែកស្វាមីនាងលោកអ៊ឹត រ៉ាដា មិនបានឆ្លើយតបទៅភរិយាលោកវិញនោះទេ គ្រាន់តែលោកបានចែកចាយ(Share)នូវរូបអាពាហ៍ ពិពាហ៍ របស់លោកកាលពីឆ្នាំ២០០៩ ជាមួយសោភា ដែលFan បានជូនពរនាងនៅថ្ងៃពិសេសនេះប៉ុណ្ណោះ ។

 គូររំលឹកថាមាស សុខសោភា បានរៀបការតាមបែបប្រពៃណីខ្មែរ ជាមួយលោកអ៊ឹត រ៉ាដា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ តែពិធីនោះធ្វើដោយលាកលៀម ស្រដៀងគ្នាទៅនិងសែនព្រេនដែរនិងមានតែតារា២ដួងចូលរួមគឺ​លោកឆន សុវណ្ណារាជ និងញឹម ចាន់ថន ឡើងសែនកួចដៃពួកគេ ។វាជាការរៀបការជាលើកទី២របស់សុខសោភា បន្ទាប់ពីនាងបានរៀបការលើកទី១កាលពីឆ្នាំ២០០៨ តាមបែបសា​ស​នាគ្រឹស្ទ នៅកាណាដា ដោយនាងនិងប្ដីគ្រាន់តែបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមក ។ដោយសារតែមានការិះគន់ច្រើនថាសោភា ល្បីប៉ុណ្ណឹងដែរ មិនគូរណារៀបការបែបលួចលាក់ដល់ទៅ២ដង​នោះទើបកាលពីឆ្នាំ២០២១ មានដំណឹងថាអតីតតារារាម រូបនេះចង់ប្រថុយរៀបការជាសាធារណៈវិញម្ដង តែ​រឿងនេះត្រូវបានលុបចោលទៅវិញ ដោយសារពេលនោះកូវីដ មិនទាន់ស្ងាត់។តែនៅឆ្នាំ២០២៣ ដែលតារាចាប់​ផ្ដើមរៀបការបន្ដកន្ទុយគ្នានោះសុខសោភា បែជាស្ងាត់ដំណឹងរៀបការ​នេះឈឹងទៅវិញ។យ៉ាងណាតារារួមអាជីពនិងអ្នកគាំទ្រសុខសោភា បានលើកឡើងថាទោះ​ជាអ្នកចម្រៀងសំនៀងផ្អែមរូបនេះ​មិនដែលហ៊ានរៀបការជាចំហដូចគេក្ដី ប៉ុន្ដែចំណងស្នេហានាងនៅតែរឹងមាំជាងគូស្នេហ៍ខ្លះទៀតដែលរៀបការ​ផ្អើលមេឃតែមិនអាចរក្សារចំណងស្នេហាបាន។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយទោះ​ជាមិនដែលឃើញ​ពពោះម្ដងណាក្ដី តែសោភា ថានាងមានកូនប្រុសម្នាក់ពេញវ័យកំលោះទៅហើយនោះគឺយុវវនឈ្មោះBovee Hundly ។បើទោះជាអ្នកស្និតសោភា និងបុរសនោះចេញមុខអះអាងថាក្មេងនោះជាក្មួយរបស់នាង​យ៉ាង​ណា​ក៍ដោយ តែសោភា នៅតែមានៈថាជាកូនរបស់នាងដដែល។ប៉ុន្ដែនៅពេលតារារួមអាជីព និងFan សួរថាតើ​នាងពពោះឆ្នាំណា និងសម្រា​​ល​កូននៅទីណា នោះសោភា មិនដែលឆ្លើយតបឡើយ ។ដោយឡែករយៈពេលជាង១០ឆ្នាំមកនេះឲ្យតែដល់ថ្ងៃខួបអាពាហ៍ ពិពាហ៍សោភា តែងតែចេញសរសើរនិងលើក​ពីគុណសម្បត្តិត្តិប្ដីប្រាប់ទៅមហាជនថាលោករ៉ាដា ជាមនុស្សម្នាក់ដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់​ដើម្បីនាង។មិនត្រឹមតែអួតពីប្ដីថាជាបុរសគ្រប់១០ប៉ុណ្ណោះទេ តែសោភា ថែមទាំងចេញបទចម្រៀង​២បទមក​ហើយលើកពីស្វាមីសំណព្វចិត្តរបស់នាងគឺបទ”ឧត្តមស្វាមី “និងបទ”អរគុណលោកប្ដី”ដែលបទទី២​នេះនាង​ថែមទាំងបានដឹកដៃស្វាមីថតMV ជាមួយគ្នាទៀតផង ។

 សូមបញ្ជាក់ថាមាស សុខសោភា បានធ្វើជាតារាចម្រៀងឯករាជ្យដោយមិនទៅច្រៀងនៅផលិតកម្មណា​រយៈពេល១ឆ្នាំគត់ ក្រោយនាងចាកចេញពីរាម ហើយពេលនេះគ្មានដំណឹងនាងទៅជ្រកនៅផលិតកម្មថ្មីមួយ​ណាទេ បើទោះជាថោន,​Galaxy និងហង្សមាស បន្ដចង់បាននាងក្ដី ។រយៈពេល១២ខែដែលសុខសោភា ច្រៀងនៅផលិតផលិតកម្មខ្លួនឯងCamtrax Music នេះនាងនៅរក្សារបានលំនឹងទីផ្សារចម្រៀងតាមរយៈ​ការបង្ហាញកាលវិភាគ(Schedule)ច្រៀងក្នុង១ខែធ្នូ ដល់ទៅ៩កម្មវិធីផ្សេងគ្នាដែលមានន័យថាបើនាង​ច្រៀង​១កម្មវិធីស៊ីថ្លៃ៣ពាន់ដុល្លារ នោះសោភា រកត្រឹមតែ១ខែនោះbanជិត៣ម៉ឺនដុល្លារទៅហើយ ។ដោយសារតែនៅកាក់កបបែបនេះហើយទើបគ្មានដំណឹងសុខសោភា មានគម្រោងចង់ទៅរស់នៅប្រទេស​កាណាដាតាមប្ដីដូចកាលពីឆ្នាំ២០១១ ទេ ហើយពេលនេះនាងនៅតែឈក្នុងលំដាប់តារាចម្រៀង​ស្រីជូរមុខត​ទៅទៀត ព្រោះគូប្រជែងដ៍ស្វិតស្វាញរបស់នាងជាង១០ឆ្នាំមកហើយគឺឱក សុគន្ធកញ្ញា ក៍គ្មានបទផ្ទុះ​នឹង​ជាប់ដៃត្រៀមសម្រាលកូនទី២ ។

មហាជនចាំមើលថាតើមាស សុខសោភា នឹងលេចមុខទៅផលិតកម្មណានៅឆ្នាំ២០២៤ ឬមួយបន្ដច្រៀង​ផលិតកម្មខ្លួនឯងរហូត ?

RELATED ARTICLES