Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆ្លងឆ្នាំថ្មី វ៉ៃកញ្ចក់ឡានគេ ជាប់ខ្នោះ២

ឆ្លងឆ្នាំថ្មី វ៉ៃកញ្ចក់ឡានគេ ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់បងប្អូន ក្រោយពីផឹកស្រាស្រវឹងជោគ ថ្ងៃឆ្លងឆ្នាំ បែកគំនិតវាយកញ្ចក់រថយន្ត ១គ្រឿង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាម ច្បាប់ទាំង២នាក់។

ករណីវ៉ៃកញ្ចក់រថយន្តគេបែកនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលង អធ្រាត្រ ឈានចូល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវ៩៣ កែង៧០ ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះតាំង ឆាយហុង ភេទប្រុស មុខរបរ រត់កង់បី មានលំនៅ ផ្ទះលេខ២៦ ផ្លូវ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា និងទី២-ឈ្មោះតាំង ឆាយហាក់ ភេទប្រុស មុខរបរមិនពិតប្រាកដ មានលំនៅ ផ្ទះលេខ២៦ ផ្លូវ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ ជនសង្ស័យចំនួន២នាក់ ជិះកង់បី ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IE -7056 បានធ្វើ សកម្មភាពវាយកញ្ចក់រថយន្ត ១គ្រឿង ម៉ាក TOYOTA Corolla ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-4723 បណ្តាលឱ្យខូចខាត នៅចំណុចផ្លូវ៩៣ កែង៧០ ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES